ព័ត៌មានអន្ដរជាតិ
ដើម្បីមានពេលជាមួយគ្រួសារ មេដឹកនាំហុងកុង លោកស្រី Lam នឹងមិនស្វែងរកអាណត្តិទី២
មេដឹកនាំទីក្រុងហុងកុង លោកស្រី Carrie Lam ដែលបានដឹកនាំមជ្ឈមណ្ឌលពាណិជ្ជសកលឆ្លងកាត់រឿងរ៉ាវធ្ងន់ធ្ងរមិនធ្លាប់មានដូចជាការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាល និងជំងឺកូវីដ-១៩ បាននិយាយនៅថ្ងៃចន្ទនេះថា លោកស្រីនឹងមិនស្វែងរកការកាន់អំណាចអាណត្តិទី២ដែលមានរយៈពេល៥ឆ្នាំទៀតទេ។
សេចក្តីប្រកាសរបស់លោកស្រី Lam បានកើតមានឡើង ស្របពេលសារព័ត៌មានបានផ្សាយថា រដ្ឋមន្ត្រីនៃគណៈរដ្ឋមន្ត្រី លោក John Lee ដែលជាមន្ត្រីជាន់ខ្ពស់បំផុតលំដាប់ទី២នៅហុងកុងគ្រោងលាឈប់ដើម្បីចូលរួមក្នុងការប្រកួតប្រជែងតំណែងជំនួសលោកស្រី Lam នាខែឧសភាខាងមុខនេះ និងដើម្បីក្លាយជាមេដឹកនាំបន្ទាប់របស់ទីក្រុងដែលគ្រប់គ្រងដោយចិន។
លោកស្រី Lam បានប្រាប់អ្នកកាសែតថា ៖«មានការពិចារណាតែមួយគត់ នោះគឺគ្រួសារ។ ខ្ញុំបានប្រាប់អ្នករាល់គ្នាពីមុនហើយថា គ្រួសារគឺជាអាទិភាពទី១របស់ខ្ញុំក្នុងការពិចារណា។ ពួកគេគិតថា ដល់ពេលសម្រាប់ខ្ញុំទៅផ្ទះហើយ»។
លោកស្រី Lam ដែលកើតនៅហុងកុងអំឡុងចក្រភពអង់គ្លេសគ្រប់គ្រងឆ្នាំ១៩៥៧ និងជាមន្ត្រីរាជការជាយូរអង្វែងបានកាន់អំណាចកាលពីឆ្នាំ២០១៧ជាមួយនឹងការសន្យានាំមកនូវការរួបរួមគ្នាដែលកាន់តែមានការអាក់អន់ចិត្តពីការក្តាប់តឹងរបស់ទីក្រុងប៉េកាំង។
រយៈពេល២ឆ្នាំក្រោយមក មនុស្សរាប់លាននាក់បានចេញតវ៉ាតាមដងផ្លូវ។ ពេលខ្លះការតវ៉ាប្រឆាំងរដ្ឋាភិបាលបានផ្ទុះហិង្សាដែលទីបំផុតនាំឲ្យទីក្រុងប៉េកាំងដាក់ចេញច្បាប់សន្តិសុខជាតិក្នុងខែមិថុនា ឆ្នាំ២០២០៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១០ ម៉ោង ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក