ព័ត៌មានជាតិ
សិស្សថ្នាក់ទី ៩ ប្រលងរួច ក៏មិនគិតពិន្ទុគឺឲ្យជាប់ទាំងអស់
ប្រកាសឲ្យសិស្សបាក់ឌុបត្រូវប្រលងឆ្នាំនេះជាប់ដោយស្វ័យប្រវត្តិ សម្តេចតេជោហ៊ុន សែន នៅចុងបញ្ចប់សន្ទរកថានៅព្រឹកនេះ ក៏លើកឡើងពីករណីសិស្សថ្នាក់ទី ៩ (ឌីប្លូម) ដែលទើបប្រលងរួច ក៏គួរពិចារណាឲ្យជាប់ទាំងអស់គ្នាដែរ។
សម្តេចមើលឃើញស្ថានភាពបច្ចុប្បន្ន មិនអាចវាយតម្លៃគុណភាពសិក្សារបស់សិស្សជាប់ធ្លាក់តាមរយៈការប្រលង ដោយសារជំងឺកូវីដនៅបន្តអូសបន្លាយ ដែលពិតជាបានធ្វើឲ្យប៉ះពាល់ដល់ដំណើរការរៀនសូត្រ។
សម្តេចលើកឡើងថា គុណភាពជារឿងមួយ ហើយនៅពេលនេះមិនអាចទៅរួចក្នុងការផ្តល់ពិន្ទុសិស្សដោយការប្រលង។
គួរបញ្ជាក់ថា ការប្រឡងឌីប្លូមនៅឆ្នាំនេះបានប្រព្រឹត្តិទៅនៅថ្ងៃទី៣០ខែវិច្ឆិកានិងថ្ងៃទី១ធ្នូឆ្នាំ២០២០ដោយមានបេក្ខជនសរុបចំនួន១៥៨ ៧១៧នាក់ស្រី៨៥១៣១នាក់និងមានមណ្ឌលប្រឡងចំនួន១៧២៩ចែកជា៧១៤១បន្ទប់។
ដើម្បីការពារការឆ្លងរីករាលដាលចូលទៅសហគមន៍ទ្រង់ទ្រាយធំនោះ សាលានីមួយៗជាអ្នកប្រកាសលទ្ធផលប្រឡងតាមរយៈប្រព័ន្ធតេឡេក្រាមជំនួសឲ្យសិស្សទៅមើលផ្ទាល់នៅតាមសាលារៀន៕
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់