Connect with us

វប្បធម៌ ជំនឿ

មនុស្សស្រីវាសនាល្អ នឹងមានប្រជ្រុយ ៣កន្លែងនេះ

បានផុស

នៅ

គ្រប់ប្រជ្រុយដែលលេចឡើងនៅលើរាងកាយមនុស្សស្រីសុទ្ធតែមានប្រផ្នូលអាចទស្សន៍ទាយពីជោគវាសនាអនាគតរបស់ម្ចាស់បាន។

១. ប្រជ្រុយនៅលើថ្ងាស

Những vị trí nốt ruồi giúp người phụ nữ gặp vận may cuối năm
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាទូទៅ នាងជាស្ត្រីដែលសម្បូរមនោសញ្ចេតនា និងមានទំនោរសម្រេចចិត្តយឺតយ៉ាវ។ ធម្មតានាតែងតែស្ទាក់ស្ទើរ ហើយចូលចិត្តគិតសារចុះសារឡើង នៅពេលធ្វើអ្វីមួយ ព្រោះខ្លាចខុសខ្លាំងបំផុត។ ទោះយ៉ាងណា នាងគឺជាទីពឹងផ្អែកនៃគ្រួសារ និងមនុស្សជាទីស្រឡាញ់។

ជីវិតរបស់នាងប្រហែលជាត្រូវឆ្លងកាត់ការលំបាកជាច្រើន ប៉ុន្តែនៅពេលខាងមុខនឹងមានការផ្លាស់ប្តូរល្អៗជាច្រើន។ មិន​ត្រឹម​តែ​មាន​សំណាង​ច្រើន​ប៉ុណ្ណោះ​ទេ ភាព​ជោគជ័យ​ក៏​កើត​ដល់នាងខ្លាំងដែរ ពេលនាងចាប់ផ្ដើមអាជីព។

២. ប្រជ្រុយនៅលើសៀតផ្កា

Những vị trí nốt ruồi giúp người phụ nữ gặp vận may cuối năm

ប្រជ្រុយដុះលើសៀតផ្កា បញ្ជាក់​ថា​ម្ចាស់​មាន​ចរិត​រឹងមាំ។ នាងតែងតែទទួលបានការគាំទ្រពីមនុស្សជុំវិញខ្លួន ធ្វើឱ្យឆាកជីវិតរបស់នាងសមប្រកបណាស់។ ដោយសារមានទេពកោសល្យល្អស្រាប់ពីកំណើត អាជីពរបស់នាងនឹងរីកចម្រើន ហើយមានការ​គោរព​ស្រឡាញ់ពីសង្គម​។

នាងជាមនុស្ស​ព្យាយាម​ឥត​ឈប់​ឈរ ​ដើម្បី​ឱ្យស្ថានភាពជីវិតប្រសើរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ នាងកើតមកជាមួយនឹងមហិច្ឆតាធំ ទើបនាងមិនងាយ​បោះបង់​ពេល​ប្រឈម​មុខ​នឹង​ការ​លំបាក ឬ​ពេលបរាជ័យ។ ដោយសារតែបែបនេះ នាងនឹងផ្លាស់ប្តូរជីវិតយ៉ាងត្រចះត្រចង់។

៣. ប្រជ្រុយនៅលើស្លាបច្រមុះ

Những vị trí nốt ruồi giúp người phụ nữ gặp vận may cuối năm

ភាគច្រើននៃនារីប្រភេទនេះ សុទ្ធតែមានទេពកោសល្យល្អពីកំណើតស្រាប់ ប៉ុន្តែនាងនៅតែខំប្រឹង ឥតសូវសម្រាក ហើយដោយសារការខំប្រឹងនេះលុយកាក់របស់នាងកើនឡើងជារៀងរាល់ថ្ងៃ។ ពួកនាងចូលចិត្តចម្អិនអាហារ ពូកែសន្សំសំចៃ និងចេះទុកដាក់លុយកាក់បានយ៉ាងល្អ។

នៅ​ថ្ងៃ​ខាង​មុខ​ នាង​នឹង​ទទួល​បាន​ការ​គាំទ្រ​ពី​ពួក​អភិជន ដែលនេះនឹងបង្កភាព​ងាយ​ស្រួល ក៏ដូចជាជួយ​ត្រួសត្រាយផ្លូវ ឱ្យនាង​ក្លាយ​ជា​អ្នក​មាន​បានឆាប់រហ័ស៕

អត្ថបទ៖ សន្យា

ចុចអាន៖ ប្រជ្រុយនៅលើម្រាមដៃនីមួយៗ អាចប្រាប់ពីជោគវាសនារបស់ម្ចាស់យ៉ាងដូច្នេះ

ចុចអាន៖ ប្រជ្រុយកម្រ ៤កន្លែង បុរាណចារមកជាមនុស្សមានលាភធំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៤ ម៉ោង មុន

មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី

ព័ត៌មានជាតិ២៤ ម៉ោង មុន

នារីវៀតណាមម្នាក់ ត្រូវអាជ្ញាធរខេត្តហៅទៅអប់រំ ណែនាំ បន្ទាប់ពីរាំដោះអាវបញ្ចេញដើមទ្រូងក្នុងសង្ក្រាន្តស្វាយរៀង

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

​​តួលេខអ្នកស្លាប់​​​ពី​ការ​រលំ​បាក់​អគារ​នៅ​បាងកក​កើន​ដល់​៤៤​នាក់ ខណៈ៥០​នាក់​បាត់ខ្លួន​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ត្រាំ៖ ដំណើរទស្សនកិច្ចរបស់ ស៊ី ទៅវៀតណាម គឺដើម្បីបង្ខូចអាមេរិក

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

សេដ្ឋកិច្ចចិននៅត្រីមាសទី ១ កើនលើសការរំពឹងទុក ទោះពន្ធ ត្រាំ បន្ថែមហានិភ័យ

Sokha Hotels

ព័ត៌មានពេញនិយម