Connect with us

ព័ត៌មានជាតិ

ក្រសួង​ធម្មការ​ ណែនាំ​ឱ្យប្រជាពលរដ្ឋ​ចូលរួមទប់​ស្កាត់ជំងឺកូវីដ១៩​ អំឡុងដើរ​កម្សាន្ត​ពេលចូល​ឆ្នាំ

បានផុស

នៅ

ក្រសួងធម្មការ​ និងសាសនា​ បានណែនាំឱ្យ​គណៈកម្មការ​តាមវត្តអារាម ​ប្រជាពលរដ្ឋ​ពុទ្ធបរិស័ទ​បន្តអនុវត្តវិធានការសុខាភិបាល ៣ ការពារ និង ៣ កុំ ដើម្បីការពារកុំឱ្យឆ្លងជំងឺកូវីដ១៩ អំឡុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់ឆាប់ៗនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សេង សុមុនី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធម្មការ និងសាសនា មានប្រសាសន៍​ថា​៖ ចំពោះវិធានការទប់ស្កាត់​នូវការ​រីករាលដាល​ជំងឺកូវីដ១៩ អំឡុងពេល​ជួបជុំចូលឆ្នាំថ្មី​ក្រសួង​ណែនាំឱ្យអនុវត្តវិធានការ ៣ ការពារ ៣ កុំ ដើម្បីចៀសផុតពីមេរោគកូវីដ១៩។

លោកថា ស្ថាប័នពាក់​ពាក់ព័ន្ធ អាជ្ញាធរដែនដី និងគណៈសង្ឃ មាការរៀបចំទីវត្តអារាមឱ្យបានល្អ មាន​អនាម័យស្អាត តុប​តែងត្រៀមទទួលទេវតាឆ្នាំថ្មី ភ្ញៀវជាតិ និងអន្តរជាតិ ដែលមក​ចូលរួមកម្សាន្តទស្សនា។

ដោយឡែក ចំពោះការដាក់ធុងបាសរាំលេងកម្សាន្តតាមវត្ត ក្រសួងមិនបានហាមឃាត់ទេ អាស្រ័យទៅលើអាជ្ញាធរដែនដី ប៉ុន្តែអ្វីដែលមិនតម្រូវឱ្យមានគឺ ល្បែងស៊ីសង ការគប់ទឹក ប៉ាតម្សៅជាដើម។

ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នឹងត្រូវប្រារព្ធធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ១៣ កើតខែចេត្រ ត្រូវនឹង​ថ្ងៃទី ១៤ ខែមេសា ២០២២ វេលាម៉ោង ១០:០០នាទី។

ទេវធីតាឆ្នាំថ្មី ព្រះនាម កិរិណីទេវី ជារាជបុត្រី​ទី៥ នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌បតង លម្អនៅព្រះ​កាណ៌ដោយ​សៀតផ្កាមន្ទា អភរណៈកែវមរកត ភក្សាហារ​ទ្រង់​សណ្ដែក-ល្ង ព្រះហស្ដស្តាំទ្រង់ កង្វេរ ព្រហស្តឆ្វេង​ទ្រង់កាំភ្លើង ទ្រង់គង់ឈរបើកព្រះនេត្រ​នៅលើខ្នង ដំរី (គជសារ) ជាយានពាហនៈ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម