Connect with us

ព័ត៌មានអន្ដរជាតិ

ចិន អំពាវនាវឲ្យមានការចរចាដើម្បី បញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បាននិយាយទៅកាន់សមភាគីអ៊ុយក្រែនលោក Dmytro Kuleba នៅថ្ងៃអង្គារទី០៥ខែមេសានេះ ដោយប្រទេសចិនបានអំពាវនាវម្តងទៀតឲ្យមានការចរចាដើម្បីបញ្ចប់ជម្លោះនៅប្រទេស អ៊ុយក្រែន។

This image has an empty alt attribute; its file name is ZH_Wang_NPC.png
រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi

នេះ គឺជាកិច្ចសន្ទនាលើកដំបូង រវាងរដ្ឋមន្ត្រីការបរទេសទាំងពីរ ចាប់តាំងពីថ្ងៃទី១ ខែមីនាមក នៅពេលលោក Kuleba ស្នើសុំឲ្យទីក្រុងប៉េកាំង ប្រើប្រាស់ទំនាក់ទំនងរបស់ខ្លួនជាមួយទីក្រុងមូស្គូ ដើម្បីបញ្ឈប់ការលុកលុយរបស់រុស្ស៊ី។

លោក Wang បាននិយាយថា “នៅទីបំផុត សង្គ្រាមនឹងបញ្ចប់។ រឿងសំខាន់បំផុតគឺរបៀបឆ្លុះបញ្ចាំងពីការឈឺចាប់ ដើម្បីរក្សាសន្តិសុខយូរអង្វែងនៅក្នុងទ្វីបអឺរ៉ុប និងបង្កើតយន្តការសន្តិសុខអឺរ៉ុប ប្រកបដោយតុល្យភាព ប្រសិទ្ធភាព និងនិរន្តរភាព។ ប្រទេសចិន បានត្រៀមខ្លួនរួចជាស្រេចដើម្បីដើរតួក្នុងន័យស្ថាបនាក្នុងរឿងនេះ ក្នុងគោលដៅមួយ”។

This image has an empty alt attribute; its file name is DSC_2156-1024x682.jpg
រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba

លោក Kuleba បាន​សរសេរ​លើ Twitter ថា ​លោក​ដឹង​គុណ​ចំពោះលោក Wang Yi សម្រាប់សាមគ្គីភាព​ជាមួយ​ជន​ស៊ីវិលដែលរង​គ្រោះ​។

Reuters បានរាយការណ៍ថា ការអំពាវនាវនេះត្រូវបានធ្វើឡើងតាមសំណើរបស់អ៊ុយក្រែន។

This image has an empty alt attribute; its file name is ap22092669346647_custom-d02c34ee5522f96b9a523ee72b8417bda9408de1-s1100-c50-1024x681.jpg

គួរបញ្ជាក់ថា ក្នុងនាមជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ទីក្រុងមូស្គូ, ប្រទេសចិនបានបដិសេធ ថ្កោលទោសសកម្មភាពរបស់រុស្ស៊ីនៅអ៊ុយក្រែន។

ប៉ុន្តែ​នៅ​ពេល​ជាមួយ​គ្នា​នោះ ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​សម្តែង​ការ​គាំទ្រ​មិន​ងាករេ ​ចំពោះ​អធិបតេយ្យភាព​អ៊ុយក្រែន។ ចិនក៏បានអំពាវនាវឲ្យមានសន្តិភាពផងដែរ និងបាននិយាយថា ខ្លួនត្រៀមរួចជាស្រេចដើម្បីជួយបញ្ចប់សង្រ្គាមតាមរយៈផ្នែកការទូត៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ទង្វើរបស់ប៉ូឡូញជាមួយ អាមេរិក អាចនឹងបង្កឲ្យផ្ទុះសង្គ្រាមត្រជាក់ថ្មី ជាមួយ រុស្ស៊ី

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៧ នាទីutes មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៣០ នាទីutes មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ បញ្ជូនទ័ព ១ ០០០នាក់ទៅជួយមីយ៉ាន់ម៉ា ទោះប្រទេសខ្លួន ក៏រងគ្រោះខ្លាំងដោយរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ បញ្ជូនទ័ព ១ ០០០នាក់ទៅជួយមីយ៉ាន់ម៉ា ទោះប្រទេសខ្លួន ក៏រងគ្រោះខ្លាំងដោយរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ៨ ម៉ោង មុន

សូមប្រយ័ត្ន! កម្ពុជា នឹងមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី១មេសា

Sokha Hotels

ព័ត៌មានពេញនិយម