Connect with us

ព័ត៌មានជាតិ

៥ ចំណុចសំខាន់ៗ ក្រសួងសុខាភិបាល ណែនាំ បង្ការកូវីដ-១៩ អំឡុងបុណ្យចូលឆ្នាំខ្មែរ

បានផុស

នៅ

នៅរសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ ក្រសួងសុខាភិបាល បានចេញសេចក្តីណែនាំស្តីពីការការពារសុខភាព រួមទាំងការការពារការចម្លងវីរុសកូវីដ-១៩ ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំ២០២២ ដោយលើកយក ការបង្ការសំខាន់ៗ ៥ ចំណុច។

រូបភាពឯកសារ មុនផ្ទុះជំងឺកូវីដ-១៩
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីណែនាំបានឱ្យដឹងថា យោងតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានថ្លែងនៅក្នុងពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ឱ្យប្រជាពលរដ្ឋយើងទាំងអស់ ប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរក្នុងឆ្នាំ២០២២ នេះជាធម្មតា បន្ទាប់ពីមានការខកខានអស់រយៈពេល ២ឆ្នាំ ដោយសារតែការរាតត្បាតនៃជំងឺកូវីដ-១៩ ក្រសួងសុខាភិបាល ធ្វើការក្រើនរំលឹកពញ្ញាក់ស្មារតី និងជំរុញលើកទឹកចិត្ត ឱ្យមានការចូលរួមរបស់បុគ្គល គ្រួសារ និងសហគមន៍ ព្រមទាំងប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់សូមរួមគ្នាបន្តអនុវត្តនូវវិធានការចាំបាច់នានា ដើម្បីការពារសុខភាពរួមទាំងការការពារការចម្លងវីរុសវីដ-១៩ ក្នុងអំឡុងពេលប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សម្រាប់ឆ្នាំ២០២២នេះប្រកបដោយសុវត្ថិភាពនិងភាពរីករាយក្នុងក្រុមគ្រួសារ។

ចំណុចសំខាន់ៗទាំង ៥ ចំណុចនោះរួមមាន៖
១. លើកទឹកចិត្តអនុវត្តការធ្វើតេស្តរហ័សក្នុងករណីសង្ស័យវិជ្ជមានវីរុសកូវីដ១៩

២. នៅក្នុងទីវត្តអារ៉ាមត្រូវពាក់ម៉ាស់ រក្សាអនាម័យដៃ និងរក្សាគម្លាតសុវត្ថិភាពបុគ្គល

៣. វិធានការបង្ការ ពេលជួបជុំគ្រួសារ ឬដំណើរកម្សាន្ត

៤. ជ្រើសរើសមធ្យោបាយធ្វើដំណើរមានសុវត្ថិភាព កាត់បន្ថយជាអតិបរមានូវការចម្លងជំងឺ និងចៀសវាងគ្រោះថ្នាក់ចរាចរណ៍

៥. បុគ្គម្នាក់ៗ ត្រូវរក្សាអនាម័យជានិច្ច

ព័ត៌មានពិស្ដារ៖

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម