ព័ត៌មានជាតិ
ឧបករណ៍នេសាទខុសច្បាប់ដែលសមត្ថកិច្ចរឹបអូសបានរដ្ឋមន្ត្រីណែនាំឱ្យយកទៅប្រើជាប្រយោជន៍វិស័យកសិកម្ម
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានណែនាំដល់មន្ត្រីរដ្ឋបាលជលផលគួរយកឧបករណ៍នេសាទខុសច្បាប់ទៅប្រើប្រាស់ជាប្រយោជន៍សម្រាប់វិស័យកសិកម្មក្រោយពីតុលាការបានជម្រះក្តីរួចរាល់។
ក្នុងឱកាសចុះពិនិត្យឧបករណ៍នេសាទដែលរឹបអូសបានពីបទល្មើសនៅសង្កាត់រដ្ឋបាលជលផលភ្នំក្រោមខេត្តសៀមរាបនៅចុងសប្តាហ៍នេះ លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថាខណ្ឌរដ្ឋបាលជលផល និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាបត្រូវកសាងសំណុំរឿងទាំងជនល្មើស និងវត្ថុតាងដែលរឹបអូសបានទៅកាន់តុលាការដើម្បីចាត់ការទៅតាមផ្លូវច្បាប់។
លោករដ្ឋមន្ត្រីបានបន្តថាចំពោះ ឧបករណ៍ និងសម្ភារមួយចំនួន គួរយកប្រើប្រាស់ជាប្រយោជន៍ដូចជាស្បៃមុង យកទៅធ្វើទ្រុងចិញ្ចឹមមាន់ និងជារនាំងបាំងសួនបន្លែ ក្រោយពីតុលាការបានជម្រះក្តីរួចរាល់។ ដោយឡែក ទូកម៉ាស៊ីន ឬកាណូត គួរទុកប្រើប្រាស់បម្រើឲ្យការងារជលផល។
យោងតាមរបាយ ការណ៍របស់ខណ្ឌរដ្ឋបាលជលផលសៀមរាប និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានឲ្យដឹងថា សមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលចេញអន្តរាគមន៍ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល នៅចំណុចភូមិទី៧ សង្កាត់ចុងឃ្នៀស បានដកហូតឃាត់ទុកវត្ថុតាងបទល្មើស មានឧបករណ៍អួនអូសទឹកសាបចំនួន០២ វង់ (ជនសង្ស័យបានរត់គេចខ្លួនបាត់)។
ប៉ុន្តែគិតចាប់ពីថ្ងៃទី២ ខែមីនា ដល់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ បានបង្ក្រាបបទល្មើសឧបករណ៍អួនអូសទឹកសាប ១៧វង់ ម៉ាញ់៣វង់ អួនហ៊ុម ៤វង់ កាណូត ៤៦គ្រឿង ម៉ាស៊ីន ១៤ គ្រឿង បញ្ជូនសំណុំរឿងទៅតុលាការ ១១ករណី និងចេញដីកាកោះ១១នាក់៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ១៣ ម៉ោង ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ១៤ ម៉ោង ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព