Connect with us

សន្តិសុខសង្គម

រថយន្ត​ធុន​ធំ​ថៃ​ចូល​ដឹក​កសិផល​ធ្វើ​ឲ្យ​ខូច​ផ្លូវ អាជ្ញាធរ​សម្រេច​បង្រួម​ផ្លូវ​ បណ្ដាល​ឲ្យ​កសិករ​ជិត៣០០នាក់​បិទផ្លូវ​តវ៉ា

បានផុស

នៅ

បាត់ដំបង ​៖ ​ប្រជាពលរដ្ឋ​ប្រមាណ​៣០០​នាក់ ​កើតទុក្ខ​មិន​សុខចិត្ត​នឹង​អាជ្ញាធរ​បាន​បិទផ្លូវ​១​ខ្សែ​ពី​ទំហំ​ធំ​មក​នៅ​ទំហំ​តូច ​ធ្វើ​ឲ្យ​កសិករ​ចេញចូល​គ្រឿងចក្រ​កសិកម្ម​មិនបាន​ ក៏​នាំគ្នា​យក​ត្រាក់ទ័រ​ទៅ​បិទផ្លូវ​តវ៉ា​ឲ្យ​អាជ្ញាធរ​ជួយ​សម្រួល​បើក​ផ្លូវ​ធំ​ទូលាយ​ដូច​មុន​ឡើងវិញ​ ខណៈ​ការបិទ​បែបនេះ​មាន​ច្រើន​កន្លែង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណី​ខាងលើនេះ​ បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃទី​៣០​ ខែមីនា ​ឆ្នាំ​២០២២​ ស្ថិត​ក្នុង​ភូមិ​អូរ​ឃ្មុំ​ឃុំ​រស្មី​សង្ហារ​ស្រុក​រតនមណ្ឌល​ខេត្តបាត់ដំបង​ជាប់​នឹង​ព្រំប្រទល់​ខេត្ត​ប៉ៃលិន​ក្នុងភូមិ​កូនដំរី​ឃុំ​ស្ទឹងត្រង់​ស្រុក​សាលា​ក្រៅ​។

ប្រជាពលរដ្ឋ​ជា​កសិករ​ចំនួន​០៤​រូប ​ក្នុងចំណោម​ប្រជាពលរដ្ឋ​ខាងលើ​ដែល​មក​តវ៉ា​រួម​ឈ្មោះ​ញ៉ា​ញ់ .​គឹម​សោ​ន​ ភេទ​ប្រុស ​អាយុ​៣៥​ឆ្នាំ​,​ឈ្មោះ​នង វ​ទ្ធី​ភេទ​ប្រុស​,​ឈ្មោះ​”​ច​យ​”​ភេទ​ប្រុស​និង​ឈ្មោះ​ប៉ុន ស្រស់​ភេទ​ស្រី​អាយុ​២៩​ឆ្នាំ​ទាំង​០៤​នាក់​រស់នៅ​ក្នុងភូមិ ឃុំ​កើតហេតុ​ខាងលើ​បាន​រៀបរាប់​ដូចៗ​គ្នា​ថា ក្រោយពី​អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​បាន​យក​លូ​ចាក់សាប​និង​តម្រៀប​បិទ​បង្រួម​ផ្លូវ​សងខាង​ពី​៤​ទៅ​៥​កន្លែង​បែបនេះ​ដោយ​ទុក​ទទឹង​ផ្លូវ​តែ​ប្រវែង​២.៦​ម៉ែត្រ​ទៅ​២.៧​ម៉ែត្រ​ក្នុង​គោលបំណង​មិនឱ្យ​រថយន្ត​ធុន​ធំ​ដឹក​កសិផល​បើកបរ​ចេញចូល​បាន​នៅលើ​ដងផ្លូវ​ខាងលើនេះ​បានធ្វើឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ជីវភាព​របស់​ពួកគាត់​ទើប​ពួកគាត់​ចេញ​តវ៉ា​បែបនេះ​។

ពួកគាត់​បន្ត​ថា ​ក្រោយពី​ប្រជាកសិករ​ប្រមូល​កសិផល​មិនដឹង​លក់​ទៅខាង​ណា​ទេ​ព្រោះ​ឈ្មួញ​ថៃ​មិនបាន​ចូលមក​ប្រមូល​ទិញ​ដូច​សព្វដង​នោះទេ​ព្រោះតែ​រថយន្ត​ដឹង​ដំឡូង​ចេញចូល​មិន​រួច​ជាហេតុ​ធ្វើឱ្យ​តម្លៃ​ទីផ្សារ​ដំឡូង​មីរ​បស់​ពួកគាត់​មានការ​ធ្លាក់ចុះ​យ៉ាងគំហុក​។​

ពួកគាត់​បានលើកឡើង​ទាំង​មិន​សប្បាយចិត្ត​ថា ក្រោយពី​អាជ្ញាធរ​ធ្វើបែបនេះ​តម្លៃ​ទីផ្សារ​ធ្លាក់ចុះ​ខ្លាំង​នៅសល់​១​គីឡូក្រាម​ត្រឹមតែ​១​បាត​(​ប្រាក់​ថៃ​)​ជាង​១០០​រៀល​ប៉ុណ្ណោះ​ ខ​ណៈ​កាលពី​មិនទាន់​បិទផ្លូវ​ដំឡូង​មី​១​គីឡូក្រាម​លក់បាន​តម្លៃ​២.១​ទៅ​២.២​បាត​(​ប្រាក់​ថៃ​)​ជាង​២០០​រៀល​។

ពួកគាត់​ថា​ការធ្លាក់​តម្លៃ​យ៉ាងធ្ងន់ធ្ងរ​បែបនេះ ​ចាប់តាំងពី​ស្តង់​របស់​ឈ្មួញ​មួយចំនួន​ត្រូវ​ថៅកែ​បង្ខំចិត្ត​បិទ​លែង​ទទួល​ទិញ ​ព្រោះ​ខាង​ថៃ​មិនអាច​បើកបរ​រថយន្ត​ចូលទៅ​ដឹក​កសិផល​ដំឡូង​មី​ដូច​មុន​បានឡើយ​នៅតាម​ស្តង់​ដោយ​គេ​អនុញ្ញាត​ឱ្យតែ​រថយន្ត​តូចៗ​ចូល​ដឹង​តែប៉ុណ្ណោះ​។

ស្ត្រី​ឈ្មោះ​សៀ សុភ័ក្ត្រ​អាយុ​២៥​ឆ្នាំ​ជា​តំណាងឱ្យ​ម្ចាស់​ស្តង់​ដំឡូង​មី​របស់​ថៅកែ​ថៃ​បានឱ្យដឹង​ដែរ​ថា ក្រោយ​ផ្លូវត្រូវ​បាន​បិទ​បង្រួម​ថៅកែ​ថៃ​ក៏បាន​ផ្អាក​ទិញ​កសិផល​ពោតក្រហម​និង​ដំឡូង​មី​ហើយ​នៅ​កន្លែង​ស្តង់​មួយចំនួនទៀត​ដែល​ស្ថិតនៅ​ក្បែរៗ​ផ្លូវ​១​ខ្សែ​ខាងលើ​ក៏ត្រូវ​បង្ខំចិត្ត​បិទទ្វារ​ឈប់​ទទួល​ទិញ​ផងដែរ​។​ ស្ត្រី​រូបនេះ​បាន​បន្តថា​បើសិនជា​អាជ្ញាធរ​ពាក់ព័ន្ធ​មិនឆាប់​ដោះស្រាយ​បញ្ហា​នេះ​ទេ​ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្តោយ​ផ្លូវ​ខាងលើ​នឹង​ជួប​ការលំបាក​ចំពោះ​ជីវភាព​គ្រួសារ​ជាក់​ជាមិនខាន​។

ក្រុម​ប្រជាពលរដ្ឋ​បាន​បន្តទៀតថា​ ការ​បិទ​បែបនេះ​មិន​ត្រឹមតែ​រថយន្ត​ថៃ​ចេញចូល​ដឹក​កសិផល​មិន​រួច​ប៉ុណ្ណោះ​ទេ​សូម្បីតែ​ត្រាក់ទ័រ​ភ្ជួរ​រាស់​ដី​និង​ដាំពោត​ដំឡូង​មីរ​បស់​ពួកគាត់​ដែល​ភ្ជាប់​ឧបករណ៍​ពូន​រង​ពីក្រោយ​ក៏​ចេញចូល​មិន​រួច​ដែរ​ធ្វើឱ្យ​ពួកគាត់​ប្រឈម​និង​សេដ្ឋកិច្ច​គ្រួសារ​ទើប​ពួកគាត់​ចេញ​តវ៉ា​ស្នើ​សុំឱ្យ​អាជ្ញាធរ​សម្របសម្រួល​ឡើងវិញ​ដើម្បី​ឲ្យ​គ្រឿងចក្រ​កសិកម្ម​ដូចជា​ត្រាក់ទ័រ​និង​គោយន្ត​ច្នៃ​អាច​បើកបរ​ប្រកប​របរ​កសិកម្ម​បាន​ឡើងវិញ​និង​ឲ្យ​ទីផ្សារ​ដំឡូង​មីរ​បស់​ពួកគាត់​បាន​តម្លៃ​ដូច​មុន​ផងដែរ​។

ពាក់ព័ន្ធ​ករណី​ខាងលើ​លោក​កុល ស៊ីនួន​ជំទប់​ទី​១​ឃុំ​រស្មី​សង្ហារ​បានឱ្យដឹងថា ការ​បិទផ្លូវ​នេះ​គឺ​ខាង​ក្រសួង​អភិវឌ្ឍន៍ជនបទ និង​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​មិនមែន​ខាង​ឃុំ​ស្រុក​ឬ​ខេត្តបាត់ដំបង​នោះឡើយ​។ លោ​កថា​ ការ​បិទផ្លូវ​នេះ​ក្នុង​គោលបំណង​មិនឱ្យ​រថយន្ត​ធុន​ធ្ងន់​ខុស​បច្ចេកទេស​បើកបរ​ចូល​បានឡើយ​ព្រោះ​នាំឱ្យ​ខូច​ផ្លូវ​អាច​ត្រឹមតែ​រថយន្ត​ស្តង់ដារ​ដូចជា​រថយន្ត​ដឹក​កសិផល​របស់​ថៃ​សណ្តោង​រ៉ឺម៉ក​ក៏​អាច​បើកបរ​ចូល​បានដែរ​ហើយ​ខាង​លោក​កំពុងតែ​ស្នើសុំ​ទៅខាង​ក្រសួង​ឱ្យជួយ​បង្ខិត​ចេញ​ក្រៅ​បន្តិចទៀត​ដើម្បីឱ្យ​ប្រជាពលរដ្ឋ​អាច​បើកបរ​រថយន្ត​ឬ​ត្រាក់ទ័រ​ទៅ​ភ្ជួរដីចម្ការ​របស់ខ្លួន​មិន​ប៉ះ​គែម​សងខាង​។

ប្រហាក់ប្រហែល​និង​លោក​មេឃុំ​បានលើកឡើង​លោក​គុយ .​វណ្ណ​ណូ​អភិបាលស្រុក​រតនមណ្ឌល​បានឱ្យដឹង​ដែរ​ថា ការសម្រេច​បិទ​បែបនេះ​បន្ទាប់ពី​ក្រសួង​អភិវឌ្ឍន៍​ជនបទនិង​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​សង្កេតឃើញថា​ មាន​រថយន្ត​ធុន​ធំ​របស់​ថៃ​បាន​ដឹក​កសិផល​លើស​ទម្ងន់​ធ្វើឱ្យ​ខូចខាត​ផ្លូវ​ខាងលើ​ទើប​ខាង​មន្ត្រី​ជំនាញ​ចុះទៅ​បិទ​បង្រួម​ផ្លូវ​ឱ្យ​តូច​ទុក​ត្រឹម​រថយន្ត​ទម្ងន់​ត្រឹម​១០​តោន​ទើប​អាច​បើកបរ​ចូល​តាមផ្លូវ​ខាងលើនេះ​បានតែ​ប៉ុណ្ណោះ​ដោយ​គោលការណ៍​នេះ​មិនមែន​សម្រេច​ពី​ខាង​ស្រុក​របស់លោក​ឡើយ​។

បើទោះបី​បែប​ណា​ប្រជាពលរដ្ឋ​បានបញ្ជាក់​ថា​ ករណី​ខាងលើនេះ​បើ​មន្ត្រី​ជំនាញ​មិន​ព្រម​សម្របសម្រួល​ឡើងវិញ​ទេ​ពួកគាត់​នឹង​បន្ត​ការ​តវ៉ា​បិទផ្លូវ​បន្តទៀត​រហូតដល់​មាន​ដំណោះស្រាយ​សមស្រប​ណាមួយ​ដែល​ពួកគាត់​ទទួលយកបាន​ហើយ​មិន​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​គ្រួសារ​របស់​ពួកគាត់​នា​ថ្ងៃ​ខាងមុខ​បន្តទៀត​៕

ដោយ ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ១០ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ១០ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

Sokha Hotels

ព័ត៌មានពេញនិយម