ព័ត៌មានអន្ដរជាតិ
រុស្ស៊ី អះអាងមានភស្តុងតាងជាក់ស្តែង បញ្ជាក់ថា ខ្លួនមិនបានសម្លាប់ជនស៊ីវិលនៅទីក្រុង Bucha
លោក Vasily Nebenzya បេសកជនរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ បាននិយាយថា រុស្ស៊ីនឹងបង្ហាញ “ភស្តុតាងជាក់ស្តែង” ដល់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា កងកម្លាំងរបស់ខ្លួន មិនបានសម្លាប់ជនស៊ីវិលនៅអ៊ុយក្រែន ហើយមិនពាក់ព័ន្ធនឹងព្រឹត្តិការណ៍នៅក្នុងទីក្រុង Bucha នោះទេ។
លោក Nebenzya បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា “យើងមានភស្តុតាងជាក់ស្តែងដើម្បីគាំទ្ររឿងនេះ។ យើងមានបំណងបញ្ជូនភស្តុតាង ទៅក្រុមប្រឹក្សាសន្តិសុខឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីកុំឲ្យសហគមន៍អន្តរជាតិមានការភាន់ច្រឡំ ដោយសារតែផែនការមិនពិតរបស់ទីក្រុង កៀវ និងអ្នកឧបត្ថម្ភលោកខាងលិចរបស់ខ្លួន”។
លោកអះអាងថា មិនមានជនស៊ីវិលណាម្នាក់ត្រូវបានធ្វើបាប ក្នុងអំឡុងពេលមួយខែដែលរុស្ស៊ីកាន់កាប់ទីក្រុង Bucha ទេ ហើយបានចោទប្រកាន់អ៊ុយក្រែនថាបានប្រឌិតភស្តុតាងនេះឡើង។
ស្របពេលជាមួយគ្នានោះ លោកក៏បានចោទប្រកាន់ចក្រភពអង់គ្លេស ពីការរំលោភបំពានតួនាទីរបស់ខ្លួនក្នុងនាមជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផងដែរ ដោយនិយាយថា អង់គ្លេសបានបដិសេធ អនុញ្ញាតឲ្យរុស្ស៊ីលើកឡើងអំពីឧប្បត្តិហេតុនៅទីក្រុង Bucha៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC, Al Jazeera
ចុចអាន៖ កងទ័ពរុស្ស៊ី ដកចេញអស់គ្មានសល់ ពីតំបន់មួយនៅភាគខាងជើង អ៊ុយក្រែន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍២ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា៥ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ