Connect with us

ព័ត៌មានជាតិ

រដ្ឋាភិបាល ប្រជុំផ្សព្វផ្សាយ ស្ដីពី កិច្ចការពាររៀបចំបោះឆ្នោតថ្នាក់ជាតិ-ថ្នាក់ក្រោមជាតិ

បានផុស

នៅ

រាជរដ្ឋាភិបាលបានបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការអន្ដរស្ថាប័ន ស្ដីពីកិច្ចការ ការពារការរៀបចំការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ និងការបោះឆ្នោតថ្នាក់ជាតិ-ថ្នាក់ក្រោមជាតិ ចាប់ពីឆ្នាំ២០២២-២០២៤ ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការសន្ដិសុខអចិន្ដ្រៃយ៍សម្រាប់ការបោះឆ្នោត (គ.ស.អ)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំផ្សព្វផ្សាយតាមប្រព័ន្ធវីដេអូសន្និសីទនៅថ្ងៃទី២៨ ខែមីនានេះ ដោយមានការអញ្ជើញចូលរួមពី សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាអនុប្រធានទី១នៃ គ.ស.អ និង រដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួង-ស្ថាប័ននានា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រុមប្រឹក្សា-អភិបាលរាជធានី-ខេត្ត ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីមន្ត្រីនៃអង្គភាពពាក់ព័ន្ធ ជាច្រើនរូបទៀតផង។

នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការ នៃអគ្គស្នងការដ្ឋានគរបាលជាតិ និងជាប្រធានលេខាធិការដ្ឋាននៃ គ.ស.អ បានមានប្រសាសន៍ថា គិតចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៤ កម្ពុជា នឹងរៀបចំព្រឹត្តិការណ៍នយោបាយសំខាន់ៗពាក់ព័ន្ធទៅនឹងការបោះឆ្នោតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ចំនួន ០៧លើក រួមមាន៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃអាទិត្យ ទី០៥ ខែមិថុនា ឆ្នាំ២០២២, ការពិនិត្យបញ្ជីឈ្មោះ ការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ដើម្បីរៀបចំបញ្ជីឈ្មោះបោះឆ្នោត បម្រើឱ្យការបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្ដ្រនីតិកាលទី០៧, ការបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្ដ្រ នីតិកាលទី០៧ ឆ្នាំ២០២៣, ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣, ការបោះឆ្នោតជ្រើសរើសតាំងសមាជិក ព្រឹទ្ធសភា នីតិកាលទី០៥ ឆ្នាំ២០២៤, ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី០៤ ឆ្នាំ២០២៤ និង ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤។

ជាមួយគ្នានេះ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានមានប្រសាសន៍ថា គ.ជ.ប ក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ បានកសាងផែនការអន្ដរស្ថាប័ន សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ព្រមទាំងការបោះឆ្នោតថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ មានចំនួន ៣ឆ្នាំ ជាប់ៗគ្នា ឆ្នាំ២០២២-២០២៣ និង២០២៤។

លោក បានបន្ថែមថា ក្នុងរយៈពេលនេះ យើងមានផែនការជាច្រើនដែលត្រូវបំពេញ ដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តាមរយៈការបោះឆ្នោតប្រកបដោយសន្ដិសុខ សុវត្ថិភាព គ្មានការគំរាមកំហែង គ្មានការបំភិតបំភ័យ និងគ្មានអំពើហិង្សា។

ជាមួយគ្នានេះ អង្គប្រជុំក៏បានពិភាក្សាគ្នា ស្ដីពីកិច្ចការ ការពារការរៀបចំការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ និងការបោះឆ្នោតថ្នាក់ជាតិ-ថ្នាក់ក្រោមជាតិ ចាប់ពីឆ្នាំ២០២២-២០២៤ ដើម្បីធ្វើយ៉ាងណាឱ្យដំណើរការបោះឆ្នោតថ្នាក់ជាតិ-ថ្នាក់ក្រោមជាតិ ប្រព្រឹត្តិទៅដោយរលូន ត្រឹមត្រូវ និងយុត្តិធម៌ ព្រមទាំងទទួលយកបានលទ្ធផលល្អប្រសើរ។

សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា ការបោះឆ្នោតថ្នាក់ជាតិ-ថ្នាក់ក្រោមជាតិ បានបោះឆ្នោតជាច្រើនលើក និងច្រើនសារនាពេលកន្លងទៅ រួមទាំងការបោះឆ្នោតជាបន្ដបន្ទាប់នាពេលខាងមុខ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រ ប្រកបដោយមោទកភាពជាតិ ដែលជាសក្ខីភាពនៃឆន្ទៈនយោបាយ និងការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញឱ្យមានអភិបាលកិច្ចល្អ បន្ដអនុវត្តនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងថ្នាក់មូលដ្ឋាន ដែលជាជំរឿននយោបាយសម្រាប់ការអភិវឌ្ឍសមស្រប និងល្អប្រសើរបំផុតសម្រាប់កម្ពុជា៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ ម៉ោង មុន

កសិករចាប់ផ្តើមប្រមូលផលស្រូវប្រចាំរដូវ ខណៈស្រូវស្រាលមានតម្លៃប្រកៀកប្រកិតគ្នា

ជីវិតកម្សាន្ដ១២ ម៉ោង មុន

នាយ ព្រីង ទុំ បានធូរស្បើយខ្លះ ក្រោយកាត់ជើងដោយសារជំងឺទឹកនោមផ្អែម

ជីវិតកម្សាន្ដ១២ ម៉ោង មុន

ល្អហួស អះអាងថា ការផ្តល់កម្លាំងចិត្តពីប្រជាជនកម្ពុជា ធ្វើឲ្យនាងអាចតស៊ូបានគ្រប់យ៉ាង

ព័ត៌មានជាតិ១២ ម៉ោង មុន

៧មករា គឺជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជា បើគ្មានថ្ងៃនោះទេ ក៏គ្មានថ្ងៃនេះដែរ នេះជាសច្ចធម៌ប្រវត្តិសាស្ត្រ គ្មានជនណាមកបំភ្លៃ និងបំផ្លាញបាន

ព័ត៌មានជាតិ១៣ ម៉ោង មុន

លោក លី ធុជ អំពាវនាវឱ្យប្រជាជនបន្តរួបរួមគ្នា និងសម្លឹងមើលទៅរកអនាគតមួយកាន់តែល្អប្រសើរឡើងសម្រាប់ប្រទេសជាតិ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម