Connect with us

ព័ត៌មានអន្ដរជាតិ

រុស្សី អាចបែងចែក អ៊ុយក្រែន ដូចកូរ៉េខាងត្បូង និងកូរ៉េខាងជើង (មានវីដេអូ)

បានផុស

នៅ

មន្ត្រីអ៊ុយក្រែនម្នាក់បាននិយាយកាលពីថ្ងៃចន្ទថា ការលុកលុយរបស់ទាហានរុស្ស៊ីដែលឥឡូវនេះកំពុងឆ្ពោះទៅកាន់រដ្ឋធានីកៀវរបស់អ៊ុយក្រែនប្រហែលជាព្យាយាមបែងចែកប្រទេសជា ២ ផ្នែក ស្រដៀងទៅនឹងកូរ៉េខាងជើង និងកូរ៉េខាងត្បូង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Kyrylo Budanov ប្រធានផ្នែកស៊ើបការណ៍ការពារជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា យុទ្ធសាស្រ្តនេះអាចបណ្តាលមកពីការបរាជ័យរបស់ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ក្នុងការវាយដណ្ដើមយកទីក្រុងកៀវ និងដករដ្ឋាភិបាលអ៊ុយក្រែនចេញ” ។

លោក Budanov បាននិយាយថា “មានហេតុផលដើម្បីជឿថា លោក ពូទីន អាចព្យាយាមដាក់ការបំបែករវាងតំបន់ដែលកាន់កាប់ និងតំបន់ដែលមិនបានកាន់កាប់នៃប្រទេសរបស់យើង ។ ជាការពិត វានឹងក្លាយជាការប៉ុនប៉ងបង្កើតដូចកូរ៉េខាងត្បូង និងកូរ៉េខាងជើងនៅក្នុងអ៊ុយក្រែន” ។

បច្ចុប្បន្នកូរ៉េទាំងពីរនៅតែស្ថិតក្នុងសង្គ្រាមបច្ចេកទេស បន្ទាប់ពីជម្លោះឆ្នាំ ១៩៥០ ដល់ ១៩៥៣ បានបញ្ចប់ដោយបទឈប់បាញ់ជាជាងសន្ធិសញ្ញាសន្តិភាព ដោយបានបំបែកឧបទ្វីបរបស់ពួកគេជាមួយនឹងព្រំដែនដែលមិនអាចចូលបាន ពោលមានទទឹង ៤ គីឡូម៉ែត្រ និងបណ្ដោយ ២៤៨ គីឡូម៉ែត្រដែលត្រូវបានគេស្គាល់ថាជាតំបន់គ្មានយោធា (DMZ) ។

ដូចគ្នានេះដែរ រុស្ស៊ីបានផ្តល់សញ្ញាកាលពីដើមសប្តាហ៍នេះថា ខ្លួនអាចនឹងបង្កើនសង្រ្គាមរបស់ខ្លួនក្នុងគោលបំណងផ្តោតលើភាគខាងកើតអ៊ុយក្រែន បន្ទាប់ពីបរាជ័យក្នុងការបំបែកការតស៊ូរបស់ប្រទេសនេះក្នុងរយៈពេលមួយខែនៃការប្រយុទ្ធគ្នា និងការវាយប្រហារលើជនស៊ីវិល ។

លោក Budanov បាននិយាយថា “រុស្ស៊ីនឹងព្យាយាមបង្កើតរដ្ឋខ្លះជាជម្រើសជំនួសឯករាជ្យអ៊ុយក្រែន ។ យើងអាចឃើញការប៉ុនប៉ងបង្កើតរដ្ឋាភិបាលស្របនៅក្នុងតំបន់កាន់កាប់ និងបង្ខំប្រជាជនឲ្យបោះបង់រូបិយប័ណ្ណអ៊ុយក្រែន” ។

គួរបញ្ជាក់ថា ការវាយប្រហាររយៈពេលមួយខែរបស់ទីក្រុងមូស្គូទៅលើប្រទេសអ៊ុយក្រែនបានជាប់គាំងទ្រង់ទ្រាយធំ ដោយមិនមានការរីកចំរើនទៅមុខខ្លាំងនាពេលថ្មីៗនេះនោះទេ ហើយកងកម្លាំងអ៊ុយក្រែនថែមទាំងអាចវាយបកនៅកន្លែងនានាទៀតផង ៕

សូមទស្សនាវីដេអូ!

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Daily Sabah

ចុចអាន ៖ រុស្ស៊ី ប្រកាសជោគជ័យបញ្ចប់សង្គ្រាមដំណាក់កាលទី ១ នៅ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម