Connect with us

ព័ត៌មានអន្ដរជាតិ

តុលាការ​​ហុងឌូរ៉ាស​យល់​ព្រម​​ធ្វើ​បត្យាប័ន​អតីតប្រធានាធិបតី​ Hernandez​ ទៅ​អាមេរិក​រឿង​គ្រឿង​ញៀន

បានផុស

នៅ

កាល​ពី​ថ្ងៃ​ចន្ទ តុលាការ​កំពូល​របស់​ប្រទេស​ហុងឌូរ៉ាស​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​បត្យាប័ន​អតីត​ប្រធានាធិបតី លោក Juan Orlando Hernandez ទៅ​សហរដ្ឋ​អាមេរិក​​ដើម្បី​ឲ្យ​​ទទួល​ខុស​ត្រូវ​​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​ជួញ​ដូរ​គ្រឿង​ញៀន។

តុលាការ​បាន​ច្រាន​ចោល​បណ្តឹង​ឧទ្ធរណ៍​របស់​លោក Hernandez អាយុ​៥៣​ឆ្នាំ បន្ទាប់​ពី​ការ​សម្រេច​ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មីនា របស់​ចៅ​ក្រម​ម្នាក់​ដើម្បី​ទទួល​យក​​សំណើ​​ធ្វើ​បត្យាប័ន​​របស់​តុលាការនៅ​​​ទី​ក្រុង​ញ៉ូវយ៉ក សហរដ្ឋ​អាមេរិក។ នេះ​បើ​យោង​តាម​​​អ្នក​នាំ​ពាក្យ​តុលាការ​លោក Melvin Duarte។

លោក Hernandez ​ពេលត្រូវ​ប៉ូលិស​ចាប់​ខ្លួន​កាល​ពី​ខែ​កុម្ភៈ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Hernandez ​អាច​ប្រឈម​មុខ​​នឹង​ការ​កាត់​ទោស​ឲ្យ​ជាប់ពន្ធនាគារ​អស់​មួយ​ជីវិត ប្រសិន​បើ​ត្រូវ​បាន​កាត់​ទោស។

បង​ប្រុស​របស់​លោក​ជា​សមាជិក​សភាឈ្មោះ Tony Hernandez ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​នៅ​សហរដ្ឋ​អាមេរិក​កាល​ពី​ខែ​មីនា ឆ្នាំ​២០២១​ពី​បទ​ជួញ​ដូរ​គ្រឿង​ញៀន។ អំឡុង​ពេល​​​សវនាការ​នោះ អតីត​ប្រធានាធិបតី​​ក៏​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ជួញ​ដូរ​ខុស​ច្បាប់​ដែរ។

លោក Hernandez ដែល​កាន់​អំណាច​ចន្លោះ​ឆ្នាំ​២០១៤​ដល់​២០២២ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទជួយ​សម្រួល​ដល់​ការ​រត់​ពន្ធ​គ្រឿង​ញៀន​ប្រមាណ​៥០០​តោនដែលភាគ​ច្រើន​ពីប្រទេសកូឡុំប៊ី និងវេណេហ្ស៊ុយអេឡា ទៅ​សហរដ្ឋ​អាមេរិក ឆ្លង​កាត់​ហុងឌូរ៉ាស​ចាប់​តាំង​ពី​ឆ្នាំ​២០០៤។

រដ្ឋ​​អាជ្ញា​អាមេរិក​បាន​ចោទ​ប្រកាន់​ថា លោក​ទទួល​បាន​ប្រាក់​រាប់​រយ​លាន​ដុល្លារ​អាមេរិក​ពី​ឈ្មួញ​ជួញ​ដូរ​គ្រឿង​សម្រាប់​ការការពារ ក្នុង​នោះ​មាន​ទាំង​ស្តេច​គ្រឿង​ញៀនម៉ិកស៊ិក Joaquin “El Chapo” Guzman ផងដែរ។

លោក Hernandez ប្រឈម​នឹង​បទ​ចោទ​ប្រកាន់​៣​យ៉ាង។ ទី​១សម​គំនិត​ក្នុង​ការ​នាំ​ចូលសារធាតុ​គ្រប់​គ្រង​ទៅ​សហរដ្ឋ​អាមេរិក។ ទី​២ ប្រើ​ប្រាស់ ឬ​កាន់​អាវុធ​រួម​ទាំង​កាំភ្លើងយន្ត និង​ទី​៣ ការ​ឃុបឃិត​គ្នា​ក្នុង​ការ​ប្រើ​ប្រាស់ ឬ​កាន់​អាវុធ។

លោក Hernandez ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ពាក់​កណ្តាល​ខែ​កុម្ភៈ ក្នុង​ពេល​មិន​ដល់​មួយ​ខែ​ផង បន្ទាប់​ពី​លោក​ចាក​ចេញ​ពី​តំណែង​ប្រធានាធិបតី ​​បន្ទាប់ពី​មាន​សំណើធ្វើបត្យាប័នរបស់សហរដ្ឋអាមេរិក។

នៅ​ពាក់​កណ្តាល​ខែ​មីនា ចៅ​ក្រម​ម្នាក់​បាន​បញ្ជា​ឲ្យ​ធ្វើ​បត្យាប័នលោក Hernandez ដែល​បាន​ធ្វើ​ឲ្យ​លោក​ដាក់​ពាក្យ​ប្តឹង​ទៅ​ឧទ្ធរណ៍៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ aljazeera

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ ការ​សម្អាតចក ឬ​យក​ចក​ចេញពី​បឹង​គឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ និងApp NoDrugគី​ជាមធ្យោបាយរាយការណ៍ប្រសិទ្ធភាព

សន្តិសុខសង្គម២ ម៉ោង មុន

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

ព័ត៌មានជាតិ៣ ម៉ោង មុន

កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

ព័ត៌មានជាតិ៤ ម៉ោង មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ៤ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

Sokha Hotels

ព័ត៌មានពេញនិយម