Connect with us

សុខភាព

អូមីក្រុង​ ក្លាយពូជ XE ឆ្លងខ្លាំងជាងវីរុសមុនៗ ១០ដង ដែល WHO​ បារម្ភខ្លាំង ពេលនេះរកឃើញនៅក្បែរកម្ពុជា ហើយ

បានផុស

នៅ

ប្រទេសថៃ បានរកឃើញករណីដំបូងនៃវីរុសកូវីដ១៩ អូមីក្រុង​ បំប្លែងខ្លួនប្រភេទថ្មី ឈ្មោះ XE ដែលត្រូវបានក្រុមអ្នកជំនាញអះអាងថា ឆ្លងកាន់តែខ្លាំង។

This image has an empty alt attribute; its file name is tlmd-primeros-casos-variante-omicron-universidad-de-arizona-1024x576.webp

កាលពីចុងសប្តាហ៍ មន្ទីរ​ពិសោធន៍​វេជ្ជសាស្ត្រនៃមន្ទីរពេទ្យ Ramathibodi បានបញ្ជាក់ពីការធ្វើតេស្តករណីដំបូង នៃវីរុសកូវីដបំប្លែងខ្លួនប្រភេទកូនកាត់រវាង BA.1 និង BA.2។

អង្គការសុខភាពពិភពលោក (WHO) ក៏បានចេញការព្រមានថ្មីមួយ ទាក់ទងនឹងវីរុសកូនកាត់ថ្មីនេះដែរ ដោយស្ថាប័នអន្តរជាតិមួយនេះបានលើកឡើងពី ក្តីព្រួយបារម្ភលើកម្រិតនៃការឆ្លងកាន់តែខ្លាំង ហើយអាចបណ្តាលឲ្យមានហានិភ័យខ្ពស់នៃរលក កូវីដថ្មី។

This image has an empty alt attribute; its file name is F6AaVrSalzGTVWvh-1024x576.jpg

ស្របពេលជាមួយគ្នានោះ ក្រុមអ្នកស្រាវជ្រាវបញ្ជាក់ថា វីរុសកូនកាត់ XE គឺអាចឆ្លងខ្លាំងជាងវីរុសបំប្លែងខ្លួនមុនៗដល់ទៅ ១០ ដងឯណោះ។ មេរោគថ្មីនេះត្រូវបានគេរកឃើញជាលើកដំបូងនៅក្នុងចក្រភពអង់គ្លេសនៅថ្ងៃទី១៩ខែមករា ឆ្នាំ២០២២។

សមត្ថភាពចម្លងដ៏ខ្លាំងរបស់វាមានន័យថា វីរុសកូនកាត់ប្រភេទថ្មីនេះ អាចក្លាយជាវីរុសលេចធ្លោបំផុតនាពេលអនាគត។ ទោះបីជាយ៉ាងណាក៏ដោយ សមត្ថភាពរបស់វាក្នុងការបង្កឲ្យមានជំងឺធ្ងន់ធ្ងរ នៅតែកំពុងត្រូវបានគេពិនិត្យមើល៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Thaiger, Economic Times

ចុចអាន៖ អូមីក្រុង ស៊េរីថ្មី BA.2.2 មកក្បែរ កម្ពុជា ហើយ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ១០ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ១១ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ១២ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម