Connect with us

ព័ត៌មានអន្ដរជាតិ

នាយក​​រដ្ឋ​មន្ត្រី​​ប៉ាគីស្ថាន​ច្រឡំ​​​ប្រាប់​​ឈ្មោះ​«ប្រទេស​»​​ដែល​​ចង់​​ឲ្យ​​លោក​​ដួល​រលំ

បានផុស

នៅ

នាយក​រដ្ឋ​មន្ត្រី​ប្រទេស​ប៉ាគីស្ថាន លោក Imran Khan បាន​និយាយ​​ឈ្មោះ សហរដ្ឋ​អាមេរិក ដោយ​ចៃដន្យ​ ដែល​​លោក​បាន​អះ​អាង​ថា​ជា«ជា​កម្លាំង​បរទេស​មួយ​ដែល​ខ្ញុំ​​មិន​អាច​បញ្ចេញឈ្មោះ​បាន​»​គឺ​​មាន​បំណង​ចង់​ឃើញ​លោក​ត្រូវ​បាន​ដក​ចេញ​ពី​តំណែង​តាម​រយៈ​ការ​បោះ​ឆ្នោត​មិន​ទុក​ចិត្ត​មួយ។

លោក Khan បាន​ថ្លែងសុន្ទរកថា​ផ្សាយ​តាម​ទូរទស្សន៍​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ បន្ទាប់​ពី​មាន​ការ​បោះ​ឆ្នោត​មិន​ទុក​ចិត្ត​មួយ​ប្រឆាំង​លើ​លោក​ដែល​ត្រូវ​បាន​កែ​ប្រែ​កាល​វិភាគ​ថ្មី​ថា ៖«អាមេរិក​មាន អូ មិន​មែន​អាមេរិក​ទេ តែ​ជា​ប្រទេស​បរទេស​មួយ​ដែល​ខ្ញុំ​មិន​អាចបញ្ចេញឈ្មោះ​បាន» បាន​ផ្ញើ​សារទៅ​មេ​ដឹក​នាំ​ក្នុង​ការ​ប្រឹង​ប្រែង​ដើម្បី​ជ្រៀត​ជ្រែក​ក្នុង​នយោបាយ​ប្រទេស​របស់​លោក។

លោក Khan
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Khan បាន​ទទួល​សិខិត​ខ្លី​មួយ​ពី​ឯកអគ្គរដ្ឋ​ទូត​ប៉ាគីស្ថាន​ប្រចាំ​នៅ​អាមេរិក​ដែល​បញ្ចូល​ទាំង​​ការ​កត់​ត្រា​របស់​មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​ពី​ទី​ក្រុងវ៉ាស៊ីនតោន ​ដែល​បង្ហាញ​ថា ​​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​នឹង​កាន់​តែ​ល្អ​ប្រសើរ បើ​គ្មាន​វត្តមាន​របស់​លោក Khan។ នេះ​បើ​តាម​សារព័ត៌មាន​ក្នុង​ស្រុក​បាន​ផ្សាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។

លោក Khan បាន​អះ​អាង​ដោយ​បញ្ជាក់​​ពី​​ខ្លឹម​សារ​​លិខិត​នោះ​ថា ៖«ពួក​គេ​បាន​និយាយ​ថា កំហឹង​របស់​ពួក​យើង​នឹង​រលាយ​បាត់ ប្រសិន​បើ Imran Khan ចាញ់​ក្នុង​ការ​បោះ​ឆ្នោត​មិន​ទុក​ចិត្ត​នេះ»។

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​អាមេរិក លោក Ned Price បាន​ទទួច​ថា ការ​ចោទ​ប្រកាន់​នោះ​មិន​មែន​ជា​ការ​ពិត​ទេ។ លោក​បញ្ជាក់​ថា ទី​ក្រុង​វ៉ាស៊ីនតោន​បាន​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ពី​ការ​វិវត្ត​នៅ​ប៉ាគីស្ថាន ប៉ុន្តែ​​ថា ខ្លួន​គោរព និង​គាំទ្រ​ដំណើរ​ការ​រដ្ឋធម្មនុញ្ញ​ និង​នីតិរដ្ឋ​របស់​ប៉ាគីស្ថាន។​

វា​មិន​មែន​លើក​ទី​១​ទេ​ដែល​លោក Khan បាន​ចោទ​ប្រកាន់​ទី​ក្រុង​វ៉ាស៊ីនតោត​បាន​ជ្រៀត​ជ្រែក​ក្នុង​កិច្ច​ការ​ផ្ទៃ​ក្នុង​ប្រទេស​របស់​លោក និង​ព្យាយាមធ្វើ​ឲ្យ​មាន​ឥទ្ធិពល​លើ​ការ​សម្រេច​ចិត្ត​គោលនយោបាយ។ លោក​បាន​លើក​ឡើង​ពី​បញ្ហា​នេះ​នៅ​ឯការ​ជួប​ជុំ​មួយ​កាល​ពី​ថ្ងៃ​អាទិត្យ​នៅ​ពេល​លោក​ស្វែង​រក​កម្លាំង​ការ​គាំទ្រ ខណៈ​ក្រុម​គណបក្ស​ប្រឆាំង​បាន​ប៉ុន​ប៉ង​បណ្តេញ​លោក​ចេញ និង​រម្លឹក​​ដល់​អ្នក​គាំទ្រ​របស់​លោក​អំឡុង​ពេលការ​ផ្សាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ប៉ាគីស្ថានមិន​​ទទួល​ការ​គាំទ្រ​ពី​អាមេរិក​ដើម្បីសង្គ្រាម​ប្រឆាំង​នឹង​ភេរវកម្ម​ឡើយ។

លោក Khan បានបដិសេធ​ឱនក្បាលចំពោះសម្ពាធរបស់អាមេរិក និងថ្កោលទោសរុស្ស៊ីចំពោះការបញ្ជូនទ័ពចូលទៅក្នុងអ៊ុយក្រែន ដោយលើកហេតុផលថា ប៉ាគីស្ថានមិនមានអ្វីទទួលបានពីទង្វើបែបនេះទេ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ RT

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៧ នាទីutes មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ៤៦ នាទីutes មុន

អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ប្រេង​រុស្ស៊ី​កាន់តែធ្ងន់ធ្ងរ​ ខណៈអ៊ុយក្រែន​ព្យាយាម​បំផ្លាញ​

ព័ត៌មានជាតិ៦ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ១០ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ១១ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ព័ត៌មានជាតិ១០ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ៦ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានអន្ដរជាតិ៣៧ នាទីutes មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

Sokha Hotels

ព័ត៌មានពេញនិយម