Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ជាថ្មីថា ឆ្នាំ ២០២៣ សម្ដេចនឹងបន្តឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រី

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បា​នបន្តបញ្ជាក់ជាថ្មីថា សម្ដេច នឹងបន្តឈរឈ្មោះជាបេក្ខភាពនាយករដ្ឋមន្ត្រី នាឆ្នាំ ២០២៣បន្តទៀត។ ការបញ្ជាក់ជាថ្មី របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី បានធ្វើឡើងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ នាព្រឹកថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២២នេះ។  

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីនេះថា «សូមបញ្ជាក់ថា បេក្ខជននាយករដ្ឋមន្ត្រី សម្រាប់ឆ្នាំ ២០២៣ គឺ ហ៊ុន សែន ដដែល…ហ៊ុន ម៉ាណែត ជាបេក្ខជនបន្តវេន ដែលត្រូវបានត្រៀមបម្រុងទុកជារឿងធម្មតារបស់គណបក្សនយោ​បាយនីមួយៗ គណបក្សណាគេរៀបចំ អាហ្នឹងជារឿងរបស់គេ យើងគោរពការសម្រេចរបស់គេ ប៉ុន្តែសុំឲ្យគេទទួលស្គាល់ការសម្រេចចិត្ត របស់គណបក្សប្រជាជនផងដែរ»។

ជាមួយគ្នានេះសម្ដេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ការត្រៀមបម្រុងទុកបេក្ខជននាយករដ្ឋមន្ត្រី គឺត្រូវតែរៀបចំបើមិនដូច្នេះទេ វិបត្តិនឹងកើតឡើង៕

អត្ថបទ៖ ឃួន សុភ័ក្រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍៨ នាទី មុន

ស្នងការរាជធានី ចេញមុខបំភ្លឺបន្ទាប់ពីគណនីហ្វេសប៊ុកមួយបង្ហោះសាររកយុត្តិធម៌ពីករណីគ្រោះថ្នាក់ចរាចរណ៍

សេដ្ឋកិច្ច១៤ នាទី មុន

ការកក់បន្ទប់ស្នាក់នៅតាមគោលដៅទេសចរណ៍មានតិចតួច ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

សន្តិសុខសង្គម២០ នាទី មុន

បុរសម្នាក់ចូលព្រៃកាប់ឈើ ក្នុង​តំបន់​ហាមឃាត់ជាន់មុីន​បណ្តាល​ឲ្យដាច់ជើង​ម្ខាងរបួសធ្ងន់

សេចក្ដីជូនដំណឹង២៦ នាទី មុន

ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌាបានចំណាយ ៧៥ ភាគរយនៃលទ្ធកម្មក្នុងស្រុកក្នុងឆ្នាំ ២០២៣

សេដ្ឋកិច្ច២៩ នាទី មុន

រថភ្លើងល្បឿនលឿនដែលទិញពីជប៉ុន បើកទទួលកក់សំបុត្រដឹកភ្ញៀវ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

Sokha Hotels

ព័ត៌មានពេញនិយម