Connect with us

ព័ត៌មានអន្ដរជាតិ

ណាតូ ស្វាគមន៍ប្រទេសអឺរ៉ុប ២ នេះជានិច្ចឲ្យតែចង់ចូលជាសមាជិក

បានផុស

នៅ

អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg បាននិយាយថា ប្រទេសហ្វាំងឡង់ និងស៊ុយអែត នឹងត្រូវបាននាំចូលជាសមាជិកអង្គការណាតូភ្លាមៗ ប្រសិនបើពួកគេចង់ ដោយសារការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន បង្កឲ្យមានការព្រួយបារម្ភផ្នែកសន្តិសុខនៅផ្នែកខាងកើតនៃប្លុកនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Stoltenberg បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ CNN ថា “ពិតណាស់ វាគឺផ្អែកលើពួកគេក្នុងការសម្រេចចិត្ត ប្រសិនបើពួកគេចង់ចូលក្នុងសម្ព័ន្ធភាពរបស់យើង ខ្ញុំរំពឹងថា ពួកគេនឹងត្រូវបានស្វាគមន៍យ៉ាងខ្លាំងពីសម្ព័ន្ធមិត្តទាំង ៣០ ហើយយើងនឹងស្វែងរកវិធីដ៏រហ័សដើម្បីនាំពួកគេចូលទៅក្នុងសម្ព័ន្ធភាពរបស់យើង ។

លោក Stoltenberg បានធ្វើអត្ថាធិប្បាយបែបនេះ បន្ទាប់ពីបានជួបពិភាក្សាកាលពីសប្តាហ៍មុនជាមួយប្រធានាធិបតីហ្វាំងឡង់លោក Sauli Niinisto ហើយលោក​ក៏បាន​និយាយដែរ​ថា ​ប្រទេស​ស៊ុយអែតក៏ដូចគ្នានឹងប្រទេសហ្វាំងឡង់ផងដែរ ។

លោកអគ្គលេខាធិការរូបនេះបាននិយាយថា “យើងគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីនៃប្រទេសហ្វាំងឡង់ និងសិទ្ធិរបស់ពួកគេក្នុងការសម្រេចចិត្តអនាគតរបស់ពួកគេ ។ នោះ​ជា​អ្វី​ដែល​រុស្ស៊ី​មិន​គោរព ព្រោះ​ពួកគេ​ពិត​ជា​ព្យាយាម​បំភិត​បំភ័យ និង​និយាយ​ថា ប្រសិន​ហ្វាំងឡង់​សម្រេច​ចិត្ត​ចូល​ជា​សមាជិក​ណាតូ នោះ​នឹង​មាន​ផល​វិបាក” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ RT

ចុចអាន ៖ វិមានក្រឹមឡាំង ថា បើអ្នកណាហ៊ានវ៉ៃប្រទេសសម្ព័ន្ធមិត្តខ្លួនមួយនេះ ដូចវាយប្រហារលើ រុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម៧ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍៨ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

អគ្គិភ័យ
សន្តិសុខសង្គម៩ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ជីវិតកម្សាន្ដ៨ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

Sokha Hotels

ព័ត៌មានពេញនិយម