Connect with us

ព័ត៌មានជាតិ

សមាគមធុរកិច្ចអេឡិចត្រូនិក រកឃើញបច្ចេកវិទ្យាថ្មីជួយជំរុញការងារពិសេសក្នុងវិស័យធុរកិច្ច

បានផុស

នៅ

សមាគមធុរកិច្ចអេឡិចត្រូនិច ហៅកាត់ថា CEA (Cambodia e-Commerce Electronic) លើកទឹកចិត្តចំពោះសហគ្រាសធុនតូច និងមធ្យមក្នុងការចាប់យកបច្ចេកវិទ្យាដែលជារបកគំហើញថ្មីមកដាក់ឲ្យប្រើប្រាស់ក្នុងធុរកិច្ចរបស់ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ម៉ម វារិន អនុប្រធានសមាគមធុរកិច្ចអេឡិចត្រូនិចកម្ពុជា បានលើកឡើងថា សមាគមធុរកិច្ចអេឡិចត្រូនិច បានសម្រេចចិត្តចាប់ដៃគូជាមួយក្រុមហ៊ុន CheckinMe ដើម្បីជំរុញការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាបង្កើតភាពទំនើបកម្ម និងបង្កើនប្រសិទ្ធភាពនៃសង្វាក់ផលិតកម្មរបស់ក្រុមហ៊ុនធុរកិច្ចនៅកម្ពុជា។ លោកថា សមាគមន៍ បានសម្រេច ចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន CheckinMe កាលពីថ្ងៃទី ២៧ ខែមីនា ក្នុងការផ្គត់ផ្គង់បច្ចេកវិទ្យាសម្រួលការធ្វើធុរកិច្ចប្រកបដោយប្រសិទ្ធភាព។ កិច្ចព្រមព្រៀងនេះ ភាគីទាំងពីរ ប្តេជ្ញាធ្វើឲ្យប្រសើរឡើងរួមគ្នា និងលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យានៅក្នុងធុរកិច្ច ពិសេសប្រភេទសហគ្រាសធុនតូច និងមធ្យមនៅក្នុងស្រុក ដើម្បីបង្កើនប្រសិទ្ធភាព និងលទ្ធភាពប្រកួតប្រជែងក្នុងធុរកិច្ចទាំងក្នុងស្រុក និងកម្រិតអន្តរជាតិ។

ក្រុមហ៊ុន CheckinMe គឺបានបង្កើតបច្ចេកវិទ្យាស្រង់វត្តមានបុគ្គលិកតាមរយៈការស្កេនមេដៃ ដែលគាំទ្រដោយបច្ចេកវិទ្យា QR Code។ បច្ចេកវិទ្យានេះ បង្កើតឡើងដោយយុវជនកម្ពុជាម្នាក់ដែលបានបញ្ចប់ការសិក្សានៅប្រទេសជប៉ុន។

លោក ឡី​ កំថូង ស្ថាបនិកក្រុមហ៊ុន CheckinMe បានឲ្យដឹងថា ក្រុមហ៊ុននេះ បានបង្កើតឡើងនៅឆ្នាំ ២០២០ ខណៈដែលក្រុមការងារបានចុះស្រាវជ្រាវពីតម្រូវការ ក៏ដូចជាផលវិបាករបស់នានា ចាប់តាំងពីឆ្នាំ ២០១៤ និងបានកៀរគរយុវជនខ្មែរដែលមានចំណេះដឹងផ្នែកបច្ចេកវិទ្យាអំឡុងឆ្នាំ ២០១៨-២០១៩ ដើម្បីរូមកម្លាំងគ្នាបង្កើតឡើង។

បើតាមលោក ឡី​ កំថូង បច្ចេកវិទ្យានេះ អាចជួយសម្រួលដល់និយោជកក្នុងការគ្រប់គ្រងបុគ្គលិកបានងាយស្រួល និងមានប្រសិទ្ធភាពបំផុត ក្នុងនោះមិនត្រឹមតែបុគ្គលិកក្នុងក្រុមហ៊ុនប៉ុណ្ណោះទេ បច្ចេកវិទ្យានេះ ក៏អាចគ្រប់គ្រងបានបុគ្គលិកដែលធ្វើប្រតិបត្តិការនៅក្រៅការិយាល័យថែមទៀតផង តាមរយៈទូរសព្ទដៃ ជាមួយនឹងប្រព័ន្ធបញ្ជូនទិន្នន័យរហ័ស និងប្រសិទ្ធភាពខ្ពស់។ យុវជនវ័យក្មេង ឡី កំថូង បញ្ជាក់ថា គោលដៅរបស់លោកមិនត្រឹមតែដាក់ឲ្យដំណើរការបច្ចេកវិទ្យានេះ ក្នុងស្រុកប៉ុណ្ណោះទេ លោកនឹងយក CheckinMe ដាក់ចូលទៅក្នុងកម្រិតតំបន់ថែមទៀតផង។

លោក តាន់ មុន្នីវណ្ណ ប្រធានសមាគមធុរកិច្ចអេឡិចត្រូនិច បានលើកឡើងថា ប្រទេសក្នុងតំបន់ មានដូចជា ឥណ្ឌូណេស៊ី ហ្វីលីនពីន សាំងហ្គាពួរជាដើម បានដើរមុនម្ពុជាលើបច្ចេកវិទ្យានេះ។ លោកថា សម្រាប់កម្ពុជា រាជរដ្ឋាភិបាល ក៏កំពុងជំរុញលើការងារនេះ ដើម្បីក្លាយជាប្រទេស ដែលមានប្រព័ន្ធធុរកិច្ចកាន់តែទំនើបឡើង។ លោក តាន់ មុន្នីវណ្ណ គាំទ្រ និងលើកទឹកចិត្តថ្នាក់ដឹកនាំធុរកិច្ច ក្នុងការប្រើប្រាស់រាល់បច្ចេកវិទ្យាថ្មីក្នុងធុរកិច្ចរបស់ខ្លួន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៤ ម៉ោង មុន

មហាជនហួសចិត្តនឹងអ្នកលក់ផលិតផលម្នាក់ ក្រោយដេញពេទ្យឯកទេសរោគស្ត្រីទៅរៀនឡើងវិញ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​តើ​​អ្វីជាលក្ខណៈពិសេស​នៃ​នាវាចម្បាំង​ USS Savannah (LCS 28) ដែល​នឹង​ចូល​ចត​​នៅខេត្តព្រះសីហនុ​​ចាប់​ពីថ្ងៃចន្ទ​​​​​?​

ព័ត៌មានជាតិ៦ ម៉ោង មុន

មនុស្ស​ប្រមាណ២ពាន់នាក់ ចូល​គ្នា​រត់ប្រណាំង​ប្រមូល​ថវិកា​​ជូនអង្គការគ្រួសារថ្មី គាំទ្រការអប់​រំជន​មាន​ពិការភាព

នយោបាយ៦ ម៉ោង មុន

អតីត​សហការី​ទណ្ឌិត ​សម រង្ស៊ី៖ ​ជន​ក្បត់​ជាតិ​បី​ជំនាន់ ​សម រង្ស៊ី​ មិន​ស័ក្តិសម​ជា​ធ្វើ​ជា​អ្នក​ដឹក​នាំ​ប្រទេស​ទេ

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នក​ជំនាញ​យានយន្ត​ NPIC លើក​ទឹក​ចិត្ត​ឱ្យ​នារី​ចូល​សិក្សា​ជំនាញ​មេកានិកយាន​យន្ត​ឱ្យ​បាន​ច្រើន​ថែម​ទៀត ​ខណៈ​កំពុង​មាន​តម្រូវ​ការ​ទីផ្សារ​ខ្ពស់​

Sokha Hotels

ព័ត៌មានពេញនិយម