Connect with us

ព័ត៌មានជាតិ

ចុះល្បាតបង្ក្រាប បទល្មើសនេសាទនៅតំបន់បឹងទន្លេសាប ដើម្បីកំណត់មុខសញ្ញា

បានផុស

នៅ

កម្លាំងសមត្ថកិច្ចអន្តរក្រសួងសហការជាមួយ និងអាជ្ញាធរខេត្តសៀមរាប ធ្វើការចុះល្បាតតំបន់អភិរក្ស ដើម្បីកំណត់ទីតាំងប្រចាំការ និងឈានទៅបង្ក្រាបបទល្មើសនេសាទ នៅតំបន់បឹងទន្លេសាបនៃខេត្តសៀមរាប ឲ្យមានប្រសិទ្ធភាពខ្ពស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចុះ​ល្បាត​នេះដែរ ​ធ្វើឡើង​នៅ​ថ្ងៃទី​ ២៧​ ខែមីនា ​ឆ្នាំ​ ២០២២ ស្ថិតនៅ​ភូមិសាស្ត្រ​តំបន់​ចុង​ឃ្នៀ​ស​ និង​តំបន់​មាត់បឹង​ទន្លេសាប​តាម​ស្រុក​ដទៃទៀត​ផងដែរ​។ ពាក់ព័ន្ធ​នឹង​ករណី​នេះដែរ ​លោក​ឧ​ត្ត​ម​សេនីយ៍ តេង ច័ន្ទ​ណាត ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ បាន​មានប្រសាសន៍​ឲ្យ​ដឹង​នៅ​ល្ងាច​នោះ​ថា ថ្ងៃនេះ​ក្រុមការងារ​ច្រមុះ​ចុះ​មើល​ទីតាំង​ជាក់ស្ដែង ដែល​នៅ​សៀមរាប​យើង​នេះ​ មាន​តំបន់​អភិរក្ស​ហើយ​ក្រុមការងារ​ថ្នាក់ជាតិ​លោក​ចុះទៅ​មើល​ទីតាំង​ពីរ​កន្លែង​ ដើម្បី​ដាក់​កម្លាំង​ថ្នាក់ជាតិ​ប្រចាំការ​នៅ​ទីនោះ​តែម្តង និង​ត្រៀម​រៀបចំ​ផែនការ​ដើម្បី​បោសសំអាត​បទល្មើស​ជល​ផល​នៅលើ​បឹង​ទន្លេសាប ជាពិសេស​នៅក្នុង​ខេត្តសៀមរាប​តែម្តង ទាំងអស់​ម្ដង។​ លោក​បន្តថា ថ្ងៃនេះ​យើង​មិនបាន​ចុះបង្ក្រាប​បទល្មើស​អី​ទេ គ្រាន់តែ​មើល​ទីតាំង​ក្នុង​តំបន់​អភិរក្ស​ទាំងមូល​នៃ​ខេត្តសៀមរាប​។

ប្រភព​បានឱ្យដឹងថា ​ការចុះ​ល្បាត​នេះ​មាន​ក្រុមការងារ​ថ្នាក់​អន្តរក្រសួង​ ដែលមាន​ក្រសួងកសិកម្ម​ប្រមាញ់​ និង​នេសាទ​,​ក្រសួងបរិស្ថាន​,​កម្លាំង​អគ្គស្នងការ​នគរបាល​ជាតិ​,​កម្លាំង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​អាជ្ញាធរ​ពាក់ព័ន្ធ​នៃ​ខេត្តសៀមរាប​ចូលរួម​ផងដែរ​។​

ទោះជា​យ៉ាងនេះ​ក្តី​មហាជន​សាទរ​ទៅនឹង​ចំណាត់ការ​របស់​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ដែល​បានដាក់​បទបញ្ជា​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​បង្កើន​ការចុះ​បង្ក្រាប​បទល្មើស​នេសាទ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ព្រោះ​កន្លងទៅ​អ្នកប្រព្រឹត្ត​បទល្មើស​នេសាទ​ហាក់​នៅមាន​លួច​ប្រព្រឹត្ត​បទល្មើស​នេសាទ​នៅឡើយ​៕​

អត្ថបទ៖ កុសល​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម