Connect with us

ជីវិតកម្សាន្ដ

តារាសម្ដែងស្រី ថៃ លំដាប់ជួរមុខ ៦ រូប មានរហស្សនាម ជា Queen នៃពិភពម៉ូដ

បានផុស

នៅ

តារាសម្ដែងស្រីថៃមួយចំនួន មិនមែនមានអាជីពត្រឹមជាអ្នកសម្ដែងតែមួយមុខ ពួកគេទាំងនោះ មានមុខរបរផ្សេងទៀត ដែល​​​ទស្សនិកជនមួយចំនួន អាចពុំធ្លាប់​ដឹង​សោះឡើយ។

ទន្ទឹមនេះកម្ពុជាថ្មី សូមណែនាំតារា​សម្ដែង​ស្រី​ថៃ​លំដាប់លំដាប់​ជួរ​មុខ ៦ រូប ដែល​មាន​អាជីព​ជា​អ្នក​សម្ដែង និង​ជា​តារា​ស្រី​ដែល​ត្រូវ​បាន​អ្នកគាំទ្រ​ ដាក់​រហស្សនាម​ពួកគេថាជា Queen of Fashion នៅ​ក្នុង​ពិភព​ម៉ូដផងដែរ។

១ Chompoo Araya

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាង​ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​តារា​បង្ហាញ​ម៉ូដ​នៃ​វិស័យ​កម្សាន្ត​ថៃ និង​តែង​តែ​មាន​សម្រស់​ស្រស់​ស្អាត ​ក្នុង​ព្រឹត្តិការណ៍​នានាក្នុង​​​ជីវិត​ប្រចាំ​ថ្ងៃ​របស់​នាង។ Chompoo កាន់តែ​កាន់​តែ​លេចធ្លោ​ខ្លាំង រាល់ពេល​នាង​ដើរបង្ហាញម៉ូដ​ឲ្យ​ប្រេន​ធំៗ​ជាច្រើន និង​ជា​តារា​ស្រីល្បី​ឈ្មោះ​ ទាំង​ផ្នែក​សម្ដែង​ផងដែរ។

២​ Ploi Horwang

Ploi ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​ប្អូនស្រី​របស់តារាសម្ដែង Cris Horwang និង​ជា​អ្នក​បង្ហាញ​ម៉ូដ​ម្នាក់ ​នៅក្នុង​ឧស្សាហកម្ម​កម្សាន្ត​ថៃ​ដ៏​ល្បី​ដូចគ្នា។

៣ Cris Horwang

តារា​ស្រី​ជើង​ចាស់​រូបនេះ មាន​ស្ទាយ៍​តែង​ខ្លួន និង​ស្ទាយ៍​សម្លៀកបំពាក់​ប្លែកៗខុសពីគេ រាល់​ពេលដែល​នាង​ចេញទៅ​ចូលរួម​ក្នុង​កម្មវិ​ធី​ផ្សេ​ង​ៗ​។

៤ Mai Davika

តារាស្រី​រូបនេះ ចូលរួមព្រឹត្តិការណ៍ល្បីៗជា​ញឹកញាប់​នៅ​ប្រទេស​ថៃ និងប្រទេសដទៃទៀត ជា​ពិសេស​ឈុត​សំលៀកបំពាក់​របស់​នា​ង​​ប្លែកៗ​​ គួរឲ្យ​​​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង។

៥ Yaya Urassaya

ក្នុងនាម​ជា​មិត្តភ័ក្ដិ​ស្និទ្ធស្នាល​ជាមួយ​ប្រេន Louis Vuitton នាង​តែងតែ​ស្លៀក​សំលៀកបំពាក់​ប្រណិត​ៗ​ ពី​ម៉ាក​យីហោ​អន្តរជាតិ​នេះជានិច្ច ។

៦ Bella Ranee

តួឯកស្រី​ក្នុង​រឿង ” បុព្វេសន្និវាស” រូប​នេះ​ បាន​ក្លាយ​ជា​​តារា​បង្ហាញ​ម៉ូដ​ម្នាក់ទៀត។ នាង​តែងស្លៀកពាក់​ស្អាត​បំផុត​ នៅ​គ្រប់​ព្រឹត្តិការណ៍​ ដែល​នាង​ចូលរួម៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ទម្លាយមុខមាត់ពិត តារាស្រី ថៃ ១០ រូប ពីមុននិងឥលូវ ខុសប្លែកខ្លាំង មើលសឹងមិនស្គាល់

ចុចអាន៖Chompoo សម្រាលបានកូនស្រីម្នាក់ដ៏គួរឲ្យស្រលាញ់ និងដាក់ឈ្មោះបែបនេះ (មានវីដេអូ)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម៤ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ៧ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម៨ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម