Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន ដាក់គោលដៅដ៏មានមហិច្ឆតាបំផុតទៅកាន់ រុស្ស៊ី ក្នុងកិច្ចចរចា សប្ដាហ៍នេះ

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba បាននិយាយកាលពីថ្ងៃចន្ទថា គោលដៅដែលមានមហិច្ឆតាបំផុតរបស់អ៊ុយក្រែនក្នុងកិច្ចពិភាក្សាជាមួយរុស្ស៊ីក្នុងប្រទេសតួកគីក្នុងសប្តាហ៍នេះគឺការយល់ព្រមលើបទឈប់បាញ់ ។

លោក Dmytro Kuleba
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបាននិយាយតាមទូរទស្សន៍ជាតិ នៅពេលសួរអំពីវិសាលភាពនៃការចរចាសន្តិភាពចុងក្រោយបង្អស់ដែលរំពឹងថានឹងចាប់ផ្តើមនៅថ្ងៃអង្គារនេះថា “គោលដៅដាច់ដោយឡែកគឺពាក់ព័ន្ធនឹងបញ្ហាមនុស្សធម៌ ហើយគោលដៅដែលមានមហិច្ឆតាបំផុតរបស់យើង គឺការឈានដល់កិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់” ។

ទន្ទឹមនោះវាកើតឡើង បន្ទាប់ពីប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងប្រធានាធិបតីតួកគី Recep Tayyip Erdogan បានព្រមព្រៀងគ្នានៅក្នុងការហៅទូរស័ព្ទកាលពីថ្ងៃអាទិត្យ ជ្រើសយកទីក្រុងអ៊ីស្តង់ប៊ុលធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចពិភាក្សា ខណៈទីក្រុងអង់ការ៉ាសង្ឃឹមថានឹងនាំឲ្យមានបទឈប់បាញ់នៅអ៊ុយក្រែន ។

លោក Recep Tayyip Erdogan (ឆ្វេង) និងលោក Vladimir Putin

ប្រទេសតួកគីដែលក៏ជាសមាជិកណាតូដែលនោះ កំពុងព្យាយាមធ្វើឲ្យមានតុល្យភាពទំនាក់ទំនងសម្រាប់រុស្ស៊ី និងអ៊ុយក្រែន ហើយបានដាក់ខ្លួនជាភាគីអព្យាក្រឹតដើម្បីព្យាយាមសម្រុះសម្រួលភាគីទាំងពីរផងដែរ ។

នៅក្នុងសុន្ទរកថាតាមទូរទស្សន៍មួយ បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃចន្ទ លោក Erdogan បាននិយាយថា លោកក៏នឹងជួបជាមួយគណៈប្រតិភូអ៊ុយក្រែន និងរុស្ស៊ីមួយភ្លេតផងដែរ មុនពេលកិច្ចពិភាក្សារបស់ពួកគេ ។

គួរបញ្ជាក់ថា ការ​ចរចា​សន្តិភាពកន្លងមករវាង​ភាគី​ទាំង​ពីរ​ដែលបាន​ធ្វើ​ឡើងទាំង​តាម​រយៈ​វីដេអូ និងជួបគ្នាផ្ទាល់សុទ្ធតែ​មិន​សម្រេចបាននូវលទ្ធផលណាមួយឡើយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Daily Sabah

ចុចអាន ៖ រុស្សី អាចបែងចែក អ៊ុយក្រែន ដូចកូរ៉េខាងត្បូង និងកូរ៉េខាងជើង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម