Connect with us

ជីវិតកម្សាន្ដ

តារា​សម្តែង​ Will​ Smith ​សុំ​ទោស​ Chris​ Rock​ ជា​សាធារណៈ​​ រឿង​​ទះ​កំផ្លៀងលើ​ឆាក Oscars (វីដេអូ)

បានផុស

នៅ

តារា​សម្តែង Will Smith បាន​​សុំ​ទោស​ដល់​តារា​កំប្លែង Chris Rock បន្ទាប់​ពី​លោក​បាន​ទះ​កំផ្លៀងលើ​ឆាក​ប្រកាស​ពាន​រង្វាន់ Oscars ដែល​បាន​ធ្វើ​ឲ្យ​​មាន​ការ​​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង។ តារា​សម្តែង​បាន​និយាយ​ថា ទង្វើ​របស់​លោក​គឺ​មិន​អាច​ទទួល​យក​បាន និង​មិន​អាច​លើក​លែង​បាន។

លោក Will Smith បាន​និយាយ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា ៖«​ខ្ញុំសូម​ធ្វើ​ការ​​សុំ​ទោស​ជា​សាធារណៈ​​ដល់​លោក Chris។ ខ្ញុំ​ពិត​ជា​ខុស​ឆ្គង និង​ធ្វើ​ខុស​ហើយ»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​សុំ​ទោស​ជា​សាធារណៈ​នេះ​បាន​កើត​មាន​ឡើង បន្ទាប់​ពី​​អង្គភាព​ពាន​រង្វាន់ Oscars បាន​ថ្កោល​ទោស​ចំពោះ​​ទង្វើ​របស់​លោក Smith និង​បាន​ប្រកាស​ពិនិត្យ​មើល​ផ្លូវការ។

តារា​សម្តែង​បាន​ទះ​កំផ្លៀង​តារា​កំប្លែង Rock នៅ​លើ​ឆាក​នៅ​ពេល​​​ឡើង​ប្រកាស​ពាន​រង្វាន់​ខ្សែ​ភាពយន្ត​ឯកសារ​ល្អ​បំផុត ប៉ុន្តែ​លោក​បាននិយាយ​កំប្លែង​ពី​អ្នក​ស្រី Jada Pinkett ដែល​ជា​ប្រពន្ធ​របស់​លោក Smith ជុំ​វិញ​សក់​ដែល​ជ្រុះ​ដោយសារ​ជំងឺ។

លោក Smith បាន​និយាយ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ដែល​បង្ហោះ​លើ Instagram ថា ៖«អំពើ​ហិង្សាគ្រប់​ទម្រង់​ទាំង​អស់​គឺ​ជា​ថ្នាំ​ពុល និង​បំផ្លិច​បំផ្លាញ»។

«ទង្វើ​របស់​ខ្ញុំ​នៅ​ក្នុង​ពិធី​ប្រគល់​ពាន​រង្វាន់ Academy Awards កាល​ពី​យប់​មិញ​ពិត​ជា​មិន​អាច​ទទួល​យក​បាន និង​មិន​អាច​លើក​លែង​បាន។ ការ​កំប្លែង​សម្រាប់ខ្ញុំ​គឺ​ជា​ចំណែក​មួយ​នៃ​ការងារ តែការ​កំប្លែង​អំពី​លក្ខខណ្ឌវេជ្ជសាស្ត្រ​របស់ Jada គឺ​ហួស​ហេតុ​ពេក​ដែល​ខ្ញុំ​មិន​អាច​ទ្រាំ​បាន និងមាន​ប្រតិកម្ម​ផ្លូវ​ចិត្ត»។

លោក Smith បាន​ធ្វើ​ការ​សុំ​ទោស​ផ្ទាល់​ទៅ​លោក Rock ហើយ​លោក​ក៏​សុំ​ទោស​ទៅអង្គភាព​ Academy និង​ក្រុម​គ្រួសារ​ Williams ផង​ដែរ។

លោក​បាន​សរសេរ​ថា ៖«ខ្ញុំ​ពិត​ជា​សោក​ស្តាយ​ខ្លាំង​ណាស់​ចំពោះ​ទង្វើ​របស់​ខ្ញុំ​​ដែល​បាន​ធ្វើ​ឲ្យ​ប្រឡាក់​នូវ​អ្វី​ដែល​ជា​ដំណើរ​ដ៏​ស្រស់​ស្អាត​សម្រាប់​យើង​ទាំង​អស់​គ្នា»។

នៅ​ក្នុង​ពិធី​ប្រចាំ​ឆ្នាំ​នេះ​ដែរ លោក Smith ក៏​ទទួល​បាន​ពាន​រង្វាន់​តារា​សម្តែង​ប្រុស​ឆ្នើម​ប្រចាំ​ឆ្នាំ​ក្នុង​រឿង King Richard៕

ប្រែ​សម្រួល៖ វីរបុត្រ

ប្រភព៖ CNN

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ពលរដ្ឋ និង​កម្មករ​មក​ពី​ខេត្ត​កំពង់​ស្ពឺ កំពង់ចាម កំពត និងខេត្តស្វាយរៀង មិន​ចង់​ឃើញ​បាតុកម្ម​នៅ​កូរ៉េ​ក្រោម​រូបភាព​ចាញ់កលល្បិចទណ្ឌិត សម រង្ស៊ី

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន KENPAX របស់​ចិន គ្រោងនឹង​សាងសង់​រោងចក្រ​បរិក្ខារ​ពេទ្យ​ដ៏​ធំ​មួយនៅក្នុងស្រុកជុំគីរី ខេត្តកំពត

ព័ត៌មានជាតិ៨ ម៉ោង មុន

ផ្លូវហ្សាលឌឺហ្គោល (ផ្លូវ២១៧) នឹង​ត្រូវ​រៀបចំ​សណ្តាប់ធ្នាប់ រួម​ជា​មួយ​ផ្លាស់​ប្តូរ​ការ៉ូឡាថ្មី ដើម្បី​យក​ធ្វើ​ជា​ផ្លូវ​គំរូ

ព័ត៌មានជាតិ៩ ម៉ោង មុន

លោកជំទាវ ហ៊ុន ម៉ាណា ប្រគល់អគារទីចាត់ការ អគារបណ្ណាល័យ បន្ទប់ទឹក និងផ្ដល់អាហារ១ពេលដល់សិស្សានុសិស្ស នៃសាលាបឋមសិក្សាទួលចំប៉ី ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ទៀ សីហា នឹងចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅម៉ាឡេស៊ីចុងខែនេះ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

រុស្ស៊ី បានដៃ បាញ់មីស៊ីលស្រោចលើអ៊ុយក្រែន ចំពេល ត្រាំ និង ហ្សេលេនស្គី កំពុងឈ្លោះគ្នា

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ទៀ សីហា នឹងចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅម៉ាឡេស៊ីចុងខែនេះ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

បារាំង-អង់គ្លេស ចេញមុខកែនទ័ពអឺរ៉ុប​៣ម៉ឺន​នាក់ ​បញ្ជូនទៅអ៊ុយក្រែន ធ្វើឲ្យរុស្ស៊ី ក្តៅឆេវ

ចរាចរណ៍១៩ ម៉ោង មុន

អធិការរងខណ្ឌ ៧ មករា ម្នាក់ បើករថយន្តធ្លាក់ស្ពាន ស្លាប់មនុស្សម្នាក់ និងរបួសធ្ងន់-ស្រាល ៤ នាក់

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មន្ត្រី​អាមេរិក​ប្រាប់​អ៊ុយក្រែន ឲ្យឈប់ឈ្លោះជាមួយ​ ត្រាំ ហើយងាកមកស៊ីញ៉េកិច្ចព្រមព្រៀងផ្តល់ធនធាន​រ៉ែ​វិញ

Sokha Hotels

ព័ត៌មានពេញនិយម