នយោបាយ
គ.ជ.ប បើកសវនាការជំនុំជម្រះលើបណ្ដឹង ៥ទៀត ភាគច្រើនជាបណ្តឹងជំទាស់មិនឈរឈ្មោះជាបេក្ខជន
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃទី ៣១ ខែមីនានេះ បានបើកសវនាការជាសាធារណៈលើបណ្ដឹង ក៏ដូចជាសំណុំរឿងចំនួន ៥ទៀត ចាប់ពីសំណុំរឿងលេខ ១៣៩ ដល់លេខ១៤៣ ចុះថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២២។
សមាសភាព នៅក្នុងក្រុមប្រឹក្សាជំនុំជម្រះ រួមមាន៖ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ជាប្រធាន, លោក នុត សុខុម អនុប្រធាន គ.ជ.ប, និងសមាជិក គ.ជ.ប ចំនួន ៧ រូបទៀត ជាសមាជិកក្រុមប្រឹក្សាជំនុំជម្រះ។
បើតាម គ.ជ.ប ពាក្យបណ្ដឹងទាំង ៥ ខាងលើនេះ មានកម្មវត្ថុ៖ ទី១- ប្ដឹងសុំបដិសេធបញ្ជីបេក្ខជនឈរឈ្មោះរបស់គណ បក្សភ្លើងទៀន នៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ និងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ចំនួន ២ បណ្ដឹង។ និងទី២- ប្ដឹងជំទាស់ មិនឈរឈ្មោះជាបេក្ខជនក្រុមប្រឹក្សា និងបដិសេធបញ្ជីបេក្ខជន ឈរឈ្មោះរបស់គណបក្សភ្លើងទៀន សង្កាត់មនោរម្យ ខណ្ឌ ៧មករា រាជធានីភ្នំពេញចំនួន ៣ បណ្ដឹង។
បើតាមលោក សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា ការដោះស្រាយបណ្តឹងរបស់ គ.ជ.ប មានពេលវេលារហូតដល់ថ្ងៃទី ៦ ខែមេសាខាងមុខ។ ដូច្នេះថ្ងៃទី ៦ ខែមេសា គឺជាកាលបរិច្ឆេទចុងក្រោយ នៃការដោះស្រាយ ហើយបញ្ជីបេក្ខជនផ្លូវការ នឹងត្រូវរួចរាល់នៅពេលនោះ៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍៣ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៥ ម៉ោង ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»