Connect with us

ព័ត៌មានជាតិ

អភិបាលខេត្ត​សៀមរាប​ដាក់វិធានការ​បង្ក្រាប​បទល្មើស​ជលផល​នៅបឹង​ទន្លេសាប

បានផុស

នៅ

គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្តសៀមរាប​ នៅថ្ងៃទី ៣០ ខែមីនា​ ២០២២​បានរៀបចំកិច្ចប្រជុំ​ ក្រោម​ការដឹកនាំរបស់​លោក ទៀ សីហា ​ អភិបាល​ នៃគណ:អភិបាលខេត្ត​ និងជាប្រធាន​គណៈបញ្ជាការ​ឯកភាពរដ្ឋបាលខេត្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា ការចាត់វិធានការបង្ក្រាបបទល្មើសជលផលនៅបឹងទន្លេសាប ស្ថិតក្នុងភូមិសាស្ត្រ ក្រុង ស្រុកទាំង ៦ ដែលជាប់បឹងទន្លេសាប។

លោក ទៀ សីហា បានថ្លែងថា បន្ទាប់ពីប្រកាសសេចក្តីសម្រេចបង្កើតក្រុមការងាររួច មកលោក​បានដាក់វិធានការយ៉ាងម៉ឺងម៉ាត់ដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវចាត់វិធានការនិងចាប់ឱ្យបានជនល្មើសដែលប្រព្រឹត្តបទល្មើសការនេសាទខុសច្បាស់ឱ្យដូចភ្លៀងរលឹម ពិសេសមេឈ្មួញធំៗ​ដែល​នេសាទខុសច្បាប់ដែលធ្វើឱ្យអន្តរាយដល់មច្ឆាជាតិ។

ក្រុមការងារអន្តរក្រសួង-ស្ថាប័នកាលពីថ្ងៃទី ២៧ ខែមីនា បានចុះពិនិត្យស្ថានភាពបទល្មើសជលផលនៅផ្ទៃបឹងទន្លេសាបខេត្តសៀមរាប ហើយសម្រេច​ជ្រើសរើសទីតាំង​បញ្ជា​ការឈរជើងរបស់ក្រុមអន្តរាគមន៍ថ្នាក់ជាតិ ស្ថិតនៅកន្លែងអភិរក្សជលផលកំពង់ភ្លុក ឃុំកំពង់ភ្លុក ស្រុក​ប្រាសាទបាគង និងឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

លោក ត្រាំ ព្រមានក្រុមប្រទេស BRICS ជុំវិញ​រឿង​ប្រឆាំង​នឹង​ការ​ប្រើប្រាស់​លុយ​ដុល្លារអាមេរិក

ព័ត៌មានជាតិ១៧ នាទីutes មុន

សម្ដេច ប៊ុន រ៉ានី អំពាវនាវឱ្យគ្រប់ភាគីរួមគ្នាជាមួយរដ្ឋាភិបាលដើម្បីលុបបំបាត់ជំងឺអេដស៍

ព័ត៌មានជាតិ១ ម៉ោង មុន

ថ្ងៃទី២ធ្នូ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងពិនិត្យលើច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៥

ជីវិតកម្សាន្ដ២ ម៉ោង មុន

លោក សុះ ម៉ាច លះបង់ងារជាឯកឧត្តម ព្រោះមនសិការស្រលាញ់ការពារថែរក្សាសិល្ប:

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​ស្ទើរ​តែ​អស់​​របស់​ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម