Connect with us

ព័ត៌មានអន្ដរជាតិ

ធនាគារ​​ពិភព​លោក​​បង្កក​​គម្រោង​​​នៅ​​អាហ្វហ្គានីស្ថាន​ ក្រោយ​​តាលីបង់​​ហាម​ក្មេង​​ស្រី​​រៀន​​វិទ្យាល័យ

បានផុស

នៅ

ធនាគារ​ពិភព​លោក​បាន​ផ្អាកគម្រោង​ចំនួន​៤​នៅ​ប្រទេស​អាហ្វហ្គានីស្ថាន​ដែល​មាន​ទឹក​ប្រាក់​៦០០​លាន​ដុល្លារ​អាមេរិក ដោយ​សារក្រុម​តាលីបង់​ដែល​ដឹក​នាំ​ប្រទេស​ហាម​ក្មេង​ស្រី​វៀន​នៅកម្រិត​វិទ្យាល័យ។

គម្រោង​ដែល​ត្រូវ​បាន​​ផ្តល់​​ដល់​​​មូលនិធិ​ទំនុក​ចិត្ត​​លើ​ការ​កសាង​អាហ្វហ្គានីស្ថាន​ឡើង​វិញ (ARTF) កំពុង​ត្រូវ​បាន​ត្រៀម​រួច​រាល់​ហើយ​​ដើម្បី​អនុវត្ត​ដោយ​ទី​ភ្នាក់​ងារ​អង្គការ​សហ​ប្រជា​ជាតិ​សម្រាប់​ការ​គាំទ្រ​គម្រោង​នៅ​ក្នុង​វិស័យ​កសិកម្ម អប់រំ សុខភាព និង​ការ​រស់​នៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ធនាគារ​ពិភព​លោក​បាន​និយាយ​ដោយ​យោង​ទៅ​លើ​កង្វល់​​ធ្ងន់​ធ្ងរ​ជុំ​វិញ​តាលីបង់​ហាម​ក្មេង​ស្រី​ចូល​រៀន​ថ្នាក់​វិទ្យាល័យ​​ ប៉ុន្តែ​ការ​ណែនាំ​របស់​ធនាគារ​ទាម​ទារ​ឲ្យ​គ្រប់​សកម្មភាព ARTF ដែល​ផ្តល់​ហិរញ្ញវត្ថុ​​ដំណើរ​ការ​ប្រកប​ដោយ​សមធម៌នៃ​សេវាកម្ម​សម្រាប់​ស្ត្រី និង​ក្មេង​ស្រី​​នៅ​អាហ្វហ្គានីស្ថាន។

ជាលទ្ធផល ធនាគារ​បាន​និយាយ​ថា គម្រោង​៤​នឹង​ត្រូវ​ផ្តល់​ឲ្យ​ទៅ​ម្ចាស់​ជំនួយ ARTF ដើម្បី​អនុម័ត​​​«នៅ​ពេល​ណា​ដែល​ធនាគារ​ពិភព​លោក និង​ដៃ​គូ​អន្តរជាតិ​​បាន​​យល់​ច្បាស់​ពី​ស្ថានភាព និង​​ការ​ជឿ​ទុក​ចិត្ត​ដែល​​គម្រោង​ត្រូវ​បាន​បំពេញ​តាម​គោល​ដៅ​​»។

មន្ត្រី​អាមេរិក​កាល​ពី​សប្តាហ៍​មុន​បាន​លុប​ចោល​កិច្ច​ប្រជុំ​តាម​ការ​គ្រោង​ទុក​នៅទី​ក្រុង Doha ជា​មួយ​តាលីបង់​ដោយសារ​រឿង​ហាម​ក្មេង​ស្រី​ចូល​រៀន​នៅ​កម្រិត​វិទ្យាល័យ។

ក្រុម​ប្រឹក្សា​ប្រតិបត្តិ​របស់​ធនាគារ​ពិភព​លោក​កាល​ពី​ថ្ងៃ​ទី​១ ខែ​មីនា បាន​អនុម័ត​គម្រោង​ដែល​មាន​ថវិកា​ជាង​១​ប៊ីលាន​ដុល្លារ​អាមេរិក​ពី​មូលនិធិ ARTF ដើម្បី​ផ្តល់​ហិរញ្ញប្បទាន​​ដល់​គម្រោង​អប់រំ កសិកម្ម សុខភាព និង​គ្រួសារ​ដែលត្រូវ​ការ​ជា​បន្ទាន់។

មូលនិធិ ARTF ត្រូវ​បាន​បង្កកកាល​ពី​ខែ​សីហា នៅ​ពេល​ក្រុម​តាលីបង់​បាន​កាន់​អំណាច ស្រប​ពេល​កម្លាំង​អន្តរជាតិដឹក​នាំ​ដោយ​អាមេរិក​បាន​ដក​ចេញ បន្ទាប់​ពី​សង្គ្រាម​រយៈ​ពេល​២០​ឆ្នាំ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៥ វិនាទី មុន

កូរ៉េ​ខាង​ជើង ថ្កោលទោស​ផែនការ​ហ្គាហ្សា​របស់​លោក ត្រាំ ថា​ជា​ទង្វើ​គួរ​ឲ្យ​អស់​សំណើច

ព័ត៌មានជាតិ៤៤ វិនាទី មុន

មន្ទីរពេទ្យខេត្តស្វាយរៀង នឹងរៀបចំកម្មវិធីបរិច្ចាគឈាម ដើម្បីអបអរសាទរទិវានៃសេចក្តីស្រលាញ់

ជីវិតកម្សាន្ដ៥ នាទីutes មុន

ដើរចេញពីពិធីជប់លៀង Taylor Swift ឆ្លៀតធ្វើបែបនេះដាក់បុគ្គលិកគ្រប់ៗគ្នា (មានវីដេអូ)

គ្រឿងញៀន
ព័ត៌មានជាតិ១៤ នាទីutes មុន

នាយករដ្ឋមន្ត្រីចេញបញ្ជាក្ដៅឱ្យកាត់ផ្ដាច់ខ្សែរយៈជួញដូរគ្រឿងញៀនឆ្លងដែន

សេដ្ឋកិច្ច២៨ នាទីutes មុន

រដ្ឋមន្ត្រីឧស្សាហកម្ម៖ វិសោធនកម្មច្បាប់ថ្មី នៃការគ្រប់គ្រងពូជដំណាំ នឹងជួយពង្រឹងគ្រាប់ពូជឱ្យស្របតាមស្តង់ដាអន្តរជាតិ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម២ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម