ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន ប្រាប់ទំហំទឹកប្រាក់ខាតបង់សេដ្ឋកិច្ចពីការលុកលុយរបស់ រុស្ស៊ី (មានវីដេអូ)
បើតាមការប៉ាន់ប្រមាណរបស់រដ្ឋាភិបាលអ៊ុយក្រែនកាលពីថ្ងៃអង្គារបានឲ្យដឹងថា ការលុកលុយរបស់រុស្សីដែលបានដំណើរការត្រឹមតែជាងមួយខែប៉ុណ្ណោះនោះបានធ្វើឲ្យខូចខាតដល់សេដ្ឋកិច្ចរបស់អ៊ុយក្រែនក្នុងទំហំទឹកប្រាក់ជិត ៥៦៥ ពាន់លានដុល្លារ ។
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចលោកស្រី Yulia Svyrydenko បាននិយាយនៅលើ Facebook ថា ការប៉ាន់ប្រមាណទឹកប្រាក់ចំនួន ៥៦៤.៩ ពាន់លានដុល្លារ រួមមានការខូចខាតភ្លាមៗ បូកនឹងការខាតបង់ដែលរំពឹងទុកនៅក្នុងសកម្មភាពពាណិជ្ជកម្ម និងសេដ្ឋកិច្ច ។
លោកស្រី Svyrydenko ដែលក៏ជាឧបនាយករដ្ឋមន្ត្រីផងដែរនោះបាននិយាយថា ការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងឯកជនដោយកងកម្លាំងរុស្ស៊ីប្រើការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងក្លាមកលើទីក្រុងមួយចំនួន បន្ទាប់ពីការលុកលុយរបស់ពួកគេដែលបានចាប់ផ្តើមនៅថ្ងៃទី ២៤ ខែកុម្ភៈ គឺជាធាតុសំខាន់ និងធំបំផុត ។
លោកស្រី Svyrydenko បាននិយាយថា ការខាតបង់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ រួមទាំងផ្លូវថ្នល់ ផ្លូវដែក និងអាកាសយានដ្ឋានដែលរងការខូចខាតមានចំនួនសរុប ១១៩ ពាន់លានដុល្លារ ខណៈដែលការខូចខាតទ្រព្យសម្បត្តិឯកជនរួមទាំងផ្ទះសម្បែងមានរហូតដល់ ៩០.៥ ពាន់លានដុល្លារ ។ ចំណែកការខូចខាត និងការខាតបង់ដែលទទួលរងដោយក្រុមហ៊ុនឯកជនមានចំនួន ៨០ ពាន់លានដុល្លារ ។
លោកស្រី Svyrydenko បានប៉ាន់ប្រមាណថា ផលិតផលក្នុងស្រុកសរុប (GDP) ក្នុងឆ្នាំ ២០២២ នឹងធ្លាក់ចុះចំនួន ១១២ ពាន់លានដុល្លារ ដែលជាការធ្លាក់ចុះច្រើនជាង ៥៥ ភាគរយនៃសកម្មភាពសេដ្ឋកិច្ចរបស់ប្រទេសអ៊ុយក្រែនធៀបនឹងឆ្នាំមុន ។
ទន្ទឹមនោះ រដ្ឋាភិបាលអ៊ុយក្រែនទំនងជានឹងបាត់បង់ប្រាក់ចំណូលពន្ធចំនួន ៤៨ ពាន់លានដុល្លារតាមការរំពឹងទុកដែលថានឹងទទួលបាននៅក្នុងឆ្នាំនេះ ។
បន្ថែមពីនេះ ការវិនិយោគផ្ទាល់ពីបរទេសចំនួន ៥៤ ពាន់លានដុល្លារទំនងជានឹងមិនក្លាយជាការពិតផងដែរ ខណៈលោកស្រី Svyrydenko បាននិយាយថា រដ្ឋាភិបាលអ៊ុយក្រែននឹងស្វែងរកការរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ី ទោះជាមានឧបសគ្គទាំងអស់ក្ដី ក៏នឹងស្វែងរកការទូទាត់សំណងជាក់លាក់ពីរុស្ស៊ីផងដែរ ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Daily Sabah
ចុចអាន ៖ អ្នកកាសែតអង់គ្លេសម្នាក់រៀបរាប់ពីឧបសគ្គលំបាកខ្លាំងទម្រាំទៅដល់បន្ទប់សម្ងាត់របស់លោក Zelensky
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៧ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់