Connect with us

ព័ត៌មានជាតិ

វិនិយោគិនកូរ៉េ ចង់ប្រែក្លាយទីក្រុងភ្នំពេញ​ឱ្យក្លាយជាទីក្រុងបៃតង ដូចទីក្រុងសេអ៊ូល

បានផុស

នៅ

វិនិយោគិនកូរ៉េ ចង់សហការជាមួយកម្ពុជា ប្រែក្លាយទីក្រុងភ្នំពេញឱ្យក្លាយជាទីក្រុងបៃតង ដូចទីក្រុងសេអ៊ូល។ គោលបំណងរបស់វិនិយោគិនកូរ៉េនេះ លើកឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម កាលពីរសៀលថ្ងៃទី ០១ ខែ មេសា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តំណាងក្រុមហ៊ុន Techcross Water & Energy របស់កូរ៉េ បានរំលេចនូវចក្ខុវិស័យរបស់ក្រុមហ៊ុន និងគោលបំណងស្វែងរកកាលានុវត្តភាពធុរកិច្ចនៅកម្ពុជា ដោយផ្តោតសំខាន់លើបរិស្ថាន ដូចជាប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ ថាមពលកែច្នៃឡើងវិញ ជាដើម។ លើសពីនេះទៀត ដោយសង្កេតឃើញ កម្ពុជា មានសក្តានុពលនិងការរីកចម្រើនឥតឈប់ឈរ ក្រុមហ៊ុនចង់យកបទពិសោធន៍ជោគជ័យរបស់ខ្លួនកន្លងមក យកមកអនុវត្តនៅកម្ពុជា ដើម្បីប្រែក្លាយទីក្រុងភ្នំពេញឱ្យក្លាយជាទីក្រុងបៃតង ដូចទីក្រុងសេអ៊ូល។

ជាការឆ្លើយតប លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានសម្តែងការគាំទ្រលើគម្រោងធុរកិច្ចទាំងនេះ ដែលនឹងរួមចំណែកជួយធ្វើឱ្យប្រសើរឡើងនូវបរិស្ថាននៅក្នុងទីក្រុងភ្នំពេញ និងបានណែនាំក្រុមហ៊ុនឱ្យធ្វើការជាមួយដៃគូក្នុងស្រុក និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីឱ្យគម្រោងទទួលបានជោគជ័យ។ លោកក៏បានលើកទឹកចិត្តឱ្យវិនិយោគិនកូរ៉េ ជាពិសេសក្រុមហ៊ុនកូរ៉េធំៗ មកវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើន បន្ថែមទៀត។

តាមរយៈវិធានការមុតស្រួចនានាដែលបានដាក់ចេញ ជាពិសេសយុទ្ធសាស្រ្តស្តារសេដ្ឋកិច្ចឡើងវិញរបស់រាជរដ្ឋាភិបាល សេដ្ឋកិច្ចកម្ពុជា ត្រូវបានរំពឹងថានឹងងើបឡើងវិញជាមួយនឹងកំណើន៥,៦% ក្នុងឆ្នាំ២០២២ និង៦,៦% ក្នុងឆ្នាំ២០២៣ មុននឹងឈានទៅដល់ ៧% ត្រឹមឆ្នាំ២០២៤ ដែលនេះជាដំណឹងដ៏ល្អសម្រាប់វិស័យធុរកិច្ច។

លោករដ្ឋមន្រ្តីបន្តលើកឡើងអំពីសក្ដានុពលរបស់កម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានដាក់ចេញនូវយុទ្ធសាស្រ្តយ៉ាងច្បាស់លាស់ និងយកចិត្តទុកដាក់ខ្ពស់ក្នុងការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគ តាមរយៈការដាក់ចេញនូវច្បាប់ និងបទប្បញ្ញត្តិនានា មានជាអាទិ៍ច្បាប់ស្តីពីកិច្ចប្រកួតប្រជែង ច្បាប់ស្តីពីវិនិយោគ ច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋនិងឯកជន ព្រមទាំងការសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ និងកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) ជាដើម។

វិនិយោគិនកូរ៉េ បានប្តេជ្ញាកៀរគរធុរជន និងវិនិយោគិនពីកូរ៉េមកកម្ពុជាបន្ថែមទៀតផងដែរ៕

អត្ថបទ៖ ទួន សុផល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

ផ្ទុះការវែកញែក! ក្រោយនារីម្នាក់ទម្លាយថា តារាចម្រៀងល្បីមួយរូប ចម្លងជំងឺឱ្យ ខណៈមានការស្នើឱ្យម្ខាងទៀតចេញមុខបកស្រាយ

សន្តិសុខសង្គម១ ម៉ោង មុន

មជ្ឈមណ្ឌលអេដស៍ ស្នើទំព័រហ្វេសប៊ុក ឬវេទិការផ្សាយព័ត៍មានករណីជំងឺអេដស៍នៅខេត្តតាកែវ​លុបចេញជាបន្ទាន់

សន្តិសុខសង្គម១៦ ម៉ោង មុន

ជនរងគ្រោះក្នុងករណីបាក់ច្រាំងទន្លេសង្កត់ទូកនៅស្រុកខ្សាច់កណ្ដាល នៅមិនទាន់រកឃើញនៅឡើយ

សន្តិសុខសង្គម២១ ម៉ោង មុន

បាក់ច្រាំងទន្លេសង្កត់ទូកដឹកខ្សាច់ បណ្តាលឱ្យបាត់មនុស្សម្នាក់

Sokha Hotels

ព័ត៌មានពេញនិយម