Connect with us

ព័ត៌មានអន្ដរជាតិ

ទង្វើរបស់ប៉ូឡូញជាមួយ​ អាមេរិក អាចនឹងបង្កឲ្យផ្ទុះសង្គ្រាមត្រជាក់ថ្មី ជាមួយ រុស្ស៊ី 

បានផុស

នៅ

ប្រទេសប៉ូឡូញបាននិយាយកាលពីថ្ងៃអាទិត្យទី០៣ខែមេសាថា ខ្លួនបើកចំហចំពោះការដាក់អាវុធនុយក្លេអ៊ែរនៅក្នុងប្រទេស ហើយក៏នឹងស្វាគមន៍ផងដែរចំពោះការបង្កើន ៥០%នៃចំនួនទាហានអាមេរិកដែលឈរជើងនៅអឺរ៉ុប។ នេះបើតាមការអះអាងរបស់គណបក្សកាន់អំណាចប៉ូឡូញ។

Damage limitation and US nuclear strategy | The Interpreter
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីក្រុង វ៉ាសូវី ​ក៏​កំពុង​អំពាវនាវឲ្យ​មាន​វិធានការ​កាន់តែតឹងរ៉ឹង ​ប្រឆាំង​នឹងទី​ក្រុងមូស្គូ ​ជុំវិញ​ជម្លោះ​នៅ​អ៊ុយក្រែនផងដែរ។

ប្រសិនបើប៉ូឡូញសម្រេចចិត្តធ្វើជាទីតាំងដាក់ក្បាលគ្រាប់នុយក្លេអ៊ែររបស់អាមេរិកមែននោះ គេបារម្ភថា វានឹងបង្កឲ្យមានសង្គ្រាមត្រជាក់ថ្មីជាមួយ រុស្ស៊ី ដោយលោក ពូទីន ទំនង​ជា​មើល​ឃើញ​ទង្វើ​នេះ​ថា​ជា ​ការ​បង្កហេតុ។

ឧបនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Jaroslaw Kaczynski អាយុ ៧២ ឆ្នាំបានប្រាប់កាសែតអាល្លឺម៉ង់ Welt am Sonntag ថា “ប៉ូឡូញនឹងរីករាយ ប្រសិនបើអាមេរិកបង្កើនវត្តមានរបស់ពួកគេនៅក្នុងទ្វីបអឺរ៉ុប ពីទាហាន ១០០ ០០០នាក់នាពេលបច្ចុប្បន្ន ដល់១៥០ ០០០នាក់នាពេលអនាគត ដោយសារការកើនឡើងនៃការលុកលុយរបស់រុស្ស៊ី”។

Kaczynski called for Washington to send tens of thousands more American troops to Europe to send a message of strength to Moscow. Pictured, Army soldiers assigned to the 82nd Airborne carry military equipment as they take part in an exercise in Wola Korzeniecka, Poland, in March

“ប្រសិនបើអាមេរិក ស្នើសុំឲ្យយើងផ្ទុកអាវុធនុយក្លេអ៊ែររបស់អាមេរិកនៅក្នុងប្រទេសប៉ូឡូញ យើងនឹងបើកចំហចំពោះរឿងនោះ។ វានឹងបង្កើនការកំញើញចំពោះទីក្រុងមូស្គូ”។

លោកបាននិយាយក្នុងបទសម្ភាសន៍ ដែលផ្សព្វផ្សាយនៅលើគេហទំព័រច្បាប់ និងយុត្តិធម៌របស់គណបក្សកាន់អំណាចប៉ូឡូញ (PiS) ថា “ក្នុងចំណោមនោះ, ទាហាន ៧៥ ០០០ នាក់ គួរតែឈរជើងនៅត្រើយខាងកើត។ ពោលគឺនៅព្រំដែនជាមួយរុស្ស៊ី ហើយទាហាន ៥០ ០០០នាក់នៅក្នុងរដ្ឋបាល់ទិក និងប៉ូឡូញ។ វានឹងបញ្ជូនសញ្ញាច្បាស់លាស់មួយទៅកាន់ទីក្រុងមូស្គូថា ការដឹកនាំរបស់ណាតូឥឡូវនេះ ក៏មានវត្តមាននៅភាគខាងកើតផងដែរ”។

Poland's deputy prime minister Jaroslaw Kaczynski, pictured last month, has said he is 'open' to the idea of the U.S deploying tactical nuclear weapons in his country
ឧបនាយករដ្ឋមន្ត្រីប៉ូឡូញ Jaroslaw Kaczynski

លោក Kaczynski និយាយថា “ទោះមានឬគ្មានអាវុធនុយក្លេអ៊ែរក៏ដោយ ប៉ូឡូញចង់ឃើញបញ្ជាការធំរបស់អង្គការណាតូនៅក្នុងប្រទេសប៉ូឡូញ”។

គួរបញ្ជាក់ថា មាន​ទាហាន​អាមេរិក​ប្រហែល ៨០ ០០០នាក់ឈរជើង​នៅ​អឺរ៉ុប មុន​ពេលកងទ័ព​រុស្ស៊ី​វាយ​ចូល​អ៊ុយក្រែន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ រុស្ស៊ី អះអាងមានភស្តុងតាងជាក់ស្តែង បញ្ជាក់ថា ខ្លួនមិនបានសម្លាប់ជនស៊ីវិលនៅទីក្រុង Bucha

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១០ នាទី មុន

មុននេះបន្តិច អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ ចំណុចទល់មុខវិហារឥស្លាមគីឡូម៉ែត្រលេខ ០៩

ព័ត៌មានជាតិ២ ម៉ោង មុន

ពលរដ្ឋជិះរថយន្តក្រុង​មិនគិតថ្លៃ​ ឱកាស​បុណ្យជាតិធំៗ កើនឡើង​ពី​ ១០ ទៅ ១៥ ភាគរយ ក្នុងមួយឆ្នាំ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ជីវិតកម្សាន្ដ៣ ម៉ោង មុន

Selena ក្លាយជាមហាសេដ្ឋី ខណៈ Justin កំពុងផ្ទុះច្រូងចម្រាសនឹងបុគ្គលបទល្មើសផ្លូវភេទ

ចរាចរណ៍២២ ម៉ោង មុន

រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទ​បើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

វៀតណាម​ខូច​ខាត​​៣,៣​ពាន់​លាន​ដុល្លារ​​ក្នុង​ព្យុះ​ទីហ្វុង​យ៉ាក់​ជី​​​​ (Yagi)

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

រមណីយដ្ឋានឆ្មាបាត់នៅកោះកុង ត្រៀមខ្លួនរួចស្រេច ទទួលភ្ញៀវទេសចរនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម