Connect with us

សន្តិសុខសង្គម

យកលុយក្លែងក្លាយវេរតាមវីង សមត្ថកិច្ចឃាត់ខ្លួនរកឃើញជិត៥០០ដុល្លារក្លែងក្លាយទាំងអស់

បានផុស

នៅ

ស្ត្រីម្នាក់ត្រូវបានម្ចាស់ទីតាំងវេលុយ ប្តឹងនគរបាលឱ្យឃាត់ខ្លួន បន្ទាប់ពីយកលុយដុល្លារ​ក្លែងក្លាយ​ទៅដាក់វេរកន្លែងខ្លួន ។

ការឃាត់ខ្លួនក្នុងករណីចែកចាយលុយក្លែងក្លាយនេះ បានកើតឡើងកាលពីវេលាម៉ោងជិត៧យប់ ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២ នៅចំណុចភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ស្ត្រីដែលឃាត់ខ្លួនមានឈ្មោះ លឹម ស្រីពៅ ហៅ ណែត អាយុ ៣៩ឆ្នាំ មានទីលំនៅភូមិព្រែកតាព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរលក់ដូរ ។ ចំណែកជនរងគ្រោះឈ្មោះ ម៉ិច សីហា ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ អាជីវករ ។

សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីឃាត់ខ្លួន កម្លាំងបានរកឃើញវត្ថុតាងមួយចំនួនរួមមាន ម៉ូតូមួយគ្រឿងម៉ាកស្កូបពី, ប្រាក់ដុល្លារក្លែងក្លាយចំនួន៤៥០ដុល្លារ (ក្រដាស ៥០ ចំនួន ៩សន្លឹក), ទូរស័ព្ទដៃចំនួនមួយគ្រឿង, ប្រាក់រៀលចំនួន ១៥.៨០០រៀល, ប្រាក់ដុល្លារអាមេរិកចំនួន ៥០ដុល្លារ (ក្រដាស ៥០មួយសន្លឹក) និងកាបូបដៃពណ៌ឈាមជ្រូកចំនួន១ ។

សមត្ថកិច្ចបញ្ជាក់ថា នៅវេលាកើតហេតុ​ស្ត្រីសង្ស័យបានជិះម៉ូតូតែម្នាក់ឯងមកឈប់​មុខទី​តាំង​ផ្ទះវេ​លុយ​​ខាងលើ ហើយយកលុយដុល្លារក្លែងក្លាយក្រដាស៥០ ឱ្យជនរងគ្រោះវេរឱ្យ ពេលជនរង​គ្រោះ​មើល​លុយឃើញថា លុយនោះជាលុយក្លែងក្លាយ ទើបរាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍ស្វាយរលំ ឱ្យចុះមកអន្តរាគមន៍ឃាត់ខ្លួន និងឆែកក្នុងកែបម៉ូតូឃើញប្រាក់ដុល្លារក្លែងក្លាយក្រដាស៥០ ចំនួន ៨សន្លឹកទៀត យកទៅសាកសួរនៅប៉ុស្តិ៍ រួចបញ្ជូនបន្តមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ៦ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ៧ ម៉ោង មុន

នៅមណ្ឌលគិរី អាជ្ញាធរលែងកូនត្រីចម្រុះ២ម៉ឺន៧ពាន់ក្បាលក្នុងទំនប់អូរតេធិបតី ដើម្បីបង្កើនការផ្គត់ផ្គង់ និងស្ទួចលេងកម្សាន្ត

ព័ត៌មានជាតិ៧ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

Sokha Hotels

ព័ត៌មានពេញនិយម