សន្តិសុខសង្គម
ឃាត់ខ្លួនតៃកុងឡានដឹកដីម្នាក់ ខណៈវាយនារីម៉ាស្សារួចហើយ បើកឡានបុកនគរបាលទៀត
តៃកុងឡានដឹកដីម្នាក់ បង្កហិង្សានៅកន្លែងម៉ាស្សា (វាយស្ត្រី) ហើយបើកឡានរត់ ត្រូវកម្លាំងនគរបាលអន្តរាគមន៍ដេញតាម តែត្រូវជនបង្កបុកសមត្ថកិច្ចបណ្ដាលឲ្យបាក់ជើង ទើបសមត្ថកិច្ចសម្រេចបាញ់បំបែកកង់ទើបចាប់ជនសង្ស័យនោះបាន។ ហេតុការណ៍នោះកើតឡើង នៅវេលាម៉ោង ១ និង ២៣ នាទី ស្ថិតនៅហាងម៉ាស្សាយីហោ ឈ្មោះណាវីន ក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប។

លោកវរសេនីយ៍ឯក នួន សារុន នាយការិយាល័យអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានឲ្យដឹងថា ដោយម្ចាស់ហាងខាងលើខលរាយការណ៍មកកម្លាំងនគរបាលអន្តរាគមន៍ដែលប្រចាំការនៅជិតបេនឡានចុងកៅស៊ូ នៅពេលកម្លាំងសមត្ថកិច្ចទៅដល់ក៏បានសួររកដើមហេតុស្រាប់តៃកុងឡានបានបើករត់គេចពីកន្លែងកើតហេតុ ដោយទុកគ្នាគាត់នៅកន្លែងម៉ាស្សា ចំនួន ០៣ នាក់ ប្រុសទាំងអស់ ត្រូវបានកម្លាំងយើង ឃាត់ទុកនៅកន្លែងកើតហេតុ ហើយក៏មានការ ដេញតាមចាប់តៃកុងឡានដែលមានកម្លាំងនគរបាលអន្តរាគមន៍ ចំនួន ៥ ម៉ូតូ មានគ្នាចំនួន ៧ នាក់ តាមរហូតមកដល់កែងបត់ចូលវត្តព្រិន្ទ បានបុកម៉ូតូកម្លាំងនគរបាលម្នាក់រងរបួសជើងខាងស្តាំ០១នាក់និង ខូចខាតម៉ូតូ មួយគ្រឿង។លោកបន្តថា ដោយឃើញហេតុការណ៍បែបនេះកម្លាំងនគរបាលក៏បានបន្ត ដេញតាមឡាន រហូតបានបាញ់បំបែកកង់កង់ឡានតៃកុងឡាន មិនព្រមឈប់បើបន្តរហូតមកដល់ខាងត្បូងស្ពាន ក្រវាត់ក្រុងស្ពានប៊ីឡាញ មកបុកនិងរោងការទៅមុខលែងរួច ទើបត្រូវឃាត់ឡាន និងតាកុងឡានបាន ហើយក៏ប្រគល់ជូនខាងជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីអនុវត្តនីតិវិធីបន្ត។


លោកវរសេនីយ៍ឯក ជឹម សុវណ្ណ ស្នងការរងទទួលការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងនៅរសៀលនេះថា ករណីអ្នករថយន្តដឹកដីបង្កហិង្សានិងបុកនគរបាលអន្តរាគមន៍នោះ ត្រូវបានកម្លាំងគោបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ឃាត់ខ្លួនជនបង្កនិងកំពុងរៀបចំសំណុំរឿងដើម្បីចាត់ការតាមផ្លូវច្បាប់។

ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា ម្ចាស់រថយន្តដឹកដីខាងលើនេះ ទំនងស្រវឹងស្រា ហើយបានស្រែកឡូឡា និងអួតក្អេងក្អាងថាជាខ្សែរបស់ថ្នាក់ដឹកនាំនៃខេត្តសៀមរាប ហើយចង់សមត្ថកិច្ចខាងណាមកក៏គាត់មិនខ្លាចដែរ៕
អត្ថបទ៖ កុសល

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
គ្រាន់តែសុំមើលប្រដាប់វាស់ជាតិអាល់កុល បណ្ឌិត សុខ ទូច ត្រូវប៉ូលីសស្រែកកំហកដាក់ថា«ហែងស្អីបានមកបញ្ជាកងកម្លាំង?»
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
រថយន្តបុកគ្នា ខ្ទាតចេញប្រេងឆាគ្មានម៉ាកយីហោ២០០កាន៖ ពលរដ្ឋខ្លាចប៉ះពាល់សុខភាពអ្នកប្រើប្រាស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បណ្ឌិត គិន ភា៖សូម្បីបណ្ឌិតសភាចារ្យ សុខ ទូច ប៉ូលិសចរាចរណ៍មួយក្រុមនោះមិនគោរពផង ចុះពលរដ្ឋធម្មតា?
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ដើមផ្កាត្របែកព្រៃលើសួនទ្រូងផ្លូវជាតិលេខ៥ ងាប់ជាង១ពាន់ដើម ខណៈមន្ត្រីជំនាញអះអាងថា ភាគច្រើនមកពីសត្វឌួងស៊ី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលច្រានចោលការលើកឡើងរបស់បណ្ឌិត សុខ ទូច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ី វាយប្រហាររោងចក្រនុយក្លេអ៊ែរនៅ Chernobyl បង្កហានិភ័យលេចធ្លាយជាតិវិទ្យុសកម្ម
-
ចរាចរណ៍២ ថ្ងៃ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនដៃដល់ដែលកាប់សម្លាប់ប្រពន្ធនៅខណ្ឌដង្កោ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ