Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ៖ ប្រេងសាំង នឹងចុះថ្លៃបន្តិច ចាប់ពីដើមខែមេសាទៅ ខណៈម៉ាស៊ូត​បន្តឡើងថ្លៃ

បានផុស

នៅ

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានប្រាប់កម្ពុជាថ្មី (Kampuchea Thmey Daily) នៅល្ងាចថ្ងៃទី ៣០ ខែមីនាថា តម្លៃប្រេងសាំងអាចនឹងចុះថ្លៃបន្តិចវិញ ចាប់ពីដើមខែ មេសា តទៅ ខណៈប្រេងម៉ាស៊ូត នឹងបន្តឡើងថ្លៃបន្ថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោក ប៉ែន សុវិជាតិ ការចុះថ្លៃនេះ ដោយផ្អែកតាមការគណនាតម្លៃប្រេងឆៅទីផ្សារអន្តរជាតិ។ លោកថ្លែងដូច្នេះថា«យើងទិញថោកពីទីផ្សារអន្តរជាតិ ​យើងក៏លក់ថោកទៅតាមនឹងដែរ បើទីផ្សារអន្តរជាតិលក់ថ្លៃ ការគណនាក៏ឡើងថ្លៃតាមនឹង»។

អ្នកនាំពាក្យរូបនេះ មិនទាន់បង្ហាញអំពីតម្លៃដែលត្រូវចុះនោះទេ។ ប៉ុន្តែនឹងមានការប្រកាសដោយក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី ៣១ ខែមីនា ស្អែកនេះ ហើយលទ្ធផលនឹងអនុវត្តចាប់ពីដើមខែមេសាតទៅ។ លោក ប៉ែន សុវិជាតិ សង្កត់ធ្ងន់ថា តម្លៃប្រេង នឹងមានការប្រែប្រួលរយៈពេល ១០ថ្ងៃម្តង ពោលគឺចាប់ពីថ្ងៃទី ០១ខែមេសា រហូតដល់ថ្ងៃទី ១០ ខែមេសា នឹងមានការប្រកាសម្តងទៀត។

លោក ប៉ែន សុវិជាតិ បញ្ជាក់ថា ពលរដ្ឋអាចនឹងសប្បាយចិត្តនៅរដូវចូលឆ្នាំថ្មីខាងមុខនេះ ក្រោយពីតម្លៃប្រេងសាំងបានចុះថ្លៃបន្តិច។

សូមបញ្ជាក់ថា បច្ចុប្បន្នតម្លៃប្រេងសាំង និងម៉ាស៊ូត នៅលើទីផ្សារកម្ពុជា ក្នុង១លីត្រ តម្លៃ ៥៣០០រៀល ដែលតម្លៃនេះ ឡើងពី ៤៨០០រៀល កាលពីដើមខែ មីនា៕

អត្ថបទ៖ ទួន សុផល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៣ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៣ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម