ចរាចរណ៍
ក្រឡាប់រថយន្ដស្ទូចទូកុងតឺន័រសង្កត់បាក់របងថ្មជាច្រើនផ្ទាំង
រថយន្តស្ទូចមួយគ្រឿង ខណៈស្ទូចទូកុងតឺន័រចុះពីរថយន្តបាក់ជើងជ្រែងក៏ក្រឡាប់ផ្ងាជើងសង្កត់ទៅលើរបងថ្មបណ្តាលឱ្យបាក់ជាច្រើនផ្ទាំង តែមិនមានមនុស្សរងរបួសនោះទេ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ នៅចំណុចផ្លូវបេតុង ភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុម្ចាស់ដីឡូត៍បានឱ្យរថយន្តស្ទូចដឹកទូកុងតឺន័រមកដាក់ក្នុងដីឡូត៍ ខណៈកំពុងស្ទូចលើទូចេញពីរថយន្តស្រាប់តែបាក់ជើងជ្រែងមួយចំហៀងធ្វើឱ្យរថយន្តក្រឡាប់សង្កត់លើរបងថ្មបាក់អស់ជាច្រើនផ្ទាំងតែសំណាងមិនមានមនុស្សរងរបួសនោះទេ។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុពិនិត្យជាក់ស្តែងតែដោយសារតែមិនមានប៉ះពាក់ទ្រព្យសម្បត្តិអ្នកដទៃទើបម្ចាស់ស្ទូចរថយន្តទៅជួសជុលដោយខ្លួនឯង៕
អត្ថបទ៖ សុខា
-
សន្តិសុខសង្គម២០ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក