Connect with us

ព័ត៌មានអន្ដរជាតិ

បារាំង​​ប្រកាស​​បណ្តេញ​​អ្នក​​ការ​​ទូត​​រុស្ស៊ី​ ខណៈ​​ក្រុង​មូស្គូ​​ប្តេជ្ញា​​ឆ្លើយ​​តប​​វិញ

បានផុស

នៅ

ប្រទេស​បារាំង​នឹង​បណ្តេញ​​អ្នក​ការ​ទូត​រុស្ស៊ី​ជា​ច្រើន​​នាក់​ចេញ​។ នេះ​បើ​យោង​តាម​​ក្រសួង​ការ​បរទេស​បារាំង​បាន​ប្រកាស​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​កាល​ពី​ថ្ងៃ​ចន្ទ។ យោង​តាម​សារព័ត៌មាន​រុស្ស៊ី​បាន​ផ្សាយ​ថា រដ្ឋាភិបាល​ក្រុង​មូស្គូ​ បាន​សន្យា​ឆ្លើយ​តប​ទៅ​នឹង​ការ​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាល​ក្រុង​បារីស​នៃ​​ការបណ្តេញ​​អ្នក​ការ​ទូតវិញ​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ក្រសួង​ការ​បរទេស​បារាំង​បាន​​ឲ្យ​ដឹង​ថា ៖«ចំណាត់​ការ​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​វិធីសាស្ត្រ​អឺរ៉ុប» ហើយ​សកម្មភាព​នៃ​​អ្នក​ការ​ទូត​​ត្រូវ​បាន​កំណត់​​ជា​គោល​ដៅ​ដោយ​វិធាន​ការ​ទាំង​នោះ​គឺ​​ផ្ទុយ​ពី​ផល​ប្រយោជន៍​សន្តិសុខ​របស់​បារាំង។

តាម​ការ​ផ្សាយ​របស់​ទូរទស្សន៍ BFM ​បាន​ផ្សាយ​ថា អ្នក​ការ​ទូត​រុស្ស៊ី​ប្រហែល​ជា​៣០​នាក់​​នឹង​ទទួល​រង​ប៉ះ​ពាល់​​ពី​ការ​សម្រេច​ចិត្ត​នេះ។

ក្នុង​ការ​អត្ថាធិប្បាយ​​ទៅ​កាន់សារព័ត៌មាន RIA Novosti ក្រសួង​ការ​បរទេស​រុស្ស៊ី​បាន​និយាយ​ថា ខ្លួន​នឹង​ចាត់​វិធាន​ការ​ឆ្លើយ​តប​នឹង​ការ​សម្រេច​ចិត្ត​របស់​ទី​ក្រុង​បារីស។

ប្រទេស​អឺរ៉ុប​ជា​ច្រើន​បាន​ចាប់​ផ្តើម​វិធាន​ការ​ថ្មី​​នៃ​ការ​បណ្តេញ​ចេញ​អ្នក​ការ​ទូត​រុស្ស៊ី​កាល​ពី​ថ្ងៃ​ចន្ទ បន្ទាប់​ពីមាន​ការ​សម្លាប់​​រង្វាល​នៅ Bucha ជា​ទី​ប្រជុំ​ជន​តូច​មួយ​នៅ​ភាគ​ខាង​ជើង​ទី​ក្រុង​កៀវ។

ប្រទេស​អ៊ុយក្រែន​បានធ្វើ​ការ​ថ្កោល​ទោស​ភ្លាម​ៗ​ចំពោះ​ការ​ស្លាប់​ទៅ​លើ​​កម្លាំង​ទ័ព​រុស្ស៊ី​ដែល​​បាន​​ចូល​កាន់​កាប់​តំបន់ Bucha កាល​ពី​ពេល​ថ្មី​ៗ​នេះ ប៉ុន្តែ​រដ្ឋាភិបាល​ក្រុង​មូស្គូ​បាន​បដិសេធ​ដាច់​អហង្ការ​ចំពោះ​ការ​ស្លាប់​ទាំង​នោះ និង​បាន​លើក​ឡើង​ថា រឿង​​ទាំង​មូល​គឺ​ជា​ការ​បង្ក​ហេតុ។

ប្រទេស​លីទុយអានី​បាន​បញ្ជាឲ្យ​ឯកអគ្គរដ្ឋ​ទូត​រុស្ស៊ី​ចាក​ចេញ​ពី​ប្រទេស​ទាំងស្រុង​ដោយ​លើក​ឡើងពី​សកម្មភាព​ឈ្លាន​ពាន​ឥត​ឈប់​ឈរ​របស់​ទី​ក្រុង​មូស្គូ​​នៅ​អ៊ុយក្រែន។

ជា​មួយ​គ្នា​នេះ ​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​អាល្លឺម៉ង់ លោក​ស្រី Annalena Baerbock បាន​ប្រកាស​ពី​ការ​បណ្តេញ​ចេញ​អ្នក​ការ​ទូត​រុស្ស៊ីជា​ច្រើន​ចេញ​ពី​ប្រទេស​ក្នុង​រយៈ​ពេល​៥​ថ្ងៃ។

លោក​ស្រី​មាន​ប្រសាសន៍​ថា ៖«បុគ្គលិក​ទូត​ដែល​រងប៉ះ​ពាល់បាន​កំពុង​ធ្វើ​​ការងារ​រាល់​ថ្ងៃ​ប្រឆាំង​នឹង​សេរី​របស់​យើង ប្រឆាំង​នឹង​ការ​រួប​រួម​នៃ​សង្គម​របស់​យើង»៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ RT

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៧ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១០ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ១០ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ស្លាប់​១២​នាក់ និង​ជម្លៀស​ខ្លួន​រាប់​ម៉ឺន​នាក់ ព្រោះ​ទឹក​ជំនន់​នៅ​ថៃ និងម៉ាឡេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម