សន្តិសុខសង្គម
ឃាត់ខ្លួន ឪពុកបង្កើតចាប់រំលោភកូនស្រី អាយុ ១០ ឆ្នាំ បានសម្រេចជាច្រើនដង ជាង ២ ឆ្នាំ
បុរសជាឪពុក ត្រូវសមត្ថកិច្ចខេត្តឧត្តរមានជ័យ ធ្វើការឃាត់ខ្លួនតាមបណ្ដឹងរបស់ប្រពន្ធ ដែលត្រូវជាម្ដាយជនរងគ្រោះ ប្ដឹងពីបទចាប់រំលោភកូនស្រីបង្កើតអាយុទើបតែ ១០ ឆ្នាំប៉ុណ្ណោះ។
![](https://www.kampucheathmey.com/wp-content/uploads/2022/03/photo_2022-03-31_08-35-46.jpg)
ស្នងការខេត្តឧត្តរមានជ័យ លោក ហួត សុធី បានឲ្យដឹងថា នៅថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២២ នេះ ត្រូវបានតុលាការសម្រេចឃុំខ្លួនជនសង្ស័យ ហើយដោយចោទប្រកាន់ពីបទ៖ រំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោស ទាក់ទងនឹងជនរងគ្រោះ រួមភេទជាមួយអនីតិជនអាយុក្រោម ១៥ ឆ្នាំ និងអំពើហិង្សាប្រព្រឹត្តដោយសហព័ន្ធ ឬអនីតិសង្វាសជនបទ។
លោក ហួត សុធី បានបន្តថាកាលពីថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២២ ក្រោយពីទទួលពាក្យបណ្ដឹងពីឈ្មោះ វ៉ៃ សាវ៉េត ភេទស្រី អាយុ ៣៥ ឆ្នាំ រស់នៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ (ត្រូវជាម្ដាយជនរងគ្រោះ) ថាមានកើតករណីរំលោភសេពសន្ថវៈ មកលើកូនរបស់ខ្លួន និងប្រើហិង្សាដោយចេតនា។
លោកបន្តថាក្រោយពីទទួលព័ត៌មាន លោកបានចាត់កម្លាំងការិយាល័យជំនាញ សហការជាមួយនគរបាលស្រុកត្រពាំងប្រាសាទ ធ្វើការស្រាវជ្រាវឃាត់ខ្លួនតែម្ដង។ ជនសង្ស័យឈ្មោះ ផល ភា ភេទប្រុស អាយុ ៣៣ ឆ្នាំ ទៅជាឪពុកបង្កើតជនរងគ្រោះ ដែលបានធ្វើសកម្មភាពរំលោភសេពសន្ថវៈ ទៅលើជនរងគ្រោះ ត្រូវជាកូនស្រីរបស់ខ្លួន ឈ្មោះ ភ.ប.ញ ភេទស្រី អាយុ ១០ ឆ្នាំ ក្នុងអំឡុងឆ្នាំ ២០២១ និងអំឡុងខែមីនា ឆ្នាំ ២០២២ បានសម្រេចជាច្រើនលើក។
ជនសង្ស័យបានឆ្លើយសារភាពនៅចំពោះមុខសមត្ថកិច្ចថា រូបខ្លួនពិតជាបានធ្វើសកម្មភាព រំលោភសេពសន្ថវៈ ទៅលើកូនស្រី បានសម្រេចជាច្រើនដងពិតប្រាកដមែន៕
អត្ថបទ៖ ចាន់ ធី
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត