ព័ត៌មានអន្ដរជាតិ
ទាំងនេះជាអាការរបស់លោក Abramovich ក្រោយសង្ស័យត្រូវគេបំពុល
លោក Roman Abramovich សង្ស័យត្រូវបានគេបំពុល រួមជាមួយនឹងអ្នកចរចាសន្តិភាពអ៊ុយក្រែនកាលពីដើមខែនេះ ដែលបណ្តាលឲ្យរបកស្បែក និងមើលអ្វីមិនឃើញមួយរយៈ។
តំណាងរបស់លោក Abramovich បានបញ្ជាក់កាលពីព្រឹកថ្ងៃអង្គារទី២៩ខែមីនាថា មហាសេដ្ឋីរូបនេះ បានទទួលរងនូវរោគសញ្ញាបែបនេះមែន ប៉ុន្តែបានបដិសេធផ្តល់ព័ត៌មានលម្អិតបន្ថែម។
ស្របពេលជាមួយគ្នានោះ កាសែត Wall Street Journal រាយការណ៍ថា ម្ចាស់ក្លិបតោខៀវ Chelsea រូបនេះ ត្រូវបានគេចោទប្រកាន់ថា បានពុលកាលពីប៉ុន្មានសប្តាហ៍មុន បន្ទាប់ពីកិច្ចប្រជុំមួយក្នុងរដ្ឋធានី កៀវ របស់អ៊ុយក្រែន ដោយគាត់បានដើរតួជាអ្នកបង្កើតសន្តិភាព នៅក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។
ប្រភពបានប្រាប់កាសែតថា បន្ទាប់ពីកិច្ចប្រជុំនៅទីក្រុង កៀវ កាលពីថ្ងៃទី ៣ខែមីនា លោក Abramovich ក៏ដូចជាសមាជិកជាន់ខ្ពស់ពីររូបនៃក្រុមអ៊ុយក្រែន បានលេចចេញនូវរោគសញ្ញាដែលរួមមានភ្នែកក្រហម ឈឺភ្នែក ក៏ដូចជារបកស្បែកមុខ និងដៃផងដែរ។
លោក Abramovich ដែលបានទទួលយកសំណើរបស់អ៊ុយក្រែន ដើម្បីជួយចរចាបញ្ចប់ការឈ្លានពានរបស់រុស្ស៊ីមកលើអ៊ុយក្រែន ក៏បានងងឹតភ្នែកជាច្រើនម៉ោងផងដែរ ហើយត្រូវបានព្យាបាលនៅមន្ទីរពេទ្យមួយក្នុងប្រទេស តួកគី៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ លោក Abramovich និងអ្នកចរចាសន្តិភាពអ៊ុយក្រែន ២នាក់ សង្ស័យត្រូវថ្នាំបំពុល
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់