ព័ត៌មានជាតិ
ខេត្តពោធិ៍សាត់ត្រៀមរៀបចំបុណ្យចូលឆ្នាំថ្មីដោយភាពអធិកអធម ក្រោយអាក់ខាន ២ ឆ្នាំ
លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានធ្វើការណែនាំដល់រដ្ឋបាលក្រុង ស្រុក មន្ទីរ អង្គភាពជុំវិញខេត្ត និងគ្រប់ទីវត្តអារាម ត្រូវរៀបចំសម្អាត តុបតែងលម្អ រំលេចដោយបដាយ ទង់ជាតិ ទង់ក្អែប ទង់ជ្វាលា អមដោយពន្លឺភ្លើងពណ៌តាមដងផ្លូវ ទីប្រជុំជនឱ្យបានស្អាត ដើម្បីទទួលទេវតាឆ្នាំថ្មីឆ្នាំនេះ ឱ្យមានភាពអធិកអធមក្រោយអាក់ខាន ២ ឆ្នាំ ដោយសារការរាតត្បាតជំងឺកូវីដ-១៩។
លោកអភិបាលខេត្តបានលើកឡើងថា កាលពីថ្ងៃទី៣១ មីន ឆ្នាំ២០២២ ក្នុងឱកាសដឹកនាំកិច្ចប្រជុំគណៈកម្មការ និងអនុគណៈកម្មការ រៀបចំអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ពស២៥៦៥ នៅអគាររដ្ឋបាលខេត្ត លោកអភិបាលខេត្តបានណែនាំឱ្យយកចិត្តទុកដាក់ប្រុងប្រយ័ត្នអំពីអគ្គិភ័យ គ្រឿងផ្ទុះ ហាមមិនឱ្យលេងល្បែង ដែលនាំឱ្យខាតបង់ទ្រព្យសម្បត្តិ និងផ្ទុយពីប្រពៃណីជាតិខ្មែរ។ ចំណែកកងកម្លាំងប្រដាប់អាវុធទាំង ៣ និងរដ្ឋបាលក្រុង ស្រុក ត្រូវបង្កើតកិច្ចការពារ ធានាសន្តិសុខជូនប្រជាពលរដ្ឋមៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឱ្យបានល្អប្រសើរ។
លោក ជាវ តាយ បានមានប្រសាសន៍ថា តាមសេចក្តីសម្រេច និងសេចក្តីណែនាំ ស្តីពីការបង្កើតគណៈកម្មការ និងអនុគណៈកម្មការទាំង៦ សម្រាប់រៀបចំចាត់ចែងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឱ្យកាន់តែមានភាពអធិកអធម នៅគ្រប់ស្រុកក្រុង ជូនដល់ប្រជាពលរដ្ឋកម្សាន្ត។ ខេត្តបានសម្រេចបង្កើតគណៈកម្មការ ដែលមានសមាសភាព ចំនួន ៦១ រូប ដែលមានលោកជាប្រធាន និងលោក ចេង ឡៃ អភិបាលរងខេត្ត ជាអនុប្រធានអចិន្ត្រៃយ៍ និងមានអនុគណៈកម្មការ៦ គឺ១. អនុគណៈកម្មការខ្លឹមសារ និងពិធីការ ២. អនុគណៈកម្មការ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ៣. អនុគណៈកម្មការពិព័រណ៍ ៤. អនុគណៈកម្មការសិល្បៈ និងល្បែងប្រជាប្រិយ ៥. អនុគណៈកម្មការរៀបចំសោភ័ណភាព និងអនាម័យ និង ៦. អនុគណៈកម្មការចំណូល ចំណាយ។
លោកអភិបាលខេត្តបានលើកឡើងថា សមាសភាពរបស់ លោក លោកស្រី ក្នុងជួរគណៈកម្មការ និងទាំងអនុគណៈកម្មការ មានតួនាទីភារកិច្ច រៀបចំប្រារព្វពិធីបុណ្យ ជម្រុញការផ្សព្វផ្សាយ ឱ្យបានទូលំទូលាយដល់សាធារណជន បង្កើនល្បែងប្រជាប្រិយ សម្តែងសិល្បៈ បង្កបរិយាកាសរីករាយស្របតាមទំនៀមទំលាប់ប្រពៃណីខ្មែរ រក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ ធ្វើការកៀងគររកចំណូល និងរៀបចំសោភ័ណភាព អនាម័យក្នុងទីប្រជុំជនក្រុង។
ជាមួយគ្នានោះ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ត្រូវរៀបចំសម្តែងសិល្បៈ លេងល្បែងប្រជាប្រិយ, មន្ទីរទេសចរណ៍ខេត្ត ត្រូវរៀបចំរមណីដ្ឋានធម្មជាតិ និងប្រវត្តិសាស្ត្រ សម្រាប់ភ្ញៀវជាតិ អន្តរជាតិ ទៅលេងកំសាន្ត, មន្ទីរធម្មការ និងសាសនា ត្រូវសហការជាមួយព្រះមន្ត្រីសង្ឃ និងចៅអធិការវត្ត រៀបចំពិធីបុណ្យឱ្យបានសមស្រប តាមទំនៀបទំលាប់សាសនា, មន្ទីរព័ត៌មានត្រូវចាត់តាំងមន្ត្រីចុះយកព័ត៌មានគ្រប់សកម្មភាព ធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ។
ទោះជាយ៉ាងនេះក៏ដោយ លោកអភិបាលខេត្តក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋសូមចូលរួមអនុវត្តវិធានការ សុវត្ថិភាព “៣ការពារ និង៣កុំ” ដើម្បីបង្ការការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ឱ្យបានព្រមៗគ្នា៕
អត្ថបទ៖ សំអឿន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
ព័ត៌មានជាតិ១០ ម៉ោង ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
សេដ្ឋកិច្ច១ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
ចរាចរណ៍៥ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ