Connect with us

ព័ត៌មានអន្ដរជាតិ

លោក Zelensky ថា រុស្ស៊ី ចង់វាយដណ្ដើមតំបន់ ២ ទៀតរបស់ អ៊ុយក្រែន

បានផុស

នៅ

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានព្រមានថា រុស្ស៊ីចង់ដណ្តើមយកតំបន់បន្ថែមពីភាគខាងកើត និងភាគខាងត្បូងរបស់អ៊ុយក្រែន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ក្នុង​សុន្ទរកថា​វីដេអូ​កាលពី​ល្ងាច​ថ្ងៃ​សៅរ៍ លោក​បាន​និយាយ​ថា​ “​តើ​អ្វី​ទៅ​ជា​គោលដៅ​របស់​ទាហាន​រុស្ស៊ី? ពួកគេ​ចង់​ដណ្តើម​យក​ទាំង​ក្រុង Donbas នៅ​ភាគ​ខាង​កើត និង​ភាគ​ខាង​ត្បូង​នៃប្រទេស​អ៊ុយក្រែន” ។

លោកបញ្ជាក់ថា “ចុះតើគោលដៅរបស់យើងជាអ្វី? គោលដៅរបស់យើងគឺការពារខ្លួនយើង សេរីភាពរបស់យើង ទឹកដីរបស់យើង និងប្រជាជនរបស់យើង”។

ទន្ទឹមនោះលោក Zelensky ក៏បានសរសើរកងកម្លាំងអ៊ុយក្រែនផងដែរ ដែលការពារទីក្រុងកំពង់ផែ Mariupol ភាគខាងត្បូង ពីការទម្លាក់គ្រាប់បែកដ៏ខ្លាំងក្លាជាច្រើនសប្តាហ៍ដោយកងកម្លាំងរុស្ស៊ី ។

លោកប្រធានាធិបតីបាននិយាយថា ការតស៊ូរបស់អ៊ុយក្រែននៅទីក្រុង Mariupol និងទីក្រុងផ្សេងទៀតរបស់អ៊ុយក្រែនបានអនុញ្ញាតឲ្យទីក្រុងកៀវទទួលបានពេលវេលាដែលមិនអាចកាត់ថ្លៃបាន និងជួយធ្វើឲ្យសមត្ថភាពយោធារបស់រុស្ស៊ីចុះខ្សោយផងដែរ ។

គួរបញ្ជាក់ថា កាលពីដើមសប្តាហ៍នេះ រុស្ស៊ីបានប្រកាសនឹងកាត់បន្ថយប្រតិបត្តិការប្រយុទ្ធនៅជុំវិញរដ្ឋធានីកៀវ និងទីក្រុងភាគខាងជើង Chernihiv ប៉ុន្តែបានផ្តោតលើតំបន់ភាគខាងកើតរបស់អ៊ុយក្រែនជំនួសវិញ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ BBC

ចុចអាន ៖ ទីបំផុត រកឃើញអ្នកកាសែត អ៊ុយក្រែន ដែលបាត់ខ្លួនក្នុងតំបន់ប្រយុទ្ធជាង ២០ ថ្ងៃ តែជាសាកសព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ក្តៅគគុក! ចិននិងអាមេរិក សុទ្ធតែប្រកាសត្រៀមខ្លួនរួចរាល់ ច្បាំងគ្នាក្នុងសង្គ្រាម

កីឡា៨ ម៉ោង មុន

ជើង​ខ្លាំង​ផ្តួល​ថៃ​ច្រើន​រូប Nabati ត្រូវ ONE តេស្តឃើញសារធាតុហាម​ឃាត់

ព័ត៌មានជាតិ២ ម៉ោង មុន

ករណីបែកធ្លាយវីដេអូអធិការស្រុករតនមណ្ឌលជុំគ្នាផឹកស្រាក្នុងឯកសណ្ឋានជានគរបាល ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវ

Sokha Hotels

ព័ត៌មានពេញនិយម