ព័ត៌មានអន្ដរជាតិ
ស្រ្តីវ័យក្មេង អ៊ុយក្រែន ម្នាក់ប្រើមីស៊ីលបាញ់ទម្លាក់យន្តហោះ និងឧទ្ធម្ភាគចក្រ រុស្ស៊ី
ស្ត្រីវ័យក្មេងជនជាតិអ៊ុយក្រែនម្នាក់បានបាញ់ទម្លាក់យន្តហោះ និងឧទ្ធម្ភាគចក្ររុស្ស៊ី ២ គ្រឿងដោយប្រើគ្រាប់រ៉ុកកែតបាញ់ពីលើស្មា ។

ស្ត្រីវ័យ ២២ ឆ្នាំរូបនេះបានប្រើមីស៊ីលប្រឆាំងយន្តហោះ Igla បាញ់ទម្លាក់យន្តហោះរុស្ស៊ី បន្ទាប់ពីនាងទើបតែត្រូវបានបង្រៀនពីរបៀបប្រើឧបករណ៍នេះកាលពី ២ សប្តាហ៍មុនប៉ុណ្ណោះ ។
ក្រោយមានសមត្ថភាពប្រើមីស៊ីលបាញ់ពីដីទៅអាកាស Igla នេះហើយ បច្ចុប្បន្ននាងត្រូវបានចាត់ទុកថាជាអ្នកស្ទាត់ជំនាញមួយរូប ។

ទន្ទឹមនោះ អត្តសញ្ញាណរបស់នាងកំពុងត្រូវបានរក្សាទុកជាសម្ងាត់ ចំពេលមានការភ័យខ្លាចថាភ្នាក់ងាររុស្ស៊ីនឹងព្យាយាមធ្វើឃាតនាង ។
គួរបញ្ជាក់ថា Igla គឺជាគ្រាប់រ៉ុកកែត ឬមីស៊ីលផលិតដោយរុស្ស៊ី និងមានទម្រង់ផ្សេងៗគ្នាតាំងពីទសវត្សរ៍ឆ្នាំ ១៩៨០ ។ កាំជ្រួចមីស៊ីលនេះអាចហោះក្នុងល្បឿនលឿនជាងសំឡេង ២ ដង និងហោះដល់កម្ពស់ ៣.៣៥ គីឡូម៉ែត្រ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Daily Star
ចុចអាន ៖ វិមានក្រឹមឡាំង ថា បើអ្នកណាហ៊ានវ៉ៃប្រទេសសម្ព័ន្ធមិត្តខ្លួនមួយនេះ ដូចវាយប្រហារលើ រុស្ស៊ី

-
សន្តិសុខសង្គម២៤ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២៣ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?