ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ប្រកាសបទឈប់បាញ់ក្នុងទីក្រុង Mariupol ដើម្បីជម្លៀសជនស៊ីវិល (មានវីដេអូ)
ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសបទឈប់បាញ់ក្នុងតំបន់ ដើម្បីអនុញ្ញាតឲ្យជនស៊ីវិលត្រូវបានជម្លៀសចេញពីទីក្រុងកំពង់ផែ Mariupol ដែលឡោមព័ទ្ធរបស់ប្រទេស អ៊ុយក្រែន។
![This image has an empty alt attribute; its file name is 2022-03-30T202726Z_1459968379_RC20DT9CXCJN_RTRMADP_3_UKRAINE-CRISIS-MARIUPOL.webp](https://www.kampucheathmey.com/wp-content/uploads/2022/03/2022-03-30T202726Z_1459968379_RC20DT9CXCJN_RTRMADP_3_UKRAINE-CRISIS-MARIUPOL.webp)
ក្រសួងនិយាយថា ច្រករបៀងមនុស្សធម៌ពី Mariupol ទៅ Zaporizhzhia តាមរយៈកំពង់ផែ Berdiansk ដែលគ្រប់គ្រងដោយរុស្ស៊ី នឹងបើកចាប់ពីម៉ោង១០ព្រឹក នៅថ្ងៃព្រហស្បតិ៍ទី៣១ខែមីនានេះ។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួង, “ដើម្បីឲ្យប្រតិបត្តិការមនុស្សធម៌នេះទទួលជោគជ័យ យើងសូមស្នើឲ្យអនុវត្តបទឈប់បាញ់ ដោយមានការចូលរួមដោយផ្ទាល់ពីឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) និងគណៈកម្មាធិការ កាកបាទក្រហមអន្តរជាតិ (ICRC)”។
![This image has an empty alt attribute; its file name is 2022-03-30T193014Z_685822970_RC21DT9LSFJT_RTRMADP_3_UKRAINE-CRISIS-MARIUPOL.webp](https://www.kampucheathmey.com/wp-content/uploads/2022/03/2022-03-30T193014Z_685822970_RC21DT9LSFJT_RTRMADP_3_UKRAINE-CRISIS-MARIUPOL.webp)
ស្របពេលជាមួយគ្នានោះ ក្រសួងរុស្ស៊ីបានស្នើឲ្យទីក្រុង កៀវ ធានាការគោរពដោយគ្មានលក្ខខណ្ឌ សម្រាប់បទឈប់បាញ់ តាមរយៈការជូនដំណឹងជាលាយលក្ខណ៍អក្សរទៅកាន់ភាគីរុស្ស៊ី, UNHCR និង ICRC មុនម៉ោង៦ព្រឹកថ្ងៃព្រហស្បតិ៍៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ យន្តហោះចម្បាំងរុស្ស៊ី ប្រដាប់អាវុធនុយក្លេអ៊ែរ ហោះចូលដែនអាកាស ស៊ុយអែត
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១៧ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?