សន្តិសុខសង្គម
ផ្ដន្ទាទោសបុរសជនជាតិចិនម្នាក់ ឲ្យជាប់ពន្ធនាគារ ២២ ឆ្នាំ ពីបទនាំចូលគ្រឿងញៀន ៧ គីឡូ
លោក ស៊ិន សុវណ្ណរ័ត្ន ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣០ ខែមីនាឆ្នាំ២០២២ បានប្រកាសសាលក្រមផ្ដន្ទាទោសលើបុរសជនជាប់ចោទជនជាតិចិនម្នាក់ ឈ្មោះ ហ្វាន អ៉ី (FAN YI) អាយុ៤៩ឆ្នាំ ដាក់ពន្ធនាគារកំណត់២២ឆ្នាំ និងពិន័យប្រាក់ចំនួន៥០លានរៀល ក្រោមការចោទប្រកាន់ពីបទ ដឹកជញ្ជូន រក្សាទុក និងជួញដូរគ្រឿងញៀន។
ជនត្រូវចោទមានស្រុកកំណើតនៅប្រទេសចិន កាន់លិខិត ឆ្លងដែនលេខ EJ4666319 មុនពេលចាប់ខ្លួនស្នាក់នៅផ្ទះជួលលេខ៤៨២BIS ផ្លូវទន្លរមេគង្គ សង្កាត់ ជ្រោយចង្វា ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
សេចក្ដីសម្រេចនេះក្រោយពីតុលាការបញ្ចប់សវនាការសួរដេញដោលកាលពីថ្ងៃទី២៩មិន ហើយតុលាការកំណត់យកថ្ងៃទី៣០ ខែមិនាឆ្នាំ២០២២ដើម្បីធ្វើការប្រកាសសាលក្រម។
ការបង្រ្កាបករណីរក្សាទុក ជួញដូរគ្រឿងញៀនឆ្លងដែនតាមផ្លូវគោក នៅចំណុច បេនឡានអូរឬស្សី ផ្លូវលេខ ១០៥ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា និងបន្តឆែកឆេរលំនៅដ្ឋាន ផ្ទះលេខ៤៨២BIS ផ្លូវទន្លរមេគង្គ សង្កាត់ ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០២១។
ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបានចាប់យកវត្ថុតាង អ៊ិចស្តាស៊ី(MDMA) ទម្ងន់ ៩៧១.៧៧ ក្រាម
កេតាមីន(Ketamine) ទម្ងន់ ៧ គីឡូ៥៧៨.៩៥ ក្រាម និងមេតំហ្វេតាមីន(ICE) ៩៣ ក្រាម ចាប់យកវត្ថុតាងគ្រឿងញៀន សរុប ៦ គីឡូក្រាមសារធាតុផ្សំ៕
អត្ថបទ៖ មករា
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ