KPT+
ប្រវត្តិរបស់ Chompoo តារាស្រីថៃទទួលបានការគោរពស្រឡាញ់ច្រើនបំផុត
Chompoo Araya ជាតារាសម្តែង តារាម៉ូដែល និងជាតារាទូរទស្សន៍ដ៏មានប្រជាប្រិយភាព របស់ប្រទេសថៃ។ បច្ចុប្បន្ន នាងបានក្លាយជាទៅជាតារារៀមច្បង ដែលមានអ្នកគោរពស្រឡាញ់ សឹងពាសពេញប្រទេស និងក្លាយទៅជាតារាស្រីដែលរកចំណូលបានច្រើនបំផុតពីការបង្ហោះរូបលើបណ្ដាញ Instagram។

ទោះបីពេលនេះ Chompoo មិនសូវលេចមុខក្នុងវិស័យសិល្បៈច្រើនដូចពីមុនក៏ដោយ ប៉ុន្តែកេរ្តិ៍ឈ្មោះរបស់នាងនៅតែល្បីល្បាញ និងវាយលុកទីផ្សារសិល្បៈ មិនថមថយបន្តិចឡើយ។
ខាងក្រោមជារឿងរ៉ាវផ្សេងទៀតរបស់ Chompoo Araya ៖
ជីវិតដំបូង
Chompoo Araya មានឈ្មោះដើមថា Araya Alberta Hargate កើតថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ១៩៨១ ដែលនាងជាកូនកាត់ ៣សាសន៍គឺ ថៃ ឡាវ និងអង់គ្លេស។ មហាជនជាច្រើនបានស្គាល់និងហៅនាងថា Chompoo ដែលពាក្យនេះមកពីពាក្យ Chomphu មានន័យថា ផ្លែជម្ពូ។

នាងកើតនិងរស់នៅក្នុងប្រទេសថៃតាំងពីតូច ទោះបីមានឪពុកជាជាជនជាតិអង់គ្លេសក៏ដោយ ហើយនាងជានិស្សិតបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រសិល្បៈ មកពីសាកលវិទ្យាល័យ Rangsit ។
អាជីព
Chompoo លេចមុខក្នុងសិល្បៈដំបូង កាលពីឆ្នាំ ១៩៩៨ បន្ទាប់ពីបានឈ្នះការប្រកួតបវរកញ្ញា “Miss Motor Show Contest” ។ ក្នុងឆ្នាំដដែលនោះ ក្រោយពីឈ្នះកម្មវិធីប្រកួតបវរកញ្ញា ក្នុងវ័យ ១៧ឆ្នាំ នាងបានចូលរួមសម្ដែងល្ខោនដំបូងបំផុត ក្នុងរឿង Pleng Prai ដែលផលិតដោយប៉ុស្តិ៍លេខ7 ។

ក្រោយៗមកទៀត Chompoo កាន់តែលេចធ្លោក្នុងតំណែងជាតួឯកនៅប៉ុស្តិ៍លេខ7 ថៃ ហើយនាងក៏មានឈ្មោះល្បីល្បាញទ្វេដង នៅក្នុងប្រទេស។
ក្រៅពីការងារសម្ដែង Chompoo ក៏ជាតារាម៉ូដែលដ៏មានប្រជាប្រិយផងដែរ។ នាងបានទទួលពានរង្វាន់តារាសម្តែងសិចស៊ីបំផុតរបស់ FHM នៅប្រទេសថៃ ៤ឆ្នាំជាប់គ្នា គឺចន្លោះឆ្នាំ ២០០៧-២០១០។ នាងក៏ជារាជិនីនៃពិភពម៉ូដលំដាប់ជួរមុខនៃប្រទេស ព្រមទាំងជាតារាស្រីថៃដែលបង្ហាញវត្តមានលើឆាកអន្តរជាតិច្រើនជាងគេ។

បន្ថែមពីលើរការដើរម៉ូដ តារាស្រីវ័យ ៤០ឆ្នាំរូបនេះ គឺជាឯកអគ្គរដ្ឋទូតប្រេនគ្រឿងសម្អាង L’Oréal Paris និងជាភ្ញៀវរបស់កម្មវិធី International Fashion Weeks និងមហោស្រពភាពយន្ត Cannes ជារៀងរាល់ឆ្នាំទៀតផង។ ហើយក្រោយមកនាងបានក្លាយជាឯកអគ្គរដ្ឋទូតទស្សនាវដ្តីម៉ូដ L’Officiel Thailand នៅមហោស្រពភាពយន្តអន្តរជាតិ ទីក្រុងសៀងហៃ។

ដោយសារបង្ហាញខ្លួនជាអ្នកផ្សាយពាណិជ្ជកម្មហូរហែរ ទើប Chompoo ជាប់ឈ្មោះជាតារាមានឈ្មោះរន្ទឺខាងផ្នែកផ្សាយពាណិជ្ជកម្មឱ្យផលិតផលល្បីៗ ក៏ដូចជាទូតសុឆន្ទៈឱ្យម៉ាកល្បីៗនៅលើពិភពលោក។ ជាពិសេសនាងមានឈ្មោះលើតារាង Queen ពាណិជ្ជកម្មឱ្យផលិតផលល្បីៗ ២ឆ្នាំជាប់ៗគ្នា គឺនៅឆ្នាំ ២០២០ និងឆ្នាំ២០២១។
សម្រស់

ដោយឡែក ផ្នែករូបសម្រស់វិញ Chompoo ជាតារាស្រីនិយមតែងខ្លួនបែបយ៉េយ៉េ និងទទួលបានការចម្លងស្ទីលតាម ព្រមទាំងមានកោតការសរសើរពីមហាជនយ៉ាងច្រើនសន្ធឹកសន្ធាប់។ មិនតែប៉ុណ្ណោះនាងត្រូវសាធារណជនបោះឆ្នោតឱ្យជាប់ជាស្រីស្អាត ដែលគ្មានការកែកុន ឬវះកាត់កែសម្ផស្សឡើយ។ នាងជាតារាស្រីថៃ មានទម្រង់មុខមាត់ស្រស់ស្អាតបែបធម្មជាតិ និងមានលក្ខណៈស្ដង់ដាដោយគ្មានប្រវត្តិឆ្លងកាត់មុខកាំបិទសូម្បីម្ដង។
ជីវិតគ្រួសារ និងទ្រព្យសម្បត្តិ

ក្រោយពីរៀបការជាមួយអ្នកជំនួញធំនៅក្នុងប្រទេស កាលពីឆ្នាំ២០១៥ សព្វថ្ងៃ តារាស្រីរូបនេះមានកូនប្រុសភ្លោះពីរនាក់ និងកូនស្រីម្នាក់ ជាចំណងដៃនៃគ្រួសារ។ ថ្វីត្បិតនាងបានក្លាយជាភរិយានៃមហាសេដ្ឋីលំដាប់ប្រទេសពិតមែន ប៉ុន្តែនាងនៅតែឆ្លៀតធ្វើការផ្នែកសិល្បៈជារឿយៗ ខណៈឆ្នាំ២០២២នេះ Chompoo ជាម្ចាស់ទ្រព្យសម្បត្តិប្រមាណ ១៧-៤០លានដុល្លារអាមេរិក ដែលជាទ្រព្យរកបានដោយដៃខ្លួនឯង៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ការពិត ១០យ៉ាង ពី Mai Davika តារាស្រីជាប់ឈ្មោះជា Queen ផ្ទួនៗ ប្រចាំប្រទេសថៃ
ចុចអាន៖ ទម្លាយការពិតអំពី Aum Pachayapa តារាស្រីថៃឈ្នះពានរង្វាន់ច្រើនជាងគេ

-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត