Connect with us

ព័ត៌មានជាតិ

ឥណ្ឌាផ្តល់ជំនួយអនុវត្តគម្រោងទទួលផលរហ័ស (QIP) ក្នុងការពង្រឹងផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា

បានផុស

នៅ

សម្រាប់ឆ្នាំ ២០៣០ និង ២០៥០ ខាងមុខនេះ កម្ពុជានឹងក្លាយទៅជាប្រទេសដែលមានសេដ្ឋកិច្ចតម្រង់ទិសឧស្សាហកម្ម និងសម្រេចបាននូវចក្ខុវិស័យ លើការអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យ STEM ( Science Technology Engineering Mathematicians) កាន់តែមានតម្រូវការយ៉ាងខ្លាំង។ នេះជាការលើកឡើងរបស់លោកបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងពេលចុះកិច្ចព្រមព្រាងគ្នារវាងក្រសួង និងស្ថានទូតសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា ក្នុងកិច្ចទំនាក់ទំនងដ៏ល្អកន្លងមក ផ្នែកអភិវឌ្ឍ សេដ្ឋកិច្ច និងសង្គម ក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ -គង្គា កាលពីរសៀលថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២២ នៅទីស្តីការក្រសួង។

ពិធីចុះហត្ថលេខារវាងលោកបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ  បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយលោកស្រីបណ្ឌិត Davyani Khobragade ឯកអគ្គរដ្ឋទូតសាធារណរដ្ឋ ឥណ្ឌាប្រចាំកម្ពុជា ស្តីពី ជំនួយឥតសំណងរបស់ឥណ្ឌា សម្រាប់ការអនុវត្តគម្រោងទទួលផលរហ័ស ក្នុងការពង្រឹងផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅក្នុងខេត្តកំពត ប្រទេសកម្ពុជា។

យោងតាមកិច្ចព្រមព្រៀង ប្រទេសឥណ្ឌានឹងផ្តល់ជំនួយឥតសំណង ក្នុងទឹកប្រាក់ចំនួន ៥ម៉ឺនដុល្លារ ស.រ.អា ដើម្បីជំរុញលើកកំពស់វិស័យ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (STI) និងមុខវិជ្ជា STEM សម្រាប់សិស្សានុសិស្សនៅខេត្តកំពត តាមរយៈការបង្កើតឲ្យមានវិធានណែនាំ អំពីការអប់រំ STI-STEM នៅក្នុងចំណោមគ្រូបង្រៀន និងលើកកម្ពស់ការអប់រំវិស័យ STEM ដល់សិស្សានុសិស្ស។

សូមបញ្ជាក់ថា ចំពោះលទ្ធផលនៃគម្រោងគឺ៖ទី1) បើកវគ្គបណ្តុះបណ្តាលចំនួន ១០ស្តីពី “ការណែនាំការអប់រំលើ វិស័យSTEM /គរុកោសល្យ ដល់លោកគ្រូ អ្នកគ្រូសម្រាប់វិទ្យាល័យ សាធារណៈចំនួន ៥ ក្នុងខេត្តកំពត ទី2) ក្លឹប STEM របស់សិស្សចំនួន 10 ត្រូវបានបង្កើតឡើង 3) យុទ្ធនាការលើកកម្ពស់ការអប់រំ STEM ដល់ភាគីពាក់ព័ន្ធ។

លោកបណ្ឌិតទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ និងលោកស្រីបណ្ឌិត Davyani Khobragade ឯកអគ្គរដ្ឋទូត សាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា បានបង្ហាញនូវទឹកចិត្តរីករាយ និងចាត់ទុកអនុស្សរណៈ យោគយល់ គ្នានេះ ពិតជាមានសារ:សំខាន់ និងជាការចាប់ផ្ដើមមួយដ៏ល្អ សម្រាប់ជាមូលដ្ឋានលើកកំពស់វិស័យ STI-STEM ដល់សិស្សានុសិស្ស ដើមឲ្យស្របនឹងបរិបទរីកចម្រើននៃចរន្តពិភពលោក ផ្នែកវិទ្យាសាស្ត្រ  និងបច្ចេកវិទ្យា ក៏ដូចជាបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ .០ និងសេដ្ឋកិច្ចបែបឌីជីថលតែម្ដង គឺជាកិច្ចការដ៍សំខាន់៕

អត្ថបទ៖ វិមាន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទី មុន

សំណាក​ចំណីអាហារ​១២​មុខ ត្រូវ​បាន​មន្ត្រី​ជំនាញ​ពិនិត្យ​រក​សារធាតុ​ហាមឃាត់

កីឡា៦ នាទី មុន

អបអរសាទរ! U20 កម្ពុជា បាន​ឈ្នះ បារ៉ែន បង្កើត​ក្តី​សង្ឃឹម​​ឡើង​វគ្គ​បន្ត​

ចរាចរណ៍១ ម៉ោង មុន

តុលាការកាត់ទោសបុរសស្រវឹងបើករថយន្តបុកមនុស្សស្លាប់៤នាក់នៅស្ពានអាកាសឬស្សីកែវ  ឱ្យជាប់ពន្ធធនាគា៥ឆ្នាំ

ព័ត៌មានជាតិ១ ម៉ោង មុន

លោក លី ធុជ៖ សម្ដេចធិបតី ជាមេដឹកនាំសកម្មក្នុងការអំពាវនាវឱ្យបណ្តាប្រទេសនានាគាំទ្រដល់អនុសញ្ញាអូតាវ៉ា

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរាជធានី ឱ្យអាជ្ញាធរ និងកងកម្លាំងមើលថែទ្រព្យសម្បត្តិពលរដ្ឋដែលទៅស្រុកកំណើតក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះ

Sokha Hotels

ព័ត៌មានពេញនិយម