ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើងតបថា ខ្លួននឹងប្រើអាវុធនុយក្លេអ៊ែរ បើកូរ៉េខាងត្បូងវាយប្រហារ
បងស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បាននិយាយនៅថ្ងៃអង្គារ៍ ទី៥ ខែមេសាថា កូរ៉េខាងជើងប្រឆាំងនឹងសង្គ្រាម ប៉ុន្តែប្រសិនបើកូរ៉េខាងត្បូងជ្រើសរើសយកការប្រឈមមុខដាក់គ្នាដោយយោធា ឬវាយប្រហារជាមុន ដូច្នេះកម្លាំងនុយក្លេអ៊ែររបស់កូរ៉េខាងជើងនឹងត្រូវវាយប្រហារ។
សារព័ត៌មាន KCNA បានផ្សាយថា លោកស្រី Kim Yo Jong មន្ត្រីជាន់ខ្ពស់ក្នុងរដ្ឋាភិបាល និងគណបក្សកំពុងកាន់អំណាចបាននិយាយថា វាជាកំហុសដ៏ធំមួយ សម្រាប់រដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូងដែលបានលើកឡើងក្នុងការពិភាក្សាពីការវាយប្រហារលើកូរ៉េខាងជើង។

កាលពីថ្ងៃសុក្រ រដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូង លោក Suh Wook បានលើកឡើងថា យោធារបស់ប្រទេសលោកមានមីស៊ីលជាច្រើនប្រភេទដែលទំនើប ត្រឹមត្រូវ និងពោរពេញដោយថាមពលជាមួយនឹងសមត្ថភាពវាយលុកយ៉ាងល្អឥតខ្ចោះ និងឆាប់រហ័សដែលមានគោលដៅណាមួយលើកូរ៉េខាងជើង។
កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលដែលមានឥទ្ធិពលជាច្រើនកើនឡើងជាលំដាប់ក្នុងឆ្នាំ២០២២នេះ ហើយមន្ត្រីទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោនព្រួយបារម្ភថា កូរ៉េខាងជើងប្រហែលជាកំពុងត្រៀមបន្តបាញ់សាកល្បងអាវុធនុយក្លេអ៊ែរជាលើកដំបូងគិតចាប់តាំងពីឆ្នាំ២០១៧មក ចំពេលការចរចាកំពុងជាប់គាំង។
លោកស្រី គីម និងមន្ត្រីកូរ៉េខាងជើងផ្សេងទៀតបានចេញសេចក្តីថ្លែងការណ៍ទាំងព្រឹកកាលពីថ្ងៃអាទិត្យក្នុងការថ្កោលទោសចំពោះការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូង និងបានព្រមានថា ទីក្រុងព្យុងយ៉ាងនឹងបំផ្លាញគោលដៅធំនៅសេអ៊ូល ប្រសិនបើកូរ៉េខាងត្បូងចាត់វិធានការយោធាគ្រោះថ្នាក់ណាមួយដូចជាការវាយប្រហារមុនជាដើម។
ក្នុងសេចក្តីថ្លែងការណ៍លើកទី២កាលពីថ្ងៃអង្គារ៍ លោកស្រី គីម បាននិយាយថា ទីក្រុងព្យុងយ៉ាងប្រឆាំងនឹងសង្គ្រាមដែលធ្វើឲ្យឧបទ្វីបនេះបែកបាក់ និងមិនបានចាត់ទុកកូរ៉េខាងត្បូងជាសត្រូវចម្បងរបស់ខ្លួនឡើយ។
«និយាយម្យ៉ាងទៀត វាមានន័យថា លុះត្រាតែកូរ៉េខាងត្បូងមិនចាត់វិធានការយោធាណាមួយលើរដ្ឋរបស់យើងខ្ញុំ វានឹងមិនត្រូវបានចាត់ទុកជាគោលដៅនៃការវាយប្រហាររបស់យើងទេ»។ លោកស្រីមានប្រសាសន៍។
លោកស្រីបន្ថែមថា ៖«ប៉ុន្តែប្រសិនបើកូរ៉េខាងត្បូង សម្រាប់ហេតុផលណាមួយ ថាតើ ឬមិន ខ្លួនបិទភ្នែកដោយការវិនិច្ឆ័យខុស ជម្រើសចំពោះសកម្មភាពយោធាដូចជាការវាយប្រហារមុនជាដើម ស្ថានភាពនឹងប្រែប្រួល។ ក្នុងករណីនោះ កូរ៉េខាងត្បូងខ្លួនឯងនឹងក្លាយជាគោលដៅ»។
លោកស្រីបញ្ជាក់ថា ប្រសិនបើយោធាកូរ៉េខាងត្បូងបំពាន សូម្បីតែមួយអ៉ីងលើទឹកដីកូរ៉េខាងជើង វានឹងប្រឈមគ្រោះដ៏គួរឲ្យភ័យខ្លាច ហើយកម្លាំងវាយប្រហារនុយក្លេអ៊ែររបស់កូរ៉េខាងជើងនឹងត្រូវបំពេញកាតព្វកិច្ចដែលមិនអាចជៀសផុត៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់