Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក​យល់​ព្រម​លក់​យន្តហោះ​ចម្បាំង​ F-16 តម្លៃ​ជាង​១​ពាន់​លាន​ដុល្លារ​ទៅ​ប៊ុលហ្គារី

បានផុស

នៅ

ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​អនុម័ត​​លើ​ការ​លក់​ដ៏​មាន​ឥទ្ធិពល​នៃ​យន្តហោះ​ចម្បាំង F-16 ចំនួន​៨​គ្រឿង និង​សម្ភារៈ​ពាក់​ព័ន្ធ​ទៅ​ប្រទេស​ប៊ុលហ្គារី​ដែល​គិត​ជា​ប្រាក់​តម្លៃ១.៦៧៣​ប៊ីលាន​ដុល្លារ​អាមេរិក។ ក្រសួង​ការពារ​ជាតិ​បាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ។

មន្ទីរ​បញ្ចកោណ​បាន​និយាយ​ថា អ្នក​ម៉ៅ​ការ​សំខាន់​​​គឺ​ជា​​ក្រុម​ហ៊ុន Lockheed Martin (LMT.N)

មន្ត្រី​អាមេរិកបាន​និយាយ​ថា កិច្ច​ព្រម​ព្រៀង​លក់​​មិន​ពាក់​ព័ន្ធ​ផ្ទាល់​ទៅ​នឹង​ការ​វាយ​ប្រហារ​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​​ដែល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ក្រុង​កៀវ​ស្នើ​​ឲ្យ​ប្រទេស​ដែល​មាន​យន្តហោះ​ចម្បាំង MiG ផលិត​ដោយ​រុស្ស៊ី រួម​ទាង​ប៊ុលហ្គារី​ផ្តល់​ឲ្យ​ពួក​គេ​ដើម្បី​ប្រើ​ប្រាស់​ប្រឆាំង​នឹង​កម្លាំង​រុស្ស៊ី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​នាម​ជា​ផ្នែក​មួយ​នៃ​អតីត​ប្លុក​សូវៀត អ្នក​បើក​យន្តហោះ​អ៊ុយក្រែន​បាន​ហ្វឹក​ហាត់​ប្រើ​ប្រាស់​យន្តហោះ​ចម្បាំង MiG រួច​ហើយ​ ដូច្នេះ​​អាច​ប្រើ​ប្រាស់​យន្តហោះ​ចម្បាំង​ប្រភេទ​នេះ​ដោយ​មិន​ចាំ​បាច់​ហ្វឹក​ហាត់​ទៀត។

ក្នុង​លក្ខខណ្ឌ​នេះ យន្តហោះ​ចម្បាំង MiGs ​អាច​នឹង​ត្រូវ​បាន​ជំនួស​ដោយ​យន្តហោះ​ចម្បាំង​ F-16s ផលិត​ដោយ​អាមេរិក។ អ្នក​នាំ​ពាក្យ​មន្ទីរ​បញ្ចកោណ​ លោក John Kirby បាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​ថា លោក​​មិន​កំណត់​ពី​លក្ខណៈ​នៃ​ការ​លក់​នេះ​ថា​ជា​ការ​បំពេញ​បន្ថែម​ទេ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​លំអិត។

ប្រភព​ជិត​ស្និទ្ធ​នឹង​រឿង​នេះ​បាន​និយាយ​ថា ការ​លក់​មិន​មាន​អ្វី​ច្រើន​ពាក់​ព័ន្ធ​សង្គ្រាម​នៅ​អ៊ុយក្រែន​ទេ ប៉ុន្តែ​ជា​ផ្នែក​មួយ​ដែល​ប្រឹង​ប្រែង​ច្រើន​ឆ្នាំ​មក​ហើយ​របស់​ប្រទេស​ប៊ុលហ្គារី​ដើម្បី​អភិវឌ្ឍ និង​ធ្វើឲ្យ​សមត្ថភាព​ការពារ​ជាតិ​របស់​ខ្លួន​កាន់​តែ​ល្អ​ប្រសើរជា​មួយ​សម្ព័ន្ធ​មិត្ត​ណាតូ។

ប្រទេស​ប៊ុលហ្គារី​បាន​​ប្រកាស​ពី​ការ​ទិញ​យន្តហោះ​ចម្បាំង F-16s រយៈ​ពេល​២​​ឆ្នាំ​មក​ហើយ។

ប្រភពផ្សេង​ទៀត​បាន​កត់​សំគាល់​ថា យន្តហោះ​ចម្បាំងទាំង​នោះ​គឺ​ជា​ការ​ផលិត​ថ្មី ដូច្នេះ​ពួក​វា​នឹង​មិន​រួច​រាល់​សម្រាប់​ការ​ចែក​ចាយ​ក្នុង​រយៈ​បី​ទៅ​បួន​ឆ្នាំ​​ទេ។

អំពី​សំណើរបស់​ប៊ុលហ្គារី ត្រូវ​បាន​មន្ទីរ​បញ្ចកោណ​បាន​និយាយ​ថា រាប់​ទាំង​ការ​ទិញ​យន្តហោះ​ចម្បាំង F-16 C Block 70 ចំនួន​៤​គ្រឿង យន្តហោះ​ចម្បាំង F-16 D Block 70 ចំនួន​៤​គ្រឿង ម៉ាស៊ីន​១១​គ្រឿង ម៉ាស៊ីន​បង្ហាញ​ដែល​អាចបង្កើត​កម្មវិធី​១១​គ្រឿង និង​រ៉ាដា AESA ១១​គ្រឿង៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

​រោងចក្រផលិតរបងពីអាលុយមីញ៉ូមរបស់អាមេរិកបើកដំណើការនៅកម្ពុជា

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

​នាយក​​ IAEA ​ទៅ​ទស្សនកិច្ចអ៊ុយក្រែន ​ខណៈ​ពូទីន​​និង​​ត្រាំ​​ក៏​រក​ពេលជួបគ្នា​

ព័ត៌មានជាតិ១៨ នាទីutes មុន

អន្តរាគមន៍ជួយសង្គ្រោះស្រូវកសិករនៅឃុំព្រែកសាម៉ាន់ សម្រេចបាន ១៨៤ ហិកតា លើ​ផ្ទៃដីសរុប ៤៨៣ ហិកតា

ព័ត៌មានជាតិ២៤ នាទីutes មុន

ជប៉ុនផ្តល់ថវិកាជិត៤៥ម៉ឺនដុល្លារ ដើម្បីស្តារប្រព័ន្ធធារាសាស្ត្រ និងសង់ស្ពាន នៅខេត្តតាកែវ កំពង់ធំ និងសៀមរាប

ពុលស្រា ស
សន្តិសុខសង្គម២៦ នាទីutes មុន

អ្នកនាំពាក្យ៖​ ករណីមនុស្សស្លាប់៣នាក់នៅខេត្តរតនគីរី​មិនមែនបណ្តាលមកពីការ ពុលស្រា ស ទេ

ចរាចរណ៍៧ ម៉ោង មុន

ផ្លូវ ៦០ ម៉ែត្រ ទៀតហើយ! ស្ត្រីម្នាក់ ត្រូវរថយន្តស៊េរីទំនើបបុកពីក្រោយរបួសធ្ងន់

អគ្គិភ័យ
សន្តិសុខសង្គម៩ ម៉ោង មុន

អគ្គិភ័យ ឆេះតូបលក់ចាប់ហួយស្លាប់ក្មេងប្រុសពីរនាក់ក្នុងអណ្ដាតភ្លើង

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ត្រាំ ប្រាប់ដើមចម ឈានដល់កើតហេតុធ្លាក់យន្តហោះ ខណៈសាកសពមនុស្ស ៤០នាក់ ត្រូវរកឃើញ

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

សិល្បៈទស្សនីយភាព ល្ខោនបាមោជ្ជទ័យ រឿង “កុលាបប៉ៃលិន” នឹងរៀបចំសម្តែងម្តងទៀត ខែក្រោយនេះ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

FT: ​ចិន​កំពុងសាងសង់​​មជ្ឈមណ្ឌល​មេបញ្ជាការ​​​ដែល​ធំជាង​​ក្រសួងការពារ​ជាតិអាមេរិក​១០ដង និង​​​អាច​​ការ​ពារ​​​​​​ពី​ការវាយប្រហារ​​ដោយ​​នុយក្លេអ៊ែរ

Sokha Hotels

ព័ត៌មានពេញនិយម