ព័ត៌មានជាតិ
ព្រះមហាក្សត្រកម្ពុជា៖ ការដឹកនាំ និងគ្រប់គ្រងដ៏វៃឆ្លាតនៃសម្តេច ហ៊ុន សែន បានយកឈ្នះកូវីដ១៩
ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងសម្តេច ហេង សំរិន ប្រធានរដ្ឋសភាក្នុងការដឹកនាំប្រទេសជាតិ។ ព្រះអង្គបានមានព្រះរាជបន្ទូលថា តាំងពីចុងឆ្នាំ២០២១មក ក្រោមការដឹកនាំ និងគ្រប់គ្រងដ៏វៃឆ្លាតនៃសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានទទួលនូវជ័យជំនះយ៉ាងត្រចេះត្រចង់ក្នុងការប្រយុទ្ធ ដើម្បីបង្រ្កាបនូវការរាតត្បាតនៃជំងឺកូវីដ-១៩។
នៅក្នុងព្រះរាជសារក្នុងឳកាសសម័យប្រជុំលើកទី៧ នីតិកាលទី៦ នាព្រឹកថ្ងៃសុក្រនេះ ព្រះមហាក្សត្រ បានមានព្រះរាជបន្ទូលថា ជ័យជំនះនេះ បានធ្វើឱ្យរាល់សកម្មភាពនៃសង្គមជាតិបានងើបឡើងវិញ ហើយចាប់ដំណើរការងាររបស់ខ្លួនគ្រប់វិស័យ។ ព្រះអង្គបានលើកឡើងទៀតថា ដោយបានឆ្លងកាត់ដំណាក់កាលនៃការរាតត្បាតជំងឺកូវីដ-១៩ ដូចជនរួមជាតិទាំងអស់គ្នាដែរ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន នៅតែបន្តដំណើរការយ៉ាងស្វាហាប់លើភារកិច្ច ក្នុងនាមជាស្ថាប័ននីតិប្បញ្ញត្តិ ដើម្បីកសាងគោលនយោបាយ និងច្បាប់រដ្ឋឲ្យបានត្រឹមត្រូវ ធ្វើឲ្យមានសង្គតិភាពទៅនឹងការអភិវឌ្ឍរបស់ប្រទេសជាតិ សមាហរណកម្មតំបន់ និងនៅលើសកលលោក។ សមិទ្ធផលទាំងអស់នេះ បានផ្ដល់ជូនប្រជាពលរដ្ឋកម្ពុជាគ្រប់រូប បានរស់នៅប្រកបដោយភាពសុខក្សេមក្សាន្ត មានសន្តិសុខសណ្ដាប់ធ្នាប់ល្អ ស័ក្តិសមជាព្រះរាជាណាចក្ររុងរឿង និងខ្ពស់មុខខ្ពស់មាត់លើឆាកអន្តរជាតិ។
ព្រះរាជសាររបស់អង្គព្រះមហាក្សត្របញ្ជាក់ថា “ខ្ញុំព្រះករុណា ខ្ញុំសូមយកឱកាសនេះ ដើម្បីកោតសរសើរចំពោះការដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើពលិកម្មកម្លាំងកាយកម្លាំងចិត្តឥតឈប់ឈរ មានការសម្រេចចិត្តខាងនយោបាយ ដ៏ត្រឹមត្រូវក្នុងភារកិច្ចថែរក្សាសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ជាអាទិ៍ ការការពារខឿនសេដ្ឋកិច្ចជាតិបានយ៉ាងរឹងមាំ ទប់ស្កាត់អតិផរណា មានសុខដុមនីយកម្មលើគ្រប់ជាតិ សាសន៍ និងការលើកកំពស់សុខុមាលភាពជូនប្រជាពលរដ្ឋ។ ឧត្តមប្រយោជន៍ដែលប្រជាជាតិទាំងអស់បានទទួល នាំឲ្យប្រជារាស្ត្រកម្ពុជាក៏ដូចជាខ្ញុំព្រះករុណា ខ្ញុំមានការពេញចិត្តពេញព្រះទ័យណាស់ ចំពោះវឌ្ឍនភាពជាបន្តបន្ទាប់រហូតមកនេះ”។
ទោះជាយ៉ាងណាក៏ដោយ ស្ថិតក្នុងកាលៈទេសៈនេះ ព្រះអង្គបានអំពាវនាវឲ្យជនរួមជាតិទាំងអស់ មេត្តាបន្តអនុវត្តនូវវិធានការសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន និងហ្មត់ចត់ ដើម្បីទទួលបានសុខភាពល្អប្រសើរបន្តប្រតិបត្តិការងារ និងប្រកបជីវភាពប្រចាំថ្ងៃ ទៅតាមគន្លងថ្មីជាមួយនឹងជំងឺរាតត្បាតកូវីដ-១៩ ដែលមិនទាន់រលត់សាបសូន្យនៅឡើយ។ ព្រះអង្គបានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ទេវតារក្សា ព្រះមហាស្វេតច្ឆត្រ និងព្រះទសបារមី ព្រមទាំងវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក សូមតាមបីបាច់ ថែរក្សា សម្ដេច ឯកឧត្តម លោកជំទាវ និងជនរួមជាតិទាំងអស់ សូមបានប្រកបតនឹងព្រះពុទ្ធពរគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃសុក្រ ទី០១ ខែមេសា ឆ្នាំ២០២២នេះ រដ្ឋសភាកម្ពុជា បានបើកបវេសនកាលសម័យប្រជុំលើកទី៧ នីតិកាលទី៦ ក្រោមអធិបតីភាពសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមានរបៀបវារៈចំនួន៤ រួមមាន៖
ទី១- ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦។
ទី២- របាយការណ៍សង្ខេបស្តីពី សកម្មភាពការងាររបស់រដ្ឋសភាចន្លោះសម័យប្រជុំរដ្ឋសភាលើកទី៦ និងលើកទី៧ នីតិកាលទី៦។
ទី៣- ការបោះឆ្នោតជ្រើសតាំង ឯកឧត្តម អ៊ុជ គឹមអន ជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញអាណត្តិថ្មី សម្រាប់អាណត្តិ ៩ឆ្នាំ ជ្រើសតាំងដោយរដ្ឋសភា នីតិកាលទី៦។
ទី៤- ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការការពាររុក្ខជាតិ និងភូតគាមអនាម័យ៕
ដោយ៖ កោះកែវ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ ឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៥ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល