ព័ត៌មានអន្ដរជាតិ
វិមានក្រឹមឡាំង ថា បើអ្នកណាហ៊ានវ៉ៃប្រទេសសម្ព័ន្ធមិត្តខ្លួនមួយនេះ ដូចវាយប្រហារលើ រុស្ស៊ី (មានវីដេអូ)
អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitri Peskov បាននិយាយថា រុស្ស៊ីគឺគាំទ្រផ្នែកយោធាសម្រាប់ប្រទេសបេឡារុសជាដាច់ខាត ហើយទីក្រុងមូស្គូនឹងចាត់ទុកការវាយប្រហារណាមួយប្រឆាំងនឹងទីក្រុង Minsk ស្មើនឹងការវាយប្រហារលើប្រទេសរុស្ស៊ី ។
លោក Peskov បាននិយាយទៅកាន់ទូរទស្សន៍បេឡារុសកាលពីថ្ងៃសៅរ៍ថា “ពួកយើងត្រូវបានរួបរួមដោយកាតព្វកិច្ចទៅវិញទៅមក ជាពិសេសលើវិស័យការពារជាតិ ទី ១ ក្នុងក្របខ័ណ្ឌនៃរដ្ឋសហភាពរបស់យើង និងទី ៣ នៅក្នុងក្របខ័ណ្ឌនៃអង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព (CSTO) ។
លោកបញ្ជាក់ថា ការវាយប្រហារទៅលើសមាជិកណាមួយនៃ CSTO ជាពិសេសប្រឆាំងនឹងសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់យើង គឺវាស្មើនឹងការវាយប្រហារលើសហព័ន្ធរុស្ស៊ី ។
លោក Peskov បានបន្ថែមថា “ដូច្នេះយើងមានការគាំទ្រគ្នាទៅវិញទៅមកយ៉ាងដាច់អហង្ការ និងដាច់ខាងចំពោះរុស្ស៊ីទៅលើបេឡារុស ហើយគ្មាននរណាម្នាក់គួរចោទសួរអំពីរឿងនេះទៀតទេ” ។
គួរបញ្ជាក់ថា រុស្ស៊ី និងបេឡារុស គឺជាសម្ព័ន្ធមិត្តនៅក្នុងអង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព (CSTO) ហើយចូលរួមក្នុងការហ្វឹកហ្វឺនរួមគ្នាក្នុងគោលបំណងធ្វើសមាហរណកម្មរចនាសម្ព័ន្ធយោធារបស់ប្រទេសទាំងពីរនៅក្នុងរដ្ឋសហភាព ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ លើកដំបូង អ៊ុយក្រែន ប្រើមីស៊ីលល្បឿនលឿនជាសំឡេងរបស់ អង់គ្លេស បាញ់ទម្លាក់ឧទ្ធម្ភាគចក្រ រុស្ស៊ី
-
ចរាចរណ៍៦ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍៦ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
កីឡា៣ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ