សន្តិសុខសង្គម
តាំងខ្លួនជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ឆបោកប្រាក់គេ ៨៥០០ ដុល្លារ
បញ្ជូនបុរសម្នាក់ ទៅតុលាការ កាលពីម្សិលមិញនេះ ក្រោយទទួលពាក្យបណ្ដឹងពីមេធាវីទីស្តីការគណៈរដ្ឋមន្ត្រី ខណៈតាំងខ្លួនជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ឆបោកប្រាក់គេ ៨៥០០ ដុល្លារ យកទៅរត់ការចូលក្របខ័ណ្ឌក្រសួងទេសចរណ៍។
កាលពីព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានចាប់ខ្លួនបុរសម្នាក់ ដែលតាំងខ្លួនជាមន្ត្រីបម្រើការនៅទីស្ដីការគណរដ្ឋមន្ត្រី បញ្ជូនមកតុលាការ ពាក់ពន្ធពីបទក្លែងបន្លំឯកសារសាធារណ: និងប្រើប្រាស់ឯកសារសាធារណៈក្លែង(ក្លែងលិខិតបញ្ជាក់ការងារ ក្លែងអនុក្រឹត្យស្តីពីការតែងតាំងមន្ត្រីរាជការ ហត្ថលេខា និងក្លែងត្រា របស់សម្តេចតេជោនាយករដ្ឋមន្ត្រី។ ក្លែងប័ណសំគាល់ខ្លួន ក្លែងអត្តសញ្ញាប័ណសញ្ជាតិខ្មែរ)ទៅឆបោកប្រាក់អ្នកដទៃចំនួន ៨៥០០ ដើម្បីយកទៅរត់ការចូលក្របខ័ណ្ឌបម្រើការងារនៅក្រសួងទេសចរណ៍។ ជនសង្ស័យរូបនោះមានឈ្មោះ ទ្រី សារិទ្ធី ជាឈ្មោះពិតប្រាកដ និង ឈុន ហុងលី ឈ្មោះតែងតាំងខ្លួនឯងក្លែងធ្វើជារដ្ឋលេខាធិការ អាយុ ៣៥ ឆ្នាំ មានទីលំនៅក្រុងតាខ្មៅ ខេត្តកណ្តាល។
ប្រភពព័ត៌មានបានឲ្យដឹងថា សមត្ថកិច្ចបានធ្វើការចាប់ខ្លួនជនសង្ស័យបញ្ជូនទៅតុលាការ គឺយោងទៅលើពាក្យបណ្តឹងរបស់មេធាវីទីស្តីការគណៈរដ្ឋមន្ត្រី ក្រោយពីបានពិនិត្យឃើញថា រាល់ឯកសារពាក់ព័ន្ធដូចខាងលើ ជនសង្ស័យឈ្មោះ ឈុន ហុងលី ពិតជាក្លែងក្លាយទាំងអស់ ដែលបានតាំងខ្លួនឯងជារដ្ឋលេខាធិការទៀតផង ហើយឈ្មោះបានទៅឆបោកប្រាក់ពីអ្នកដទៃចំនួន ៨៥០០ ដើម្បីយកទៅរត់ការឲ្យគេបានចូលក្របខ័ណ្ឌក្រសួងទេសចរណ៍ ប្រព្រឹត្តនៅរាជធានីភ្នំពេញ ក្នុងអំឡុង ខែកុម្ភៈ ឆ្នាំ ២០២២ ។ សំណុំរឿងនេះ បានស្ថិតនៅលោក សុខ កែវបណ្ឌិត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង បាននឹងកំពុងដំណើរសាកសួរ៕
អត្ថបទ៖ មករា
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
សន្តិសុខសង្គម២ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?