ព័ត៌មានអន្ដរជាតិ
ប្រទេសចំនួន ៣០ រួមជាមួយ អាមេរិក បញ្ចេញប្រេងរាប់សិនលានបារ៉ែល ដើម្បីឲ្យតម្លៃធ្លាក់ចុះ
ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បាននិយាយថា ប្រទេសចំនួន ៣០ បានចូលរួមជាមួយសហរដ្ឋអាមេរិកក្នុងការបញ្ចេញប្រេងប្រុងរបស់ពួកគេ ។
លោក បៃដិន បាននិយាយក្នុងអំឡុងសុន្ទរកថារបស់លោកពីសេតវិមានកាលពីថ្ងៃសុក្រថា “ប្រទេសជាង ៣០ មកពីជុំវិញពិភពលោកបានកោះប្រជុំវិសាមញ្ញមួយ ហើយបានយល់ព្រមលើការបញ្ចេញប្រេងរាប់សិបលានបារ៉ែលបន្ថែមលើទីផ្សារ” ។
កាលពីថ្ងៃព្រហស្បតិ៍ សេតវិមានបានប្រកាសថា សហរដ្ឋអាមេរិកនឹងចាប់ផ្តើមបញ្ចេញប្រេង ១ លានបារ៉ែលក្នុងមួយថ្ងៃពីស្តុកប្រេងយុទ្ធសាស្ត្រ ក្នុងគោលបំណងធ្វើឲ្យតម្លៃឧស្ម័នធ្លាក់ចុះ ។
យោងតាមលោក បៃដិន បានឲ្យដឹងថា ក្រុមហ៊ុនខួងយកប្រេងរបស់សហរដ្ឋអាមេរិកបានព្រងើយកន្តើយនឹងវិបត្តិថាមពល ដើម្បីរកប្រាក់ចំណេញដោយមិនចាំបាច់វិនិយោគ ។
កាលពីថ្ងៃទី ៨ ខែមីនា លោក បៃដិន បានប្រកាសថា សហរដ្ឋអាមេរិកនឹងធ្វើពហិការការនាំចូលថាមពលពីរុស្ស៊ីជុំវិញប្រតិបត្តិការយោធាពិសេសរបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែន ដោយធ្វើឲ្យតម្លៃប្រេងឡើងថ្លៃបន្ថែមទៀត ។
ទន្ទឹមនោះ ប្រធានាធិបតីអាមេរិកបានហៅការឡើងថ្លៃនេះថាជា “ការដំឡើងថ្លៃរបស់លោក ពូទីន” ទោះបីជាប្រមុខរដ្ឋរុស្ស៊ីបានសង្កត់ធ្ងន់ម្តងហើយម្តងទៀតថា ប្រទេសរបស់ពួកគេកំពុងបំពេញកាតព្វកិច្ចរបស់ខ្លួនជាអ្នកផ្គត់ផ្គង់ប្រេង និងឧស្ម័ន ខណៈពេលដែលលោកខាងលិចកំពុងដាក់ទណ្ឌកម្មសេដ្ឋកិច្ចដែលមិនធ្លាប់មានពីមុនមកប្រឆាំងនឹងរុស្ស៊ី ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ លោក បៃដិន ប្រកាសបញ្ចេញប្រេងបម្រុង ១ លានបារ៉ែលក្នុងមួយថ្ងៃ រយៈពេល ៦ ខែ
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៥ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់