Connect with us

វប្បធម៌ ជំនឿ

ហេតុអ្វីត្រូវចូលឆ្នាំចំនួនបីថ្ងៃ មានអត្ថន័យយ៉ាងដូចម្ដេច?

បានផុស

នៅ

ពិធីបុណ្យចូលឆ្នាំខ្មែរ មានរយៈពេល ៣ ថ្ងៃ ចាប់ផ្ដើមប្រារព្ធ​ នៅថ្ងៃទី១៣ ឬ ថ្ងៃទី១៤ ខែមេសា ជារៀងរាល់ឆ្នាំ ដោយប្រជាពលរដ្ឋ​កម្ពុជា​គ្រប់រូប ត្រូវបានឈប់សម្រាកពីការងារដើម្បីចូលរួមអបអរបុណ្យចូលឆ្នាំថ្មី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ឹម បុរិន្ទ នាយក នៃគណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និងប្រពៃណីទំនៀមទម្លាប់ខ្មែរ បានឱ្យ “កម្ពុជាថ្មី” ដឹងថា ​ចូលឆ្នាំខ្មែរមានរយៈពេល ៣ ថ្ងៃ ដែលថ្ងៃទី១ជាថ្ងៃសង្ក្រាន្ត ថ្ងៃចូលថ្ងៃទី២ ជាវារវ័នបត ឬថ្ងៃខ្វាក់ និងថ្ងៃទី៣ ជាថ្ងៃឡើងស័ក។

លោក អ៊ឹម បុរិន្ទ បញ្ជាក់បន្តថា វេលានេះ ចលនារបស់ព្រះអាទិត្យឆ្លងកាត់កញ្ចុំផ្កាយ ឬ រាសីណាមួយ ត្រូវការពេលបីថ្ងៃឆ្លងកាត់ ទើបបានពេញលេញចូលក្នុងរាសីនោះ។ ម្យ៉ាងទៀតរាសីនីមួយៗមិនមែនចែកកញ្ចុំផ្កាយឱ្យស្មើគ្នានោះទេ។ មានន័យថា ការចែកជាចម្រៀករង្វង់ ឬរាសីចក្រ សម្រាប់កញ្ចុំផ្កាយនីមួយៗ ជាការសន្មត់បែបតារាសាស្ត្រក្នុងការគណនាថ្ងៃខែឆ្នាំ ចន្ទគ្រាស សូរ្យគ្រាសជាដើម។

លោក អ៊ឹម បុរិន្ទ បានឱ្យដឹងបន្ថែមថា ថ្ងៃទី១ ព្រះអាទិត្យចេញពីកញ្ចុំផ្កាយខែមីនា ឬមីនរាសី ចូលមកក្នុងកញ្ចុំផ្កាយខែមេសា ឬមេសរាសី។ ថ្ងៃទី២ ព្រះអាទិត្យស្ថិតនៅពាក់កណ្តាលរវាងរាសីទាំងពីរ (មីនរាសី និងមេសរាសី) ចំណែកថ្ងៃទី៣ ជាថ្ងៃដែលព្រះអាទិត្យចូលពេញក្នុងមេសរាសី។ វេលាដែលព្រះអាទិត្យចូលពេញក្នុងរាសីនេះគេហៅថា ថ្ងៃឡើងស័ក។

អ្នកស្រាវជ្រាវវិជ្ជាហោរាសាស្ត្រខ្មែរ ចិន សាកល រូបនេះលើកឡើងបន្តថា លំដាប់ឈ្មោះឆ្នាំទាំង ១២ រាប់ពីជូតដល់កុររបស់ខ្មែរ និងចិន គឺដូចគ្នាទាំងស្រុង។ ការពិចារណាបឋម សង្កេតឃើញឈ្មោះសត្វនៃប្រតិទិនរបស់ចិន ស្ទើរពាក់កណ្ដាលអាចទាក់ទងនឹងភាសាមនខ្មែរ។ ម្យ៉ាងទៀតក្នុងភាសាចិន “នាន” (Nian) មានន័យថា “ឆ្នាំ” ដែលពាក្យ “នាន” នេះមានសូរប្រហាក់ប្រហែលគ្នានឹងភាសាជាច្រើនក្នុងក្រុមភាសាមនខ្មែរ។ គួរបញ្ជាក់ត្រង់ចំណុចនេះ ប្រវត្តិនៃការដាក់ឈ្មោះឆ្នាំទាំង ១២ របស់ចិន មានលក្ខណៈជារឿងព្រេង។ នៅប្រទេសកម្ពុជាការប្រើឈោ្មះសត្វទាំង ១២ ជាតំណាងឆ្នាំនេះ យើងសង្កេតឃើញមានប្រើ ក្នុងរាសីចក្រក្នុងប្រតិទិននៃសិលាចារឹកសម័យអង្គរ។

សរុបមក ដោយមិនពិចារណាពិធីទំនៀមទម្លាប់ផ្សេងៗ ការចូលឆ្នាំរបស់ជនជាតិខ្មែរ ក៏ដូចជាការចូលឆាំ្នរបស់ជនជាតិឯទៀតក្នុងលោក ជាប់ទាក់ទងជាពិសេសនឹងប្រវត្តិសាស្ត និងតារាសាស្ត្រ ដែលបង្កប់ដោយភាពអាថ៌កំបាំងជាច្រើន ដែលទាមទារឱ្យមានការស្រាវជ្រាវល្អិតល្អន់៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៦ នាទីutes មុន

លោក ស៊ាន បូរ៉ាត និងលោក ស ថាវី ត្រូវបានតុលាការកោះហៅចូលបំភ្លឺលើសំណុំរឿងក្រុមហ៊ុនអតីតឧកញ៉ា ឡេង ចាន់ណា

សន្តិសុខសង្គម៥៧ នាទីutes មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

ព័ត៌មានជាតិ១ ម៉ោង មុន

សហជីព និងពលរដ្ឋឈប់ជឿ អ៊ុំ សំអាន ព្រោះជាមនុស្សធ្លាប់ជាប់គុកដោយសារនិយាយកុហករឿងព្រំដែន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

លោក ត្រាំ ព្រមានក្រុមប្រទេស BRICS ជុំវិញ​រឿង​ប្រឆាំង​នឹង​ការ​ប្រើប្រាស់​លុយ​ដុល្លារអាមេរិក

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេច ប៊ុន រ៉ានី អំពាវនាវឱ្យគ្រប់ភាគីរួមគ្នាជាមួយរដ្ឋាភិបាលដើម្បីលុបបំបាត់ជំងឺអេដស៍

សេដ្ឋកិច្ច៤ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ៧ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ៦ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ស្លាប់​១២​នាក់ និង​ជម្លៀស​ខ្លួន​រាប់​ម៉ឺន​នាក់ ព្រោះ​ទឹក​ជំនន់​នៅ​ថៃ និងម៉ាឡេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម