ព័ត៌មានជាតិ
កសិករដាំដំណាំ ពុទ្រាចិន កំពុងមានទីផ្សារ និងអាចទ្រទ្រង់ជីវភាពបានល្អប្រសើរ
ទិន្នផលផ្លែពុទ្រាចិន ឬ ពុទ្រាឆ្ងាញ់ កំពុងលក់ដាច់នៅលើទីផ្សារ និងកំពុងពេញនិយម សម្រាប់បង ប្អូនប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចជានៅខេត្តផ្សេងទៀតដែរ ដោយមានអ្នកខ្លះ ចុះទៅទិញដល់ចម្ការតែ ម្តង ដើម្បីបានទស្សនា និងគយគន់ទេសភាពជួរភ្នំនានា នៅតាមទីដាច់ស្រយាលផងដែរ ។
អ្នកស្រី មុំ កល្យាណ ជាអ្នកនៅមើលថែចម្ការពុទ្រា ដែលមានទីតាំងនៅក្នុងភូមិអណ្តើកហែប ស្រុក រតនៈមណ្ឌល ខេត្តបាត់ដំបង បានរៀបរាប់ថា ពូជពុទ្រានេះ វាដូចជាមិនចំជាពុទ្រាចិន ឬក៏ពុទ្រាខ្មែរទេ គឺវាហាក់ដូចជាកូនកាត់ ប៉ុន្តែសម្រាប់ពុទ្រានេះមានលក្ខណៈស្រួយ ផ្អែម ដូចផ្លែប៉ម ដែលពលរដ្ឋខ្លះបានដាក់ឈ្មោះថា ផ្លែពុទ្រាឆ្ងាញ់ ។
នៅលើផ្ទៃដីប្រមាណកន្លះហិកតា គឺគ្រាន់តែជាការដាំសាកល្បងតែប៉ុណ្ណោះ ដោយឆ្នាំមុន មិនសូវហុចផលប៉ុន្មាននោះទ លុះដល់ឆ្នាំនេះ ក្រោយពីមានទឹកជំនន់លិចចម្ការពុទ្រានេះមួយរយៈមក ក៏ស្រាប់តែដើមពុទ្រាបានចេញផ្លែគួរអោយចាប់អារម្មណ៍ គឺក្រោយពេលទឹកស្រកអស់ ដែលពួកគាត់បេះសឹងមិនទាន់ ។
អ្នកស្រីបានបន្តថា ពុទ្រានេះមិនមានប្រើសារធាតុគីមីអ្វីនោះទេ ហើយបច្ចុប្បន្នលក់ដាច់ណាស់មិនថានៅលើទីផ្សារនោះទេ ដោយភាគច្រើនមានអ្នកទូរស័ព្ទទៅកុម្មង់អោយបេះទុកអោយ ឯពលរដ្ឋខ្លះទៀតគឺគេបានចុះទៅលេងដល់ចម្ការតែម្តង ដើម្បីបានដើរបេះ និងទិញនៅទីនោះតែម្តង ។
អ្នកស្រី ឌុច សុគន្ធា ជាគ្រូបង្រៀននៅក្រុងបាត់ដំបង ដែលបានធ្វើដំណើរទៅដល់ចម្ការផ្ទាល់ បាននិយាយថា ផ្លែពុទ្រនេះមានឱជារសឆ្ងាញ់ណាស់ គឺឆ្ងាញ់ជាងផ្លែពុទ្រាមកពីក្រៅស្រុកទៅទៀត ដោយមានលក្ខណៈផ្អែម និងស្រួយ បើទិញយកមកដាក់ចូលក្នុងទូរទឹកកក កាន់តែពិសេសមែនទែន ។
បច្ចុប្បន្នគេសង្គេតឃើញថា នៅមិនទាន់មានការដាំផុសផុលនៅឡើយទេ នៅក្នុងខេត្តបាត់ដំបងនេះ ពិសេសនៅក្នុងស្រុករតនៈមណ្ឌលតែម្តង ៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍៣ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ២២ ម៉ោង ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»