ព័ត៌មានជាតិ
សហគ្រាសមីក្រូ ធុនតូច និងមធ្យម ទទួលបានការគាំទ្រផ្នែកហិរញ្ញប្បទាន ពិសេសសហគ្រិនជាស្រ្តី
សមាគមសហគ្រិនវ័យក្មេងកម្ពុជា សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានរួមគ្នាដាក់ឱ្យអនុវត្តកម្មវិធី«លទ្ធភាពទទួលបានហិរញ្ញប្បទាន» ដែលហៅឈ្មោះជាភាសាអង់គ្លេសថា “Access to Finance Program (AFP)” កាលពីថ្ងៃទី០១ ខែមេសា និងបានផ្សព្វផ្សាយនៅថ្ងៃនេះ។

កម្មវិធីនេះមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូច និងមធ្យម ដែលកំណត់គោលដៅ ៥០ភាគរយជាសហគ្រិនស្ត្រី ដើម្បីទទួលបានហិរញ្ញប្បទាន ពីស្ថាប័នហិរញ្ញវត្ថុចូលរួម និងការកសាងសមត្ថភាព រួមមានការផ្តល់វគ្គបណ្តុះបណ្តាលអំពីការគ្រប់គ្រងសាច់ប្រាក់ ទុនបង្វិល ពិសេសការស្វែងយល់អំពីរបាយការណ៍ហិរញ្ញវត្ថុរបស់សហគ្រាសមីក្រូ ធុនតូច និងមធ្យម។ បន្ថែមលើនេះ សហគ្រិនដែលចូលរួមក្នុងកម្មវិធីនេះ នឹងទទួលជំនួយបច្ចេកទេសក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងអភិវឌ្ឍន៍ប្រព័ន្ធហិរញ្ញវត្ថុផងដែរ។
លោកឧកញ៉ា ប៉ិច បូឡែន អនុប្រធានប្រតិបត្តិសមាគមសហគ្រិនវ័យក្មេងកម្ពុជាបានលើកឡើងថា កម្មវិធីនេះ នឹងរួមចំណែកបង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការដែលមានគុណភាព និងគាំទ្រដល់ការទទួលបានហិរញ្ញប្បទានកាន់តែប្រសើរសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម និងពិសេសសហគ្រិនស្ត្រីនៅកម្ពុជា។

បានលើកឡើងថា កម្មវីធីលទ្ធភាពទទួលបានហិរញ្ញប្បទាននេះគឺជាអាទិភាពដ៏សំខាន់មួយ ក្នុងចំណោមអាទិភាពសំខាន់ៗផ្សេងទៀត ដែលបានកំណត់នៅក្នុងយុទ្ធសាស្រ្តជាតិស្តីពី
បរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០១៩ – ២០២៥។ នេះជាការបញ្ជាក់របស់លោក Raymond Sia ប្រធានសមាគមធនាគារកម្ពុជា។ លោកបន្តថា កម្មវិធីនេះ នឹងក្លាយជាវេទិកា ផ្សាភ្ជាប់គ្រឹះស្ថានហិរញ្ញវត្ថុ សហគ្រាសធុនមីក្រូតូច និងមធ្យម និងពិសេសសហគ្រិនស្ត្រី ដើម្បីជួប និងជជែកគ្នាអំពីតម្រូវការនានា ដែលពាក់ព័ន្ធនឹងកម្មវិធីលទ្ធភាពទទួលបានហិរញ្ញប្បទាន។
ដូចគ្នានេះដែរ លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានថ្លែងថា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានចូលរួមយ៉ាងសកម្មជាមួយភាគីពាក់ព័ន្ធ ជាពិសេសរាជរដ្ឋាភិបាល តាមរយៈការផ្តួចផ្តើមរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងការបង្កើតធនាគារសហគ្រាសធុនតូចនិងមធ្យមកម្ពុជា(SME Bank) ក៏ដូចជាសាជីវកម្មធានាឥណទានកម្ពុជា (CGCC) ដែលសុទ្ធតែមានគោលបំណង ជំរុញឱ្យសហគ្រាសនៅកម្ពុជាទទួលបានដើមទុនងាយស្រួលជាងមុន ក្នុងអត្រាការប្រាក់ទាប ដើម្បីស្តារ ចាប់ផ្តើម ឬពង្រីកអាជីវកម្មរបស់ខ្លួន។

លោកស្រី សាប៊ីន ចូឃឹស នាយកប្រចាំប្រទេសអង្គការផេកប្រចាំកម្ពុជា បានលើកឡើងដូច្នេះ« យើងត្រូវធ្វើការជាមួយគ្នា ដើម្បីគាំទ្រសហគ្រិន រួមទាំងសហគ្រិនស្ត្រីដែលមានប្រមាណ ៣៥០,០០០ នាក់ នៅក្នុងប្រទេសកម្ពុជា ដើម្បីដោះស្រាយបញ្ហាប្រឈមនានាដែលពួកគេកំពុងជួបប្រទះ ជាពិសេសការមិនមានទ្រព្យបញ្ចាំ ដើម្បីទទួលបានប្រាក់កម្ចី»។
លោកស្រី ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាគមសហគ្រិនវ័យក្មេងកម្ពុជា សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដែលបានយកចិត្តទុកដាក់បង្កើតឲ្យមានកម្មវិធីនេះឡើង។ កម្មវិធី“លទ្ធភាពទទួលបានហិរញ្ញប្បទាន” ពិតជានឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ។

លោកស្រី បានលើកឡើងថា កម្មវីធីលទ្ធភាពទទួលបានហិរញ្ញប្បទាននេះ ជាផ្នែកមួយនៃយុទ្ធសាស្រ្តជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០១៩ – ២០២៥ ដែលត្រូវបានអនុម័តដោយរាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលដៅបង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការដែលមានគុណភាព កាត់បន្ថយអត្រាស្រ្តីដែលមិនទាន់ទទួលបានសេវាហិរញ្ញវត្ថុឲ្យបានពាក់កណ្តាល ពី២៧% មក១៣% និងពង្រីកការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការពី៥៩% ទៅ៧០% ត្រឹមឆ្នាំ២០២៥ ព្រមទាំងធ្វើឲ្យប្រសើរឡើងនូវសុខុមាលភាពគ្រួសារ និងគាំទ្រកំណើនសេដ្ឋកិច្ច។ លោកជំទាវ បានលើកទឹកចិត្តគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុឲ្យយកចិត្តទុកដាក់ផ្តល់ឥណទានដល់សហគ្រាសធុនមីក្រូតូច និងមធ្យម ដោយពិចារណាលើលទ្ធភាពនៃការសង ជាជាងទ្រព្យធានា៕
អត្ថបទ៖ ទួន សុផល

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ